វឌ្ឍនភាព ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ សម្រេចបានជាង60ភាគរយហើយ

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំប្រចាំប្រទេសកម្ពុជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលលាតសន្ធឹងឆ្លងកាត់ខេត្ត/ក្រុងចំនួន 5 មានប្រវែងសរុបជាង 190 គីឡូម៉ែត្រ គិតត្រឹមថ្ងៃទី15 ខែមិថុនា ឆ្នាំ2021នេះ សម្រេចបានប្រមាណជាង 60ភាគរយហើយ ដែលអាចនឹងបញ្ចប់បានមុនការកំណត់។

រូបភាព ៖ ទិដ្ឋភាពមើលពីលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ ដែលជាផ្លូវហាយវេដ៏ធំ និងលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅកម្ពុជា ត្រូវបានសាងសង់ក្រោមជំនួយពីរដ្ឋាភិបាលចិនដែលគ្រោងចំណាយថវិកាប្រមាណជិត 2,000លានដុល្លារ និងបានបើកការដ្ឋានសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី22 ខែមីនា ឆ្នាំ2019 ដោយគ្រោងប្រើរយៈពេលសាងសង់48ខែ។

រូបភាព ៖ ទិដ្ឋភាពមើលពីលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់បានប្រាប់ឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​នេះ​ត្រូវបាន​កំណត់​កាលបរិច្ឆេទ​ដំណើរការ​នៅ​ឆ្នាំ​2023 ប៉ុន្តែ​ផ្អែកតាម​ល្បឿនជាក់ស្ដែង​នៃ​ការស្ថាបនា គម្រោង​នេះ​អាច​បញ្ចប់​ការសាងសង់​មុនពេល​វេលា​កំណត់​។

រូបភាព ៖ ទិដ្ឋភាពមើលពីលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

លោកបន្តថា ចំណុចចាប់ផ្តើមនៃផ្លូវមួយខ្សែនេះគឺចេញពីផ្លូវក្រវ៉ាត់ក្រុងទី3 ក្នុងរាជធានីភ្នំពេញ និងចំណុចបញ្ចប់គឺនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលអាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចទាំងពីរ (ភ្នំពេញ-ព្រះសីហនុ) ។ បន្ទាប់ពីបញ្ចប់វាមិនត្រឹមតែបំពេញចន្លោះប្រហោងនៃតម្រូវការលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅថ្នាក់ខេត្ត និងថ្នាក់ជាតិឲ្យកាន់តែមានភាពល្អប្រសើរ ដែលបច្ចុប្បន្នចំណាយពេលវេលាធ្វើដំណើរ ឬដឹកជញ្ជូនរយៈពេល 4-5 ម៉ោង នឹងត្រូវកាត់បន្ថយសល់តែជាង2 ម៉ោងប៉ុណ្ណោះ។

រូបភាព ៖ ទិដ្ឋភាពមើលពីលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងសរុបជាង 190គីឡូម៉ែត្រនេះឆ្លងកាត់ខេត្ត/ក្រុងចំនួន5 រួមមាន រាជធានីភ្នំពេញប្រមាណ 8.3 គីឡូម៉ែត្រ និងខេត្តចំនួន 4ទៀត ដូចជា ខេត្តកណ្តាលប្រវែងប្រមាណ 9.1គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងប្រមាណ 80.8គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងប្រមាណ 1.92 គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ 89.89គីឡូម៉ែត្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/08/2026

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​

តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​

ជំនួញ, ព្រឹត្តិការណ៍

• 10/08/2026

ខណៈ​តម្លៃ​កង្កែប​សាច់​រស់​នៅ​លើ​ទីផ្សារ​ធ្លាក់ចុះ​ សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប​ ក្នុង​ខេត្ត​សៀមរាប ​បាន​បង្វែរ​បញ្ហា​ទីផ្សារ​ទៅជា​ឱកាស ​ដោយ​កែច្នៃ​កង្កែប​ជា​ផលិតផល​សម្រេច​ចំនួន​ ​៥​ ​ប្រភេទ​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​

ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​មកពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ ​ស្របពេល​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ការ​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ខេត្ត​តាកែវ​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​២៨​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​២០២៦​នេះ​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ​១៧០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។