សៀមរាប ៖ ពលរដ្ឋក្នុងសហគន៍មួយនៃស្រុកសូត្រនិគមខេត្តសៀមរាប ជិត១០០គ្រួសារ បាននាំគ្នាដាំបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងខេត្តសៀមរាបនិងរាជធានីភ្នំពេញ ដែលអាចរកប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងអាចឱ្យកូនៗបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សាបាន ខណៈដែលសកម្មភាពទាំងនេះក៏ជាភាពវៃឆ្លាតមួយដែលពួកគាត់បានកែប្រែដីទំនេរ និងដីដែលមិនមានជីវជាតិឱ្យក្លាយជាប្រភពចំណូលសំខាន់ និងជាប្រភពផ្គត់ផ្គង់ស្បៀងមួយក្នុងប្រទេសកម្ពុជាផងដែរ ។

អ្នកស្រី ថៃ សូដា កសិករក្នុងឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា អ្នកស្រីគឺជាកសិករមួយរូបនៅក្នុងសហគមន៍ ហើយក្រៅពីការធ្វើស្រែ អ្នកស្រីក៏បានឆ្លៀតដាំដុះបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងខេត្តសៀមរាប និងបន្តនាំយកទៅកាន់រាជធានីភ្នំពេញ ជាពិសេសនៅតាមបណ្តាផ្សារទំនើប និងផ្សារធម្មជាតិមួយចំនួន។
អ្នកស្រីបន្តថា ៖
“តាមពិតទៅខ្ញុំមិនមានដីធំដុំសម្រាប់ដាំដុះបន្លែនោះទេ តែដោយសារតែមានការបណ្ដុះបណ្ដាល និងណែនាំពីអង្គការមួយចំនួននៅក្នុងស្រុកសូត្រនិគមផ្ទាល់ ខ្ញុំក៏បានធ្វើរានដីតាមបច្ចេកទេសសម្រាប់ដាំបន្លែនៅលើដីដែលមិនសូវមានជីវជាតិ ឬដីលិចទឹកនោះ ដូច្នេះទោះបីជាភ្លៀងលិចទឹកយ៉ាងណាក៏បន្លែនោះតែហុចផលជាប្រចាំ”

អ្នកស្រីបន្ត ៖
“ទិន្នផលបន្លែដែលកសិករក្នុងសហគមន៍ទទួលបានមិនភ័យព្រួយរឿងអត់មានទីផ្សារនោះទេ មានប៉ុន្មានគឺខាងសហគមន៍ទទួលទិញយកទាំងអស់ហើយបញ្ជូនបន្តទៅកាន់ដៃគូ នៅតាមសណ្ឋាគារ ផ្សារទំនើប និងផ្សារកសិផលធម្មជាតិនៅភ្នំពេញជាដើម។ តាមរយៈការដាំដុះបន្លែសុវត្ថិភាពទាំងនេះ ពិតជាបានជួយគ្រួសារខ្ញុំនូវប្រភពចំណូលមួយបន្ថែមពីការងារធ្វើស្រែ ជាពិសេសគឺបានផ្ដល់នូវបន្លែដែលមានសុវត្ថិភាពមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគទៀតផង”
ចំណែកអ្នកស្រី សៀង ង៉ុច ជាកសិករមួយរូបនៅក្នុងសហគមន៍នោះក៏បានឱ្យដឹងផងដែរថា កាលពីមុនអ្នកស្រីក៏ជាអ្នកដាំបន្លែដែលប្រើប្រាស់ថ្នាំគីមីដែរ ប៉ុន្តែពេលប្រើប្រាស់ថ្នាំគីមីដីនោះក៏ខ្សោះជីវជាតិមិនសូវបានផលដូចមុន។ ការប្រើប្រាស់ថ្នាំគីមីសម្រាប់ដាំដុះបន្លែវាបានទិន្នផលច្រើនមែន តែក៏ប៉ះពាល់ធ្ងន់ធ្ងរណាស់ដែរ ជាពិសេសអ្នកដាំដុះផ្ទាល់តែម្ដង ដោយអ្នកស្រីតែងតែឧស្សាហ៍មានអាការវិលមុខ ឬដួលសន្លប់ក៏មានដែរ ។
អ្នកស្រីបន្តថា ៖
“ដោយសារតែបញ្ហាបែបនេះហើយ ម៉្យាងទៀត គាប់ជួនមានអង្គការ និងមានសហគមន៍ណែនាំឱ្យងាកមកដាំដុះបន្លែសុវត្ថិភាព ខ្ញុំក៏ចាប់អារម្មណ៍និងដាំដុះបន្លែសុវត្ថិភាពវិញ ហើយក៏ឃើញថាទទួលបានភាពល្អប្រសើរយ៉ាងពិតប្រាកដមែន ហើយមិនប៉ះពាល់ដល់សុខភាពទៀត។ ការដាំដុះបន្លែសុវត្ថិភាពមិនទាមទារឱ្យមានដីធំនោះទេ ទោះដីនោះលិចទឹក យើងក៏អាចធ្វើដីរានលើកវាឱ្យខ្ពស់ ដីនោះអត់ជីវជាតិ យើងក៏អាចកែប្រែវាឱ្យមានជីវជាតិតាមរយៈការប្រើជីធម្មជាតិដែលផលិតដោយខ្លួនឯង ដូច្នេះហើយការដាំដុះបន្លែនេះនឿយហត់បន្តិចតែមិនចំណាយថ្លៃដើមច្រើន”
អ្នកស្រី ឌុច សេស ប្រធានសហគមន៍បន្លែសុវត្ថិភាពក្នុងស្រុកសូត្រនិគមខេត្តសៀមរាបបាននិយាយថា កាលពីអំឡុងពេលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ជាពិសេសនៅពេលបិទខ្ទប់ ទីផ្សារបន្លែរបស់កសិករមានបញ្ហា ដោយសារតែតាមអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងផ្សារកសិផលមួយចំនួនត្រូវបិទឬរឹតបន្តឹង តែក្រោយពេលរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញ និងធ្វើឱ្យអាជីវកម្មទាំងនោះដំណើរការវិញ បន្លែសុវត្ថិភាពក៏មានតម្រូវការទីផ្សារខ្ពស់ឡើងវិញ។
អ្នកស្រីក៏សូមអំពាវនាវឱ្យកសិករដែលមានដីទំនេរ ដីទុកចោលមិនធ្វើអីសោះនោះ ចាប់ផ្ដើមអនុវត្តន៍ដាំដុះបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងសហគមន៍ ឬទីផ្សាររួមដែលស្ថិតនៅតាមបណ្តាខេត្ត ជាពិសេសទីផ្សារនៅរាជធានីភ្នំពេញដែលកំពុងមានតម្រូវការខ្ពស់ ដើម្បីអាចរកបានចំណូលបន្ថែមសម្រាប់ចិញ្ចឹមគ្រួសារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content