សម្ដេចជំរុញភាគីពាក់ព័ន្ធឱ្យពន្លឿនការអន្តរាគមន៍លើប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានក្រើនរំលឹកជាថ្មីទៅដល់ក្រសួង និងស្ថានប័នដែលពាក់ព័ន្ធចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលការអន្តរាគមន៍នេះ សម្ដេចតេជោ បានផ្ដោតលើរឿងធំៗចំនួន២គឺ ផ្ដល់ជាជំនួយផ្នែកកសិកម្ម និងផ្ដល់ជាការយោគយល់ផ្នែកហិរញ្ញវត្ថុ។

ដោយមើលឃើញពីការរងផលប៉ះពាល់របស់ប្រជាជនពីគ្រោះទឹកជំនន់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធចុះទៅដល់ទីតាំងផ្ទាល់ដើម្បីចែកជូនគ្រាប់ពូជសម្រាប់ដាំដុះបន្ទាប់ពីដំណាំរបស់ប្រជាជនរងនូវការខូចខាត ព្រមទាំងផ្ដល់ជំនួយស្បៀងអាហារជាដើម។ ដោយឡែក សម្រាប់ក្រសួងផែនការ សម្ដេចតេជោបានស្នើសុំ​ឱ្យ​​ធ្វើការវាយតម្លៃលើផលប៉ះពាល់ពី​អតិផរណាក្នុងក្របខ័ណ្ឌអ្នកប៉ះពាល់ប្រមាណជាង ១០ម៉ឺនគ្រួសារ។

សម្តេចតេជោ បានមានប្រសាសន៍ថា ៖

“សម្រាប់ប្រជាជនដែលមានបណ្ណក្រីក្រស្រាប់ ពួកគេនឹងទទួលបានជំនួយជាទឹកប្រាក់ពីរាជរដ្ឋាភិបាល រីឯអ្នកដែលមិនមានបណ្ណក្រីក្រ ប៉ុន្តែបានរងនូវផលប៉ះពាល់ដែរនោះ ក៏ទទួលបាននូវការឧបត្ថម្ភជាទឹកប្រាក់ក្នុងរយៈពេល៣ខែផងដែរ”

បន្ថែមពីនេះ សម្ដេចតេជោក៏បានអំពាវនាវដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុផងដែរថា៖

“ខ្ញុំសូមអំពាវនាវ​ដល់​មីក្រូហិរញ្ញវត្ថុ និងធនាគារសូមផ្ដល់នូវលទ្ធភាព ផ្ដល់នូវការអនុគ្រោះសម្រាប់អ្នកដែលរងផល​ប៉ះពាល់ដោយគ្រោះទឹកជំនន់នេះ តាមរយៈនៃការពន្យារពេលសម្រាប់ការសង បន្ធូរបន្ថយការប្រាក់ និងការរៀបចំឥណទានឡើងវិញ…សូមយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ”

សម្ដេចបានបន្តគូសបញ្ជាក់ទៀតថា ៖

“សូមធនាគារជាតិកម្ពុជាធ្វើការជួបប្រជុំមួយជាមួយ​ម្ចាស់គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ និងធនាគារ ហើយក៏សូមអំពាវនាវត្រង់ទៅកាន់គ្រឹះស្ថាន​មីក្រូហិរញ្ញ​​វត្ថុទាំងអស់​ឱ្យចូលរួម​​​សម្រាលបន្ទុក”

យ៉ាងណាមិញ ក្នុងការអន្តរាគមន៍ទាំងប៉ុន្មានខាងលើ សម្ដេចសូមឱ្យមានការធ្វើដោយយកចិត្តទុកដាក់ និងលឿនបំផុតតាមដែលអាចធ្វើទៅបាន ពោលគឺវាយតម្លៃរកឃើញទំហំនៃផលប៉ះពាល់ហើយ ភាគីពាក់ព័ន្ធត្រូវអន្តរាគមន៍ភ្លាមៗតែម្ដង។

បើតាមប្រសាសន៍របស់សម្ដេច នៅតាមទីជនបទមានអ្នកក្រីក្រប្រមាណជា ១៨ភាគរយ ដែលពួកគេនៅតែស្ថិតក្រោមបន្ទាត់ក្រីក្រ និងនៅក្រោមស្ថានភាពហានិភ័យ។ បើគិតជាចំនួនប្រជាជន​ គឺប្រហាក់ប្រហែលនឹងចំនួន ១០ម៉ឺនគ្រួសារ ដូច្នេះ ១៨ ភាគរយនៃប្រជាជនចំនួន ១០ម៉ឺនគ្រួសារ ឃើញថាមានប្រមាណជា ១ម៉ឺន៩ពាន់គ្រួសារដែលរងផលប៉ះពាល់ ហើយបើយោងលើទិន្នន័យនេះ ទឹកប្រាក់ដែលត្រូវជូនគ្រួសាររងគ្រោះ ១៨ ភាគរយនេះមានជាមធ្យម ៤២ដុល្លារ ក្នុងមួយគ្រួសារ ហើយត្រឹមរយៈពេល៣ខែរដ្ឋនឹងចំណាយប្រាក់ ២លាន៤សែនរៀល។​ គួរបញ្ជាក់ថា ប្រសាសន៍របស់សម្ដេចនេះគឺធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព