ការលក់ដូរអចលនទ្រព្យ​នៅតំបន់មួយក្នុងខណ្ឌ​សែនសុខ​​នៅតែមានសកម្មភាពល្អប្រសើរ​ទោះស្ថិតនៅក្នុង​វិបត្តិក្ដី​

ភ្នំពេញ ៖​ ចាប់តាំងពីអំឡុងឆ្នាំ២០២០ រហូតមកដល់​ឆ្នាំ២០២៣​នេះ ស្ថានភាពអចលនទ្រព្យក្នុង​ប្រទេស​កម្ពុ​ជា ក៏ដូចជា​ពិភពលោកទាំង​មូលបានជួបវិបត្តិ​ ប៉ុន្តែ​សម្រាប់តំបន់មួយក្នុង​ខណ្ឌសែន​សុខ​ រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា​នៅ​តែ​បន្ត​​មានការទិញលក់​ជា​បន្តបន្ទាប់ និង​រំពឹងថា​អាចជំរុញការ​អភិវឌ្ឍអចលនទ្រព្យ​ក្នុ​ងតំបន់​នោះកាន់​តែ​មាន​សន្ទុះ​មួយកម្រិតទៀត​។​

លោក​ឧកញ៉ា សំ សុខនឿន​ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ KW Sam SN បានមានប្រសាសន៍​តាម​​​​​ទូរសព្ទឱ្យដឹងថា​ តំបន់​ជុំវិញ​រមណីយដ្ឋាន​បឹង​បៃតង​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅតែមាន​ចលនា​នៃការ​ទិញលក់​អចលនទ្រព្យ​ដដែល ហើយមានសកម្មភាពខ្លាំងជាង​គេ​ ដែលនឹងធ្វើឱ្យតំបន់​នេះមានការ​អភិវឌ្ឍ​ខ្លាំង​នាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត​ខាង​មុខ។

លោកឧកញ៉ា​បន្តថា​៖

“អ្វីៗដែលជំរុញ​តំបន់នេះ នៅតែមានការ​ទិញលក់ខ្លាំង​ ទោះស្ថិតនៅក្នុង​វិបត្តិ​នៃជំងឺ​កូវីដ​១៩ និង​វិបត្តិ​នៃ​សង្គ្រាម​រវាងរុស្ស៊ី -អ៊ុយក្រែនក៏ដោយ ដោយសារតែតំបន់នេះ តម្លៃដីនៅមានកម្រិតទាប​បើធៀ​ប​នឹ​​ងតំបន់​ផ្សេង​ទៀត​ក្នុង​រាជធានីភ្នំពេញ ។ តម្លៃ​ដីនៅតំបន់នេះស្ថិតនៅក្នុង​រង្វង់ចន្លោះពី​ ២៥០​ដុល្លារ ទៅ​ ៣០០​ដុល្លា​​រអាមេរិក​ក្នុងមួយ​ម៉ែត្រការ៉េ។ តំបន់នេះ កំពុង​ទាក់ទាញ​ទៅលើការអភិវឌ្ឍជា​លំនៅឋាន​តម្លៃ​មធ្យមឡើងទៅ ដែលជាការអភិវឌ្ឍ​សម្រាប់​អ្នកមានចំណូល​មធ្យម ទៅ​ចំណូលខ្ពស់ គឺអត់មាន​ផ្ទះ​សម្រា​ប់​​ចំណូល​ទាបនោះទេ។”

លោកឧកញ៉ា​បានបន្ថែមថា​ កត្តាសំខាន់មួយទៀត​ដែលធ្វើឱ្យ​តំបន់នេះ​ទាក់ទាញការ​វិនិយោគ ​និង​មានការ​ទិញ​ល​ក់អ​​ចល​នទ្រព្យច្រើននោះ ពីព្រោះថា​តំបន់​នេះសំបូរទៅដោយ​ហេដ្ឋា​រចនាសម្ព័ន្ធដែលទើបអភិវឌ្ឍន៍ថ្មី​ខ្វា​ត់​ខ្វែ​ង​ ដែលជាការ​សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុង​តំបន់ និង​ប្រជាពលរដ្ឋ​ឆ្លងកាត់តំបន់នោះ។ លោកឧកញ៉ា​បានបញ្ជាក់ផងដែរថា តំបន់នេះ​នៅពេលអនាគត នឹង​ត្រូវក្លាយជា​តំបន់លំនៅឋានលំដាប់អភិជន​ ហើយ​សម្រាប់ផ្សារ​នៅតាមបណ្ដោយផ្លូវអ្នកឧកញ៉ា​ម៉ុង​ ឬទ្ធី ​នាពេល​បច្ចុប្បន្ន​នេះ នឹង​ត្រូវរុះរើ​ចេញដោយចំនួស​មក​វិញ​នូវ​សំណង់​លំនៅឋាន៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង