តំបន់​តាមបណ្ដោយមហាវិថីឈ្នះឈ្នះ នឹងក្លាយតំបន់ដ៏មមាញឹក​នៅពេលអនាគត​ឆាប់ៗ

ភ្នំពេញ ៖ ក្នុង​រយៈពេល​តែប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ តំបន់​តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ឬ​ផ្លូវ​កប់ស្រូវ បានកែប្រែមុខ​មាត់ថ្មី ដោ​យ​​លេចចេញនូវសំណង់​រឹងជា​បន្តបន្ទាប់ ដូចជា​ បុរី ផ្ទះល្វែង ផ្សារ​ដើមគរ​ថ្មី​ និង​មន្ទីរពេទ្យ​តេជោសន្តិភាព​ដ៏ស្កឹមស្កៃជាដើម ។ ជាពិសេស នា​ពេលឆាប់ៗ​ខាងមុខនេះ​តំបន់តាមបណ្ដោយមហាវិថីនេះ នឹងក្លាយជា​តំបន់ដ៏មមាញឹក​ទៅដោយ​អាជីវកម្ម និង​ជា​តំបន់​លំ​នៅ​ឋានដ៏មានសក្ដានុព​ល ។​

កាលពីប៉ុន្មានឆ្នាំមុននេះ តំបន់​តាមបណ្ដោយផ្លូវកប់ស្រូវ ឬឈ្នះមហាវិថីឈ្នះឈ្នះ គឺជា​តំបន់វាលស្រែ និង​បឹង ប៉ុន្តែ​ក្រោយ​ពី​មាន​ក្រុម​ហ៊ុន​ធំៗ​ចាប់ផ្ដើម​វិនិយោគ​លើសំណង់​ផ្ទះល្វែង​នៅបណ្ដោយមហាវិថីនេះ ក៏​ស្រាប់​តែ​មាន​ការ​ទាក់ទាញ ​​និងមានការអភិវឌ្ឍ​ជា​បន្តបន្ទាប់​លើគម្រោង​រដ្ឋ​ ក៏ដូចជាឯកជន ដូ​ច​ជា​គម្រោ​ង​ម​ន្ទីរពេទ្យ​តេជោ​សន្តិភាព​បាន​សង់​រួចរាល់​ គ​ម្រោង​ផ្សារ​ដើមគរថ្មីដែលកំពុងសាងសង់​ និង​គ្រោង​ដាក់​​​ដំណើរការ​នៅ​ពេ​លឆា​​ប់ៗ​​នេះ។​

ភ្នំពេញ ៖ ក្នុង​រយៈពេល​តែប៉ុន្មានឆ្នាំប៉ុណ្ណោះ តំបន់​តាមបណ្ដោយផ្លូវឈ្នះឈ្នះ ឬ​ផ្លូវ​កប់ស្រូវ បានកែប្រែមុខ​មាត់ថ្មី ដោយ...

បើតាម​អ្នកជំនាញនៃវិស័យ​អចលនទ្រព្យជាច្រើន​បានមើលឃើញថា​ តំបន់​តាមបណ្ដោយវិថីឈ្នះឈ្នះ បាន និងកំពុង​ក្លា​យ​ជា​​​តំបន់ដែលទាក់ទាញ ពីព្រោះ​ថា​តំបន់នេះ​ជា​តំបន់ដែល​មាន​ការ​តភ្ជាប់​ទៅ​ផ្លូវ​សំខាន់ៗ​ជុំវិញរាជធានីភ្នំពេញ និង​ទៅតាមប​ណ្ដាខេត្ត​នានា ជាក់ស្ដែង​សម្រាប់អ្នករស់នៅតំបន់នេះអាច​ធ្វើដំណើរទៅកាន់ខេត្ត​ផ្សេ​ង​ទៀ​ត​​ដូចជា​ កំពង់ស្ពឺ កណ្តាល កំពត តាកែវ ក៏ដូចជាខេត្តព្រៃវែង និងស្វាយរៀង ដែលអាច​ធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងទី៣​ដែលទើបសង់​រួច​បាន​ដោយ​ងាយ​ស្រួ​​ល​ដោយមិនចាំបាច់​ធ្វើដំណើរឆ្លងកាត់​ក្នុងក្រុ​ងភ្នំពេញក៏បានដែរ ។

លោក ​ប៉ូ​ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​ Advance បានមានប្រសាសាន៍ថា តំបន់​ណា​ដែលមានផ្លូវ​ងាយស្រួល​ធ្វើដំណើរ​តំបន់នោះ នឹង​មានការទាក់ទាញ​ការ​វិនិយោគច្រើន ហើយតំបន់ណា​ដែល​មាន​គម្រោងប្លង់​មេ​ ពីរដ្ឋបាល​ក្រុង ខេត្ត​ឬរាជ​រដ្ឋាភិបាល​ច្បាស់លាស់​តំបន់នោះ ក៏នឹង​ទទួលបានការ​វិនិយោគខ្លាំង​ផងដែរ ។​

លោក​បន្តថា តំបន់​ដែលមានគម្រោងប្លង់​មេ​ច្បាស់លាស់​ត្រឹមត្រូវ​មិនត្រឹមតែទាក់ទាញគម្រោង​វិនិយោគ​នោះទេ តែក៏សំបូរ​ទៅដោយ​គម្រោង​វិនិយោគធំៗ និង​អភិវឌ្ឍន៍គម្រោង​ដែល​មាន​តម្លៃ​ខ្ពស់​​សម្រាប់អ្នក​មាន​ចំណូលខ្ពស់ផងដែរ។​ តំបន់ខាងលិច​ និ​ងខាងជើង​ភ្នំពេញ នឹង​ក្លាយជា​តំបន់​ដែលមានកា​រទាក់​ទាញ​កាន់​តែ​ខ្លាំង​បន្ថែមទៀត​នៅពេលឆាប់ៗនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​