ស្ទឹងត្រែង ៖ ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន បានផ្តល់នូវជម្រើសថ្មីជូនដល់ប្រជាសហគមន៍ តាមរយៈការរក្សាព្រៃឈើ ការបន្តថែរក្សាធនធានធម្មជាតិ ដើម្បីទទួលបានប្រយោជន៍ពីអនុផលផ្សេងៗ ជាពិសេសការចិញ្ចឹមសត្វបន្ថែម បង្កើនចំណូល ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍នៅក្នុងពិធីដុតបំផ្លាញអាវុធកែច្នៃ និងអន្ទាក់សត្វ ស្ថិតក្នុងសាលាឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២ បានថ្លែងថា ការការពារធនធានធម្មជាតិ គឺជាការរក្សាលំនឹងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាសហគមន៍ បងប្អូនឧទ្យានុរក្ស ទទួលបាននូវជីវភាព និងសុខុមាលភាពកាន់តែប្រសើរជាងមុន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖
“ជម្រើសថ្មីសម្រាប់បងប្អូនឧទ្យានុរក្ស និងប្រជាសហគមន៍ គឺការដាំដុះ ការធ្វើចំការឈើដាំ ដូចជា ប្រភេទដើមអាកាស្យា ការដាំដំណាំហូបផ្លែ ដំណាំបន្ទាប់បន្សំ ការចិញ្ចឹមសត្វជុំវិញផ្ទះ និងក្នុងសហគមន៍ ដើម្បីធានាសន្តិសុខស្បៀង និងកាត់បន្ថយសំពាធទៅលើការពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង”
ក្នុងន័យនេះ ឯកឧត្តមចង់បង្ហាញនូវគោលដៅដ៏សំខាន់ក្នុងវិស័យបរិស្ថាន គឺការប្រែក្លាយពីទំនៀមទម្លាប់នៃការពឹងអាស្រ័យលើអនុផលព្រៃឈើសម្រាប់ជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានឱ្យទៅជាការចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជាមួយនឹងមន្រ្តីរាជការស៊ីវិល យុវជនជំនាន់ក្រោយ ក្នុងការពង្រឹងស្មារតីដឹកនាំ និងសេចក្តីសម្រេចចិត្តនានា ក្នុងនាមជាមន្រ្តីរាជការស៊ីវិល និងជាប្រជាជនមួយរូប កំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំរកបានដោយកម្រ និងការពារយ៉ាងមុតមាំ ។ ជាមួយនឹងបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលគឺការដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សាយ សំអាល់ បានបន្តថា លំនឹងសេដ្ឋកិច្ចមូលដ្ឋាន ជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការគ្រប់គ្រងការងារបរិស្ថាន ដូចនេះ ក្រសួងបរិស្ថានត្រូវថ្លឹងថ្លែងធ្វើយ៉ាងណា រក្សាលំនឹងព្រៃឈើផង និង ការគិតគូរលើកកម្ពស់ជីវភាពមន្រ្តី និងប្រជាសហគមន៍ឱ្យកាន់តែប្រសើរឡើង ជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី រួមនឹងក្រុមការងារ បានអញ្ជើញពិនិត្យការដាំស្មៅចំណីសត្វ និងការចិញ្ចឹមគោពូជ ចំនួន ៥០ ក្បាល ដែលបានប្រគល់ជូនមន្រ្តីឧទ្យានុរក្ស នៅស្នាក់ការរងដែនជម្រកសត្វព្រៃ-ព្រៃឡង់ សៀមបូក ផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content