ភ្នំពេញ ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅតែបន្តមានស្ថិរភាពល្អស្ទើរពេញមួយឆ្នាំ២០២១ ដោយអត្រាប្រែប្រួលមានទាបជាង ១% ប៉ុណ្ណោះ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC) នៅខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អត្រាប្តូរប្រាក់នៅក្នុងឆ្នាំ២០២១ មានកម្រិតជាមធ្យម ៤ ០៩៩ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានថយថ្លៃបន្តិច ០,១% ធៀបនឹងឆ្នាំមុន (៤ ០៩៣ រៀល)។
របាយការណ៍ដដែលបានបញ្ជាក់ដូច្នេះថា ៖
“ប្រាក់រៀលបានទទួលរងសម្ពាធធ្លាក់ថ្លៃ ដោយសារ ៖ i/-ភាពទន់ខ្សោយនៃសកម្មភាពសេដ្ឋកិច្ចដែលធ្វើឱ្យតម្រូវការប្រាក់រៀលថយចុះ ii/-កំណើនចំណាយរបស់រាជរដ្ឋាភិបាលតាមរយៈកញ្ចប់អន្តរាគមន៍ដែលបានកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំមុន និង iii/-ការថយចុះនៃរំហូរវិនិយោគផ្ទាល់បរទេស ការកើនឡើងនៃឱនភាពជញ្ជីងពាណិជ្ជកម្ម និងការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ”

អត្រាប្តូរប្រាក់ប្រសិទ្ធភាពពិត ថ្លឹងតាមការនាំចូល (IREER) បានកើនឡើង ១% ដែលបង្ហាញពីសម្ពាធអតិផរណាពីការនាំចូលបន្តិច ដោយសារអត្រាប្តូរប្រាក់ប្រសិទ្ធភាព ថ្លឹងតាមការនាំចូល (INEER) បានកើនឡើង បើទោះជាអត្រាអតិផរណានៅប្រទេសដៃគូនាំចូលមានកម្រិតទាបជាង កម្ពុជាក៏ដោយ។
ការកើនឡើងនៃ INEER បណ្តាលមកពីរូបិយប័ណ្ណមួយចំនួន រួមមានប្រាក់យ៉ន់ចិន រ៉ូពីឥណ្ឌូណេស៊ី វូនកូរ៉េ រីងហ្គីតម៉ាឡេស៊ី ដុល្លារសិង្ហបុរី ដុល្លារតៃវ៉ាន់ និងដុងវៀតណាម បានឡើងថ្លៃធៀបនឹងប្រាក់រៀល។
អត្រាប្ដូរប្រាក់ប្រសិទ្ធភាពពិតថ្លឹងតាមការនាំចេញ (EREER) កើនឡើង ១,៤% ដែលបណ្ដាលមកពីការកើនឡើងអត្រាប្តូរប្រាក់ប្រសិទ្ធភាពនាម ថ្លឹងតាមការនាំចេញ (ENEER) ១,៣% ខណៈអត្រាអតិផរណានៅប្រទេសដៃគូនាំចេញមានកម្រិតប្រហាក់ប្រហែលនឹងកម្ពុជា។ ការកើនឡើង ENEER បណ្តាលមកពីរូបិយប័ណ្ណមួយចំនួនបានឡើងថ្លៃធៀបនឹងប្រាក់រៀលរួមមានដុល្លារអាមេរិក ផោនអង់គ្លេស អឺរ៉ូ ដុល្លារកាណាដា យ៉ន់ចិន និងដុងវៀតណាម ដែលការណ៍នេះបង្ហាញថា ឧត្តមភាពប្រកួតប្រជែងលើការនាំចេញរបស់កម្ពុជាមានភាពប្រសើរជាងឆ្នាំមុន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content