ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមចំណែកជាវិជ្ជមានធំធេង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលជាអតិថិជនទទួលសេវាធនាគារ និងហិរញ្ញវត្ថុ មានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងរក្សាកម្មសិទ្ធិដីធ្លី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមទាំងពីរ ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានយល់ជ្រាបពីរបាយការណ៍ស្រាវជ្រាវមួយស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងអនុសាសន៍នានា» ក្រោមការគាំទ្ររបស់ក្រសួងសហព័ន្ធអាល្លឺមង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BMZ)។ ការសិក្សានេះ បានបង្ហាញយ៉ាងច្បាស់ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមចំណែកជាវិជ្ជមានធំធេង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា អតិថិជនទទួលសេវាធនាគារ និងហិរញ្ញវត្ថុ មានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងកម្មសិទ្ធិដីធ្លី។

ការសិក្សាដដែលក៏បានបញ្ជាក់ដែរថា៖
“អ្នកចូលរួមឆ្លើយសំណួរភាគច្រើនលើសលប់ បានទទួលផលល្អពីកម្ចីនាពេលបច្ចុប្បន្ន ។ ក្នុងនោះ គួរកត់សម្គាល់ «កំណើនប្រាក់ចំណូល» ជាចំណុចទី១ដែលពួកគាត់បានលើកឡើងមុនគេ…។ ជាងនេះទៀត ការសិក្សាក៏បានបង្ហាញយ៉ាងច្បាស់ថា៖ «អតិថិជនយល់ឃើញថា កម្ចីភាគច្រើនបានផ្តល់ផលវិជ្ជមានជាច្រើន និងយ៉ាងខ្លាំងសម្រាប់ពួកគាត់ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ចាត់ទុកថាទំនាក់ទំនងជារួម ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ក៏មិនមានទិដ្ឋភាពណាមួយជាបញ្ហាអ្វីនោះដែរ។”
បន្ថែមពីលើផលវិជ្ជមានដែលបានលើកឡើង ការសិក្សានេះក៏បានអះអាងដែរថា ឥណទានស្ទើរតែមិនមែនជាហេតុផលចម្បង ដែលនាំឱ្យមានពលកម្មកុមារ ឬការធ្វើចំណាកស្រុកនោះទេ។ ផ្ទុយទៅវិញ អតិថិជនឥណទានមួយភាគច្រើនទទួលផលវិជ្ជមានជាច្រើន រួមមានការកើនឡើងប្រាកចំណូល និងកម្មសិទ្ធិដីធ្លី ជាដើម។
ទោះជាយ៉ាងនេះក្តី ការសិក្សាក៏បានរកឃើញនូវករណីអវិជ្ជមានមួយចំនួនផងដែរ ទាក់ទងនឹងការវាយតម្លៃឥណទាន ការធ្វើទីផ្សារគគ្រឹកគគ្រេង និងការលក់ដីធ្លីសម្រាប់សងឥណទានជាដើម។ ប៉ុន្តែចំពោះការលក់ដីធ្លីដែលរកឃើញ គឺមានប្រមាណ ១,២ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអ្នកស្រាវជ្រាវបញ្ជាក់យ៉ាងច្បាស់ថា មិនមែនរាល់ការលក់ដីធ្លីទាំងនោះ សុទ្ធតែតំណាងឱ្យការក្ស័យធន់ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់គ្រួសារគ្រួសារអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែមួយចំណែកពាក់ព័ន្ធនឹងការវិវត្តនៃតំលៃដីធ្លីក្នុងប្រទេសកម្ពុជា ផងដែរ។
សមាគមទាំងពីរបានយល់ និងគោរពយកនូវក្តីបារម្មណ៍មួយចំនួន ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍សិក្សានេះ។ សមាគមទាំងពីរ យល់ឃើញថា ព្រំដែននៃការសិក្សានេះ មិនបានឆ្លុះបញ្ជាំងរូបភាពទាំងស្រុងនៃវិស័យនេះឡើយទេ។ នេះអាចបណ្តាលមកពីការកំណត់និយមន័យខុសគ្នានូវពាក្យ «បំណុលច្រើនវ័ណ្ឌករ» ឬទៅលើទិដ្ឋភាពខុសគ្នានៃបរិបទវិស័យមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ជាដើម។
សមាគមទាំងពីរ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះស្ថាប័នមួយចំនួន ដែលបានផ្សព្វផ្សាយជាសាធារណៈក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយផ្តោតសំខាន់តែលើទិដ្ឋភាពអវិជ្ជមាន ដោយមិនបានបង្ហាញនូវខ្លឹមសារសំខាន់រួមក្នុងរបាយការណ៍សិក្សា ដែលជាហេតុបណ្តាលអោយមានការភ័ណច្រឡំក្នុងចំណោមសាធារណៈមតិ។
សមាគមទាំងពីរ បានឱ្យដឹងថា ៖
“អ្វីដែលសំខាន់ជាងនេះទៅទៀត យើងខ្ញុំសូមធានានូវការប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដែលតែងតែជាបេសកកម្មស្នូលនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូពាក់ព័ន្ធនានា តែងតែបាននិងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវការរីកចម្រើនវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការចូល រួមចំណែកជាវិជ្ជមានដល់អតិថិជនផងដែរ។ ភ័ស្តុតាងដែលមានស្រាប់ ដូចជាការដាក់ចេញនូវគោលការណ៍ផ្តល់ឥណទាន ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាលប្រធានសាខាថ្នាក់ខេត្តនិងតំបន់ ស្តង់ដាររួមសម្រាប់កិច្ចសន្យាឥណទាន កម្មវិធីពង្រឹងសមត្ថភាពស្តីពីឥណទានប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាការពង្រឹងសិទ្ធិអំណាចអតិថិជនតាមរយៈកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ។”
បន្ថែមលើសវិធានការណ៍ និងគំនិតផ្តួចផ្តើមខាងលើ សមាគមនឹងអញ្ជើញស្ថាប័នអន្តរជាតិ ឯករាជ្យមួយ ក្នុងការសិក្សាអោយបានស៊ីជម្រៅលើទិដ្ឋភាពរួមនៃវិស័យមីក្រូហិរញ្ញវត្ថុផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content