ការចិញ្ចឹមសត្វអូទ្រីសយកពង ទទួលបានទាំងចំណូលពីទិន្នផល និងអាចទាក់ទាញទេសចរថែមទៀត

អូទ្រីស ជាសត្វមួយប្រភេទដែលគេនាំចូលមកពីក្រៅស្រុក ហើយអ្វីដែលគេនឹកឃើញមុនគេពេលឮពាក្យអូទ្រីសនោះគឺស៊ុតរបស់វា ដែលគេតែងតែទទួលទាន ជាពិសេសពេញនិយមសម្រាប់ស្ត្រីមានផ្ទៃពោះដោយគេជឿជាក់ថាវាមានសារធាតុចិញ្ចឹមខ្ពស់ ពោលគឺសម្រាប់ប៉ូវអ្នកមានទម្ងន់។ ហេតុនេះហើយ ទើបទីផ្សារពងអូទ្រីសនៅប្រទេសយើងហាក់មានទីផ្សារខ្ពស់ និងមានកសិដ្ឋាននានាបានចិញ្ចឹមដោយទទួលបានទាំងទិន្នផលស៊ុត និងជាកន្លែងទាក់ទាញភ្ញៀវទេសចរថែមទៀតផង។

អ្នកស្រី ព្រំ ផល្លី ជាប្រធានផ្នែកកសិដ្ឋានចិញ្ចឹមចៀម និងអូទ្រីសអូរត្រជាក់ចិត្ត មានទីតាំងស្ថិតនៅខេត្តព្រះសីហនុបានប្រាប់ AMS ឱ្យដឹងថា មូលហេតុដែលអ្នកស្រីចិញ្ចឹមសត្វអូទ្រីស ព្រោះដោយសារតែយល់ឃើញថាវាជាសត្វកម្រ ហើយថ្មីសម្រាប់កម្ពុជា និងចង់បង្ហាញដល់បងប្អូនប្រជាជនខ្មែរក្នុងស្រុកបានឃើញ និងស្គាល់ដោយមិនចំបាច់ចំណាយពេលវេលារួមទាំងថវិកាសន្ធឹកសន្ធាប់ជិះយន្តហោះទៅទស្សនានៅស្រុកគេទៀតនោះទេ ហើយណាមួយវាក៏ឱ្យផលល្អ បានទាំងពងសម្រាប់លក់ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរថែមទៀតផង។

អ្នកស្រីបញ្ជាក់ថា ៖

“បច្ចុប្បន្នការចិញ្ចឹមអូទ្រីសរបស់យើងបានកើនឡើងក្នុងបរិមាណតិចតួចល្មម ព្រោះកំពុងស្ថិតក្នុងដំណាក់កាលពង្រីកពូជដោយការភ្ញាស់ពង ហើយក្នុងមួយឆ្នាំ ពងសត្វអូទ្រីសធ្លាក់មកតែម្តងប៉ុណ្ណោះ។ បច្ចុប្បន្ន កសិដ្ឋានរបស់យើងមានអូទ្រីសប្រមាណជាង ៤០០ក្បាល ដែលជាទិដ្ឋភាពមួយគួរជាទីគយគន់សម្រាប់ភ្ញៀវដែលមកសម្រាកកម្សាន្តក្នុងរីសតជិតនេះ ហើយវាក៏អាចផ្ដល់ចំណូលបន្ថែមតាមរយៈការយកថ្លៃផ្ញើយានជំនិះនៅពេលភ្ញៀវចូលចូលមកទស្សនាកសិដ្ឋាន។”

អ្នកស្រីបន្តថា ៖

“សម្រាប់ទីផ្សារអូទ្រីសក្នុងស្រុកយើងនាពេលបច្ចុប្បន្នគឺនៅមានកម្រិតនៅឡើយដែលយើងមិនទាន់ហ៊ាននិយាយថាវាទូលំទូលាយនោះទេ តែសម្រាប់ពងអូទ្រីសគឺមានទីផ្សារគួរសម ដោយពងអូទ្រីសមួយគ្រាប់អាចលក់បានចន្លោះ ២៥-៣០ដុល្លារផងដែរ។ ដោយឡែករយៈពេលនៃការទទួលផលពីអូទ្រីស ក្នុងមួយឆ្នាំអូទ្រីសមេអាចធ្លាក់ពងមកម្តងគឺចាប់ពីចុងខែធ្នូ រហូតដល់ខែមីនា ឬខែមេសា ហើយអាយុកាលដែលអូទ្រីសពេញសាច់នៅចន្លោះពី ៦០-១០០គីឡូក្រាមគឺត្រូវចិញ្ចឹមពី ១-២ឆ្នាំ។”

យ៉ាងណាក៏ដោយ អ្នកស្រី ព្រំ ផល្លី បានបញ្ជាក់ឱ្យដឹងផងដែរថា ការចិញ្ចឹមសត្វអូទ្រីស ចំណុចដែលត្រូវប្រយ័ត្នខ្ពស់ និងដំបូងគេបំផុតគឺចំណី និងការថែទាំ ដោយផ្នែកចំណីគឺទាមទារឱ្យវាស៊ីបានគ្រប់គ្រាន់ មានទឹកផឹកគ្រប់គ្រាន់ ឯការថែទាំក៏ទាមទារឱ្យអ្នកចិញ្ចឹមចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ ព្យាបាលជំងឺឲ្យបានទាន់ពេលវេលា ព្រោះអូទ្រីសជាសត្វងាយកើតជំងឺផ្តាសាយ និងរលាកក្រពះ។ ចំណែកចំណីរបស់អូទ្រីសរួមមានស្មៅ គ្រាប់ពោត ស្រូវជាដើម តែដើម្បីឱ្យអូទ្រីសឡើងសាច់ និងផ្ដល់ស៊ុតដែលមានគុណភាព គឺត្រូវសូនចំណីគ្រាប់ដែលមានបញ្ចូលនូវប្រូតេអ៊ីនបន្ថែមច្រើនមុខផ្សេងទៀត។ នេះជាអ្វីដែលអ្នកស្រីបានលើកឡើង។

គួរបញ្ជាក់ដែរថា កសិដ្ឋានចិញ្ចឹមអូទ្រីសអូរត្រជាក់ចិត្ត បានចាប់ផ្តើមចិញ្ចឹមសត្វអូទ្រីសនៅដើមឆ្នាំ២០២១ ក្រោយទទួលបានបច្ចេកទេសចិញ្ចឹមពីខាងចែកចាយពូជនៅប្រទេសជិតខាង ក៏ដូចជាបងប្អូនដែលមានបទពិសោធន៍ក្នុងការចិញ្ចឹមមុនៗនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ រួមជាមួយនឹងការព្យាយាមសិក្សាផ្ទាល់ពីអូទ្រីស។ ចំណែកឯផលលំបាកក្នុងការចិញ្ចឹមអូទ្រីសគឺភាគច្រើនទាក់ទងនឹងជំងឺនៅរដូវវស្សា ដែលធ្វើឱ្យវាងាយផ្តាសាយធំ ខ្លួនឡើងកម្តៅខ្លាំង អាចបណ្តាលទៅជារលាក ហើយបើព្យាបាលមិនទាន់ទេ អូទ្រីសអាចប្រកាច់ងាប់ភ្លាមៗ។

យ៉ាងណាមិញ នៅពេលខាងមុខអ្នកតំណាងកសិដ្ឋាននេះបានបង្ហើបពីគម្រោងបង្កើនពូជឱ្យបានច្រើន ដើម្បីចែកចាយដល់បងប្អូនដែលចង់ចិញ្ចឹម ព្រោះថ្ងៃក្រោយសាច់អូទ្រីសអាចនឹងមានទីផ្សារល្អតាមរយៈភ្ញៀវទេសចរបរទេស ហើយអ្នកស្រីក៏មានការចែករំលែកនូវចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួនសម្រាប់បងប្អូនកសិករដទៃដែលចង់ចាប់ផ្តើមចិញ្ចឹមសត្វអូទ្រីសក៏អាចសាកល្បងចិញ្ចឹមបាន ព្រោះវាអាចរកចំណូលបានបានទាំងការលក់ពូជ ការលក់ពង ការលក់សាច់ ក៏ដូចជាអាចទាក់ទាញទេសចរក្នុងស្រុកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ