ព្រះវិហារ ៖ ចាប់តាំងពីឆ្នាំ2016មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន 11.6លានដុល្លារពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci ហើយកម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបោះជំហានចូលទៅក្នុងទីផ្សារលក់ឥណទានកាបូនដោយស័្មគ្រចិត្តកន្លងមក និងបន្តសិក្សាបន្ថែមទៀត គឺជាបញ្ជាក់ពីភាពប្រសើរឡើងនៃកិច្ចការពារតំបន់ធម្មជាតិរបស់កម្ពុជា។

«ខ្ញុំសូមបញ្ជាក់ថាទីផ្សារនេះ គឺពិតជាមានសារសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង ដែលការបោះជំហានទៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃកិច្ចការពារតំបន់ធម្មជាតិរបស់យើង»
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖
មន្ត្រីជាន់ខ្ពស់រូបនេះបានលើកឡើងថា ក្រសួងបរិស្ថាន ដែលបានយុត្តាធិការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិនៅលើផ្ទៃដី 7លាន 3សែនហិកតា ក្នុងតំបន់ការពារធម្មជាតិជាង70កន្លែងនៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការពង្រឹងទៅលើយុទ្ធសាស្ត្រ វិធីសាស្ត្រក្នុងការពារព្រៃឈើតាមរយៈការពង្រឹងសមត្ថភាពរបស់មន្ត្រីឧទ្យានុរក្ស ការចូលរួមរបស់សហគមន៍ ការពង្រឹងភាពជាដៃគូរជាមួយនឹងអង្គការដៃគូរ ដើម្បីឈានឆ្ពោះទៅរកប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ។
«ភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិរបស់យើងនេះ គឺបានផ្តល់ឱកាសមកឱ្យយើងក្នុងការរៀបចំការលក់ឥណទានកាបូន ហើយការលក់ឥណទានកាបូននេះទៀតសោធ បានបង្ហាញពីភាពប្រសើរឡើង នៃការការពារអភិរក្ស ហើយថវិកាដែលយើងបានមកនេះយើងបានប្រើប្រាស់ពីរមុខព្រួញ គឺទី1៖ ទៅលើការពង្រឹងលើការអភិរក្ស មានន័យថា យើងយកព្រៃឈើចិញ្ចឹមព្រៃឈើ និងទី2៖ ផលដែលទទួលមកគឺយើងផ្តល់ ការចូលរួមការអភិវឌ្ឍសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ដែលរស់នៅក្នុងតំបន់ និងរស់នៅជុំវិញតំបន់ការពារធម្មជាតិ»
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា
ជុំវិញការរៀបចំលក់កាបូននៅក្នុងតំបន់អភិរក្សនេះដែរ ឯកឧត្តមបានបញ្ជាក់ថា គោលសំខាន់គឺការកសាងរបងបៃតង ការពារតំបន់ធម្មជាតិ មានន័យថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិមិនមានជីវភាពធូរធារនោះទេ គឺនៅតែបង្កឱ្យមានសម្ពាធលើធនធានធម្មជាតិ ដូច្នេះ ថវិកាដែលទទួលបានពីការលក់កាបូន គឺមួយផ្នែកសម្រាប់ការអភិរក្ស និងមួយផ្នែកទៀតសម្រាប់ផ្តល់នូវការអភិវឌ្ឍដល់ប្រជាសហគមន៍តាមរយៈការផ្តល់ថវិកាជូនប្រជាសហគមន៍។

ជាក់ស្តែងអត្ថប្រយោជន៍នៃគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន20 ដែលក្នុងមួយភូមិៗបានទទួលថវិកាចន្លោះពីជាង 10,000ដុល្លារក្នុងមួយឆ្នាំ។ គម្រោងរេដបូកបានផ្តល់ផលប្រយោជន៍៖ កាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការបាត់បង់ជីវៈចម្រុះ អភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូក សម្រាប់បំពេញបន្ថែមទៅក្នុងថវិកានៃផែនការវិនិយោគឃុំ។ គម្រោងរេដបូកនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន4 នៅលើដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង។ តំបន់ទាំង4 ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន 43ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត៕


ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content