មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៥​ នឹង​បន្ត​ស្ទុះ​ងើប​ឡើង

បរទេស៖ ​យោងតាមរបាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៥​ នឹង​បន្ត​ស្ទុះ​ងើប​ឡើង​ បើ​ទោះ​បី​ជា​មាន​ល្បឿន​តិចតួច​ក៏​ដោយ។

ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ចប់ការវាយតម្លៃលើការពិគ្រោះគ្នារវាងក្រុមការងារបេសកកម្ម Article IV របស់ (IMF) ជាមួយនឹងកម្ពុជា។ ផ្អែកទៅលើការវាយតម្លៃទាំងនោះ ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)  បានព្យាករណ៍ថា សេដ្ឋកិច្ច​កម្ពុជា​នឹងបន្ត​ស្ទុះ​ងើប​ឡើង​វិញបើ​ទោះ​បី​ជា​មាន​ល្បឿន​តិចតួច​ក៏​ដោយ ជាមួយនឹងផលិតផលក្នុងស្រុកសរុបពិត (Real GDP) នឹងកើនឡើងពី ៥,៥ ភាគរយនៅឆ្នាំ២០២៤ ដល់ ៥,៨ ភាគរយនៅឆ្នាំ ២០២៥។

IMF បានព្យាករណ៍ថា ការងើបឡើងវិញនៃវិស័យនីមួយៗនៅកម្ពុជាមានភាពមិនស្មើគ្នា។ កំណើនផលិតផលក្នុងស្រុកសរុបពិត (Real GDP) ត្រូវបានជំរុញជាចម្បងដោយតម្រូវការខាងក្រៅ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញសម្លៀកបំពាក់ និងការនាំចេញកសិផល។ យ៉ាងណាមិញ ប្រាក់ចំណូលនៅក្នុងវិស័យទេសចរណ៍អាចស្ទុះងើបឡើងវិញយឺត ដោយសារការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងវិស័យនេះ។ មិនត្រឹមតែប៉ុណ្ណោះ កំណើននៅក្នុងវិស័យមិនមែនពាណិជ្ជកម្មនៅតែខ្សោយ (វិស័យដែលមិនមែនពាណិជ្ជកម្ម គឺជាឧស្សាហកម្មដែលផលិតទំនិញ និងសេវាកម្មដែលមិនត្រូវបានជួញដូរជាលក្ខណៈអន្តរជាតិរួមមាន៖ សំណង់ សេវាសាធារណៈ និងការថែទាំសុខភាព)។ វិស័យសំណង់ និងអចលនវត្ថុត្រូវបានមើលឃើញថា បន្តធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ និងការកើនឡើងនៃនៃបំណុលរបស់វិស័យឯកជន។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញពីការអបអរសាទរចំពោះការបន្តស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានជំរុញដោយកំណើនដ៏រឹងមាំក្នុងវិស័យកាត់ដេរ និងការនាំចេញកសិកម្ម និងការកែលម្អសកម្មភាពទេសចរណ៍។ កំណើនត្រូវបានព្យារកណ៍ថា នឹងបន្តកើនឡើង ប៉ុន្តែការស្ទុះងើបឡើងវិញនៃវិស័យមួយចំនួនមានភាពមិនស្មើគ្នា។ ក្រុមប្រឹក្សាប្រតិបត្តិ IMF បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគោលនយោបាយដើម្បីការពារស្ថិរភាពហិរញ្ញវត្ថុម៉ាក្រូ, ធានានូវការងើបឡើងវិញយូរអង្វែង និងមានលក្ខណៈរួមបញ្ចូល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់អាជ្ញាធរក្នុងរយៈពេលមធ្យម។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមប្រឹក្សាប្រតិបត្តិ IMF បានគាំទ្រគោលជំហរសារពើពន្ធអព្យាក្រឹតក្នុងរយៈពេលខ្លី ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្រួបបង្រួមបន្តិចម្តងៗ និងគុណភាពខ្ពស់ក្នុងរយៈពេលមធ្យម ដែលគាំទ្រដោយក្របខណ្ឌសារពើពន្ធត្រឹមត្រូវ ដើម្បីរក្សានិរន្តរភាពបំណុល និងពង្រឹងភាពធន់នឹងសេដ្ឋកិច្ច។

ក្រុមប្រឹក្សាប្រតិបត្តិ IMF បានអបអរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍន៍ទីផ្សារមូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងស្រុក ដោយសារលទ្ធភាពទទួលបានហិរញ្ញប្បទានពីបរទេសរបស់កម្ពុជានឹងកាត់បន្ថយនៅពេលដែលខ្លួនលែងមា​នឋានៈ និងស្ថានភាពជាប្រទេសមានការអភិវឌ្ឍន៍តិចតួច។ ដូច្នោះហើយ ពួកគេក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការគ្រប់គ្រងនៃហានិភ័យសារពើពន្ធប្រកបដោយប្រសិទ្ធភាពពីសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងភាពជាដៃគូសាធារណៈឯកជន។​ មិនត្រឹមតែប៉ុណ្ណោះ ក្រុមប្រឹក្សាប្រតិបត្តិ IMF គាំទ្រដល់ការធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានលក្ខណៈធម្មតាបន្តិចម្តងៗ ខណៈពេលដែលរក្សាបាននូវសាច់ប្រាក់ងាយស្រួលនៃប្រព័ន្ធហិរញ្ញវត្ថុពេញលេញ។ ពួកគេបានលើកទឹកចិត្តឱ្យកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគោលនយោបាយរូបិយវត្ថុ ដើម្បីកែលម្អគោលនយោបាយ និងគាំទ្រការចៀសឆ្ងាយពីប្រាក់ដុល្លារ។ IMF កត់សម្គាល់ថា វិស័យសំណង់ និងអចលនទ្រព្យចាំបាច់ត្រូវការកែលម្អបន្ថែមទៀត និងលើកទឹកចិត្តឱ្យបង្កើតផែនការដ៏ទូលំទូលាយមួយដើម្បីការពារស្ថិរភាពហិរញ្ញវត្ថុ។ ពួកគេបានផ្តល់យោបល់ឱ្យពង្រឹងការត្រួតពិនិត្យផ្អែកលើហានិភ័យ, ការកែលម្អគោលនយោបាយ, បង្កើនការសម្របសម្រួលក្នុងចំណោមភ្នាក់ងារត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ, និងពង្រឹងការត្រួតពិនិត្យវិស័យអចលនទ្រព្យ។

ក្រុមប្រឹក្សាប្រតិបត្តិ IMF ក៏បានលើកឡើងពីសារៈសំខាន់នៃកំណែទម្រង់រចនាសម្ព័ន្ធផងដែរ ដើម្បីលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែង។ ពួកគេបានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការលើកកម្ពស់ធនធានមនុស្ស​​, វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ, ពង្រឹងបរិយាកាសធុរកិច្ច, ដោះស្រាយភាពងាយរងគ្រោះនៃអាកាសធាតុ, និងលើកកម្ពស់ថាមពលកកើតឡើងវិញ ដើម្បីទាក់ទាញការវិនិយោគពីបរទេស (FDI) ចម្រុះឲ្យបានកាន់តែច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *