ដំណាំស្រកានាគជាដំណាំត្រូពិចមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន និងផ្តល់គុណតម្លៃសម្រាប់អ្នកទទួលទាន ហើយក៏ជាប្រភេទដំណាំមួយដែលងាយស្រួលដាំ ងាយថែទាំបំផុត សូម្បីតែអ្នកដែលទីធ្លាដីជុំវិញផ្ទះក៏អាចដាំបាន។
លោក សោ សុភ័ក្រ ជាអ្នកដាំស្រកានាគម្នាក់នៅខេត្តសៀមរាបបានរៀបរាប់ប្រាប់ AMS ឲ្យដឹងថា ដំណាំស្រកានាគនេះជាដំណាំធននឹងអាកាសធាតុ មានទីផ្សារល្អ ពិសេសវាជាដំណាំល្អមួយប្រភេទសម្រាប់អ្នកមានដីទំនេរជុំវិញផ្ទះដែលចង់ដាំដំណាំធម្មជាតិលក្ខណៈគ្រួសារបានដោយគ្រាន់តែឆ្លៀតពេលទំនេរពីការងារមកធ្វើបាន។

លោកបន្តឲ្យដឹងទៀតថា ដំណាំស្រកានាគរបស់លោកបច្ចុប្បន្នមានជាង 100គុម្ព លាតសន្ធឹងនៅលើផ្ទៃដីប្រមាណជាង1ហិកតា ស្ថិតនៅក្នុងស្រុកជីក្រែងដែលលោកបានដាំជាបន្តបន្ទាប់តាំងពីឆ្នាំ2013មកម៉្លេះ។ ដំបូងឡើយលោកបានសាកល្បងដាំតែជាង 20គុម្ពប៉ុណ្ណោះ ដោយបានច្នៃបោះបង្គោលសម្រាប់ឱ្យដើមស្រកានាគវាឡើងហើយអាចបែកមែក និងបានផ្លែច្រើន។ ប៉ុន្តែ ក្រោយមកដោយមើលឃើញពីទិន្នផលក៏ដូចជាភាពងាយស្រួលក្នុងការដាំលោកក៏បានពង្រីកពូជដាំជាបន្តបន្ទាប់។
ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការដាំដើមស្រកានាគ លោក សោ សុភ័ក្រ បានប្រាប់ឲ្យដឹងថា លោកបានធ្វើការកាត់មែកមកបណ្ដុះជាកូនរហូតដល់វាបែកខ្នែងល្មមសិនទើបយកមកដាក់ដាំ។ ចំណែករយៈពេលនៃការដាំវិញ ស្រកានាគអាចនឹងចេញផ្លែនៅឆ្នាំដំបូង ឬនៅពេលវាធំឡើងផុតបង្គោល ហើយវានឹងកាន់តែផ្ដល់ផលច្រើននៅឆ្នាំបន្ទាប់។ សម្រាប់ការថែទាំគឺត្រូវធ្វើការស្រោចទឹកជាប្រចាំ ជាពិសេសនៅរដូវប្រាំង និងត្រូវត្រូវយកចិត្តទុកដាក់ថែទាំគល់ ជម្រះស្មៅ និងដាក់ជី នៅមុនពេលចេញផ្កា និងចៀសវាងផ្កាត្រូវទឹកដែលអាចរលួយ ឬសត្វល្អិតស៊ីជាដើម។
ដំណាំស្រកានាគនេះជានិច្ចកាលឱ្យផលនៅចន្លោះខែមេសា ដែលជាពេលធ្លាក់ភ្លៀងដំបូង និងចាប់ផ្ដើមចេញផ្កា លូតលាស់ចេញជាផ្លែបន្តបន្ទាប់ រហូតដល់ខែវិច្ឆិកាដែលជាពេលអស់ទឹកភ្លៀងទៅវិញ។ ស្រកានាគអាចនឹងចេញផ្កាចន្លោះប្រមាណ 1ខែម្ដងបន្តបន្ទាប់គ្នា ដោយក្នុង1គុម្ពស្រកានាគអាចឱ្យផលបានប្រមាណ 20-30គីឡូក្រាម ហើយតម្លៃលក់នៅលើទីផ្សារក៏ទទួលបានខ្ពស់។
យ៉ាងណាក៏ដោយចំពោះទីផ្សារស្រកានាគ ត្រូវបានម្ចាស់ចំការរូបនេះបញ្ជាក់ប្រាប់ថា ដំណាំនេះមានទីផ្សារល្អដោយគ្រាន់តែលក់រាយឱ្យអតិថិជននៅជិតៗចំការក៏ផ្គត់ផ្គង់ស្ទើរមិនគ្រប់។ ស្រកានាគនៅចំការរបស់លោកមានពីរប្រភេទគឺ ស្រកានាគពណ៌ស និងស្រកានាគពណ៌ស្វាយ តែអតិថិជនភាគច្រើននិយមគាំទ្រតែប្រភេទពណ៌ស្វាយប៉ុណ្ណោះ។
ទៅថ្ងៃមុខប្រសិនបើមានលទ្ធភាពពង្រីកដីធំបន្ថែម លោក នឹងបង្កើនការដាំដុះដំណាំស្រកានាគនេះឲ្យបានច្រើន ព្រោះ វាជាប្រភេទដំណាំងាយស្រួលដាំ ធននឹងអាកាសធាតុ ងាយទទួលបានផល និងមានទីផ្សារល្អ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក

សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»

រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content