វិស័យទេសចរណ៍កម្ពុជាស្ទុះឡើងលឿន ខណៈទេសចរបរទេសជាង ២,៥៧ លាននាក់បានមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា មានភ្ញៀវទេសចរបរទេសប្រមាណ ២,៥៧ លាននាក់បានមកកម្សាន្តនៅកម្ពុជាក្នុងឆមាសទី១នៃឆ្នាំ២០២៣នេះ ដែលចំនួននេះមានការកើនឡើងពី ៤០៩ % ឬស្មើនឹង ៥០៦ ៧៦២នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

ជាមួយនឹងស្ថានភាពដ៏ល្អប្រសើរនៃវិស័យទេសចរណ៍រយៈពេល៦ខែកន្លងទៅនេះមានការព្យាករណ៍ថា កម្ពុជាអាចទទួលបានទេសចរបរទេសដល់ ៥លាននាក់នៅឆ្នាំ២០២៣ កើនឡើង១២០​%​ ឬស្មើនឹង ២,២៧ លាននាក់ក្នុងឆ្នាំ២០២២។ ភ្ញៀវបរទេសមកកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៧ លាននាក់ក្នុងឆ្នាំ២០២៥។ នេះជាការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ-១៩ និងត្រូវបានព្យាករថា នឹងសម្រេចបាន ៥.៦% នៅឆ្នាំ២០​២៣ នេះ។ ការបើកប្រទេសចិនឡើងវិញនៅដើមឆ្នាំនេះ ក៏បានជំរុញកំណើនទេសចររបស់កម្ពុជាដែរ ដោយរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរចិន ពី៨០ម៉ឺននាក់ ទៅ១លាននាក់ នៅឆ្នាំ២០២៣នេះ​ផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឱ្យដឹងដែរថា ភ្ញៀវទេសចរបរទេសប្រមាណ ៩១០ ០០០នាក់ បានមកទស្សនាកម្ពុជាតាមផ្លូវអាកាសកើនឡើង ២៧៩ % ផ្លូវគោក ១.៦៣ លាននាក់ កើនឡើង ៥២៦ % និងផ្លូវទឹកចំនួន ៣០ ០០០ នាក់ កើនឡើង ៥៨៦%  ហើយកម្ពុជាបានស្វាគមន៍ជើងហោះហើរអន្តរជាតិសរុបចំនួន ១០ ៦៣៥ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

សូមបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាសសរស្តម្ភមួយដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមជាមួយនឹងវិស័យផ្សេងទៀត។ កម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៣ គឺឧទ្យានបុរាណវត្ថុអង្គរ ប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងតំបន់ឆ្នេរសមុទ្រ ជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត ដែលងាយទាក់ទាញទេសចរណ៍មកកំសាន្ត។

ដោយឡែករយៈពេល​៦​ខែ​ដើម​ឆ្នាំ​​២​០​២​៣​ ​គ្រឹះស្ថាន​អង្គរ​ ​ដែល​គ្រប់គ្រង​លើ​កា​រលក់​សំបុត្រ​ ​ឬ​ប​ណ្ណ​ចូល​ទស្ស​នា​តំ​​បន់​អង្គរ​បាន​ប្រកាស​ថា​ ​រកចំណូល​បាន​សរុប​ ​១​៧​, ៨​៧​៧​ ​៤​១​៨​ ​ដុល្លារ​អាមេរិក​ ​ក្នុងចំណោម​ភ្ញៀវ​ទេសចរ​​ជិត​៤​សែន​នាក់​។​ ​ពោលគឺការ​កើន​ឡើងនូវចំណូលប្រមាណ ជា​ង​ ​៦​០​០​% ​ធៀប​នឹង​ឆ្នាំ​​២​០​២​២​។ ​បើតាមសេចក្តីប្រកាសរបស់គ្រឹះស្ថាន​ ​បានបង្ហាញាថាសម្រាប់​ខែ​​មិថុនា​​កន្លងទៅ​ ​កា​រលក់​សំបុត្រ​ដល់​ទេសចរ​បរទេស​មាន​ចំនួន​ ​១​ ៨​១​១​ ​៥​៨​៩​ដុល្លារ​ ​កើន​ឡើងជា​ង​​២​០​០​%​។​ ​សម្រាប់​នៅ​តំបន់​ប្រាសាទ​កោះ​កេរ​ ​៦​ខែល​ក់​សំបុត្រ​បានជា​ង​ ​៩​ម៉ឺន​ដុល្លារ​ ​រីឯ​កា​រលក់​សំបុត្រ​ទូក​នៅ​ផែ​ចុង​ឃ្នៀ​ស​ ​ក្រុង​សៀមរាប​ ​មាន​ចំនួន​ជិត​ ​៣​០​ម៉ឺន​ដុល្លារ​។​ ដោយឡែក​ ៦​ខែ​ដើម​ឆ្នាំ​ ​ថវិកា​ដែល​បាន​ឧបត្ថម្ភ​​មូលនិធិ​គន្ធ​បុប្ផា​ ​សរុប​ចំនួន​ ​៧​៧​១​,​៥​៣​៨​ដុល្លារ​។ សម្រាប់រយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ