ក្រោយកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ ទីបំផុតជាលទ្ធផលចិនអាចមើលឃើញពីចំនួននៃការកើនឡើងវិញនូវពូជសត្វក្តាន់ដ៏កម្រមួយប្រភេទរបស់ពិភពលោកដែលមានឈ្មោះថា Milu deer ដែលស្ទើរតែផុតពូជទៅហើយកាលពីទសវត្សរ៍ឆ្នាំ១៩០០ក្នុងប្រទេសចិន។

កាលពីក្នុងឆ្នាំ១៩៨៥ សត្វក្តាន់ប្រភេទនេះត្រូវបានផ្តល់ឲ្យមកប្រទេសចិនវិញចំនួន ៣៨ក្បាលដោយគ្រួសារអភិជនជនជាតិអង់គ្លេសមួយដែលគ្រប់គ្រងដោយលោក Herbrand Russel បន្ទាប់ពីត្រកូលគ្រួសាររបស់លោកបានចាយលុយទិញយកពូជ Milu deer ចុងក្រោយត្រឹមតែ១៨ក្បាលពីប្រទេសចិនកាលឆ្នាំ១៨៩០ និងជាចំនួនវត្តមានសរុបនៅលើភពផែនដីនេះយកទៅចិញ្ចឹមក្នុងបរិវេណដីលំនៅដ្ឋានដ៏ស្កឹមស្កៃរបស់គ្រួសារគាត់។

គួរឲ្យដឹងដែរថា គិតត្រឹមឆ្នាំ១៩០០ សត្វក្តាន់ប្រភេទនេះគឺបានផុតពូជទាំងស្រុងនៅក្នុងប្រទេសចិនដោយសារបញ្ហាវិបត្តិសង្គ្រាម និងគ្រោះធម្មជាតិនានា ហើយយោងតាមការស្រាវជ្រាវរបស់សាស្ត្រាចារ្យលោក Chen Xing មកពីមជ្ឈមណ្ឌលស្រាវជ្រាវ Beijing Milu Ecological Research Center បានអះអាងថា កាលពីដើមឡើយ ពូជក្តាន់ Milu deer នេះគឺមានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។

អំណះអំណាងបន្ថែមលើសពីនេះ គឺថា Milu deer ក៏ត្រូវបានកត់ត្រាទុកដោយក្រុមអ្នកអក្សរសាស្ត្រជនជាតិចិនតាំងតែពី២០០០ឆ្នាំមុនមកម្ល៉េះ ដោយមានឈ្មោះជាភាសាចិនថា Sibuxiang ឬមានន័យថាជាសត្វមានលក្ខណៈពិសេសដូចទៅនឹងសត្វ៤ប្រភេទផ្សេងគ្នា (Like None of the Four) ដែលក្នុងនោះមុខរបស់វាស្រដៀងគ្នាទៅនឹងសត្វសេះ ប៉ុន្តែកន្ទុយដូចសត្វលា ចំណែកឯក្រចកជើងដូចសត្វគោហើយមានខ្នែងដូចនឹងសត្វក្តាន់ពូជ Antler ។
ដោយសារភាពយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនព្រមទាំងក្រុមការងារអភិរក្ស បច្ចុប្បន្ននេះអំបូរក្តាន់មួយប្រភេទនេះបានបន្តមានកំណើនជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ ពោលគឺបានកើនឡើងរហូតដល់ជាង ៩ ០០០ក្បាលរស់នៅតាមតំបន់អភិរក្សធំៗចំនួន៤០ របស់ប្រទេសចិន បូករួមទាំងសួនឧទ្យានជាតិ Dafeng Milu National Nature Reserveនៅខេត្ត Jiangsu និងសួនឧទ្យានShishou Milu National Nature Reserve ស្ថិតនៅក្នុងខេត្ត Hubei ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content