ភ្នំពេញ ៖ កម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើដល់ភាគីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាលើការពង្រីកវិសាលភាពនៃការប្រើប្រាស់អំពូល LED ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមបណ្តាខេត្ត / ក្រុងមួយចំនួននៅក្នុងប្រទេសកម្ពុជា។

តាមរយៈបទបង្ហាញមួយស្តីអំពីកម្មវិធីអភិវឌ្ឍប្រសិទ្ធភាពវិស័យថាមពលដែលរៀបចំឡើងដោយជំនាញការ ADB ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងការគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមនៃកម្មវិធីនេះ និងបានស្នើឱ្យអ្នកជំនាញការ ADB ពិចារណាលើការពង្រីកវិសាលភាពនៃការប្រើប្រាស់អំពូលភ្លើង LED គ្របដណ្តប់ទៅដល់បណ្តារាជធានី-ខេត្តមួយចំនួននៃប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះផងដែរ ក៏មានការពិភាក្សាផ្តោតសំខាន់ទៅលើគោលនយោបាយជាតិសម្រាប់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ការសន្សំសំចៃលើការប្រើប្រាស់ថាមពល ជាពិសេសការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ដែលជាថាមពលករកើតឡើងវិញ រួមជាមួយនឹងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនធ្វើឱ្យប៉ះពាល់បរិយាកាសផែនដី។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំពីការចាប់ដំណើរការទីតាំងក្រសួង សាធារណការ និងដឹកជញ្ជូននៅទីតាំងថ្មីដែលបំពាក់ដោយផ្ទាំងសូឡាថាមពលពន្លឺព្រះអាទិត្យ ដើម្បីបរិស្ថានស្អាត និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ការបំពេញការងាររបស់មន្ត្រីរាជការ។ ជាមួយនឹងកិច្ចការជាច្រើនទាក់ទងនឹងថាមពល ក្រសួងបានរៀបចំសិក្ខាសាលាទាក់ទងរថយន្តដើរដោយថាមពលអគ្គិសនីកាលពីចុងឆ្នាំ២០២១ ដែលរៀបចំឡើងដោយស្ថានទូតស្ថានទូតចក្រអង់គ្លេស។ ក្រៅពីនេះ ក៏មានកិច្ចពិភាក្សាការងារជាមួយសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា (CAIF )ដើម្បីពិភាក្សាអំពីគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងជំនួបជាមួយសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ទាក់ទងនឹងគម្រោងដំឡើងស្ថានីយ៍សាកថ្មរថយន្ត Evs ចំនួន១០ទីតាំង និងការអប់រំបណ្តុះបណ្តាលលើវិស័យនេះជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដែលក្នុងនោះមានចែងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ការស្នើសុំកាត់បន្ថយពន្ធនាំរថយន្តថ្មី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស និងបានបន្ថែមទៀថា៖ ដើម្បីចូលរួមក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content