ប្រធានាធិបតីចិន ជំរុញឲ្យវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីលើកកម្ពស់ចំណងមិត្តភាព

ប្រធានាធិបតីចិន កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែប្រសើរឡើង និង​មានឆន្ទៈបន្តលើកកម្ពស់មិត្តភាពឲ្យកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ឥណ្ឌា វិនិយោគបន្ថែម ១០ពាន់លានដុល្លារទៀត ដើម្បីពង្រឹងអនុភាពវិស័យរ៉ែកម្រទំហំរាប់លានតោន

រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសអនុម័តកញ្ចប់ថវិកាជាតិប្រមាណ ១០ពាន់លានដុល្លារបន្ថែមទៀតដើម្បីយកទៅវិនិយោគក្នងការអភិវឌ្ឍវិស័យរុករក និងជីកយករ៉ែកម្រ

ចិន នឹងឈប់លក់រថយន្តដែលមានដៃទ្វារលាក់ខ្លួនចាប់ពីឆ្នាំ២០២៧ ដោយសារព្រួយបារម្ភពីសុវត្ថិភាព

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិនបានប្រកាសច្បាប់ថ្មីដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ដោយចែងថា គ្រប់រថយន្តទាំងអស់តម្រូវឱ្យបំពាក់ដៃទ្វារធម្មតាទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ

ចិន សម្រេចលុបចោលគម្រោងជើងហោះហើរ ៤៩ខ្សែរទៅប្រទេសជប៉ុន

ចិនបានសម្រេចលុបចោលជើងហោះហើរ ៤៩ ខ្សែទៅកាន់ប្រទេសជប៉ុន ខណៈដែលក្រសួងការបរទេសចិនបានព្រមានពលរដ្ឋរបស់ខ្លួនម្តងទៀតអំពីសុវត្ថិភាពក្នុងការធ្វើដំណើរទេសចរណ៍

ចំនួនប្រជាជនចិន បន្តធ្លាក់ចុះខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ

យោងតាមទិន្នន័យផ្លូវការដែលបង្ហាញដោយការិយាល័យស្ថិតិជាតិរបស់ចិនកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះបានឱ្យដឹងថា ចំនួនពលរដ្ឋចិននៅតែបន្តធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំជាប់គ្នាចុងក្រោយនេះ ដែលកំពុងក្លាយជាក្ដីប្រាម្ភមួយរបស់រដ្ឋាភិបាល

កាណាដា គ្មានចេតនាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទេ ដោយសារគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម CUSMA

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានអះអាងថា កាណាដា នៅតែគោរពកាតព្វកិច្ចតួនាទីរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង កាណាដា-អាមេរិក-ម៉ិកស៊ិក ឬ CUSMA ដោយមានន័យថា ខ្លួនមិនអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននោះទេ

ស្ងាត់ៗ មន្ទីរប៉ង់តាហ្គោន បានដកក្រុងប៉េកាំងចេញពីបញ្ជីអាទិភាពគូប្រជែងលើវិស័យយោធាក្នុងឆ្នាំ២០២៦

បរទេស ៖ រដ្ឋាភិបាលក្រុងប៉េកាំង ដែលអាម៉េរិកតែងតែចាត់ទុកថាជាការគំរាមកំហែង និងគូប្រជែងផ្នែកយោធាយុទ្ធសាស្ត្រជាច្រើនឆ្នាំមកហើយនោះ នៅក្នុងឆ្នាំ២០២៦នេះ មន្ទីរប៉ង់តាហ្គោន បានប្រកាសលុបចេញពីបញ្ជីអាទិភាពក្នុងនាមជាដៃកូប្រកួតប្រជែង

លុយយ័ន កាន់តែមានតម្លៃ ខណៈដែលចិនអាចឈ្នះសង្គ្រាមពាណិជ្ជកម្មតាមរយៈរូបមន្តជំនួញថ្មីប្រេងដូរយកប្រាក់យ័ន និងមាស

នៅក្នុងទីផ្សារថាមពលសកល ប្រទេសចិន បាន និងកំពុងពង្រឹងភាពជឿជាក់នៅលើទីផ្សារអន្តរជាតិកាន់តែខ្លាំងឡើងជាមួយនឹងអំណាចរបស់ប្រាក់យ័ន

កំណើនសេដ្ឋកិច្ចចិនសម្រេចបានដូចការគ្រោងទុក ៥% ប្រចាំឆ្នាំ២០២៥ ខណៈការនាំចេញមានទំហំធំជាងការនាំចូល

ដូចទៅនឹងការគ្រោងទុក បើទោះបីជាមានការរំខានដោយអត្រាពន្ធរបស់សហរដ្ឋអាម៉េរិកយ៉ាងក៏ដោយ ក៏កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំ២០២៥កន្លងទៅនេះសម្រេចបាន ៥ភាគរយ

J-35 របស់ចិន ត្រៀមដាក់ចូលក្នុងខ្សែសង្វាក់ផលិតទ្រង់ទ្រាយធំ ដើម្បីបង្ហាញខ្លួនកាន់តែច្បាស់ និងច្រើនជាងមុន

យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតរបស់ចិន J-35 នឹងអាចចាប់ផ្តើមចរចាបញ្ជាទិញពីរដ្ឋាភិបាលក្រុងប៉េកាំងបានហើយ