ការកើនឡើងនូវហិរញ្ញប្បទានពាណិជ្ជកម្មអាចជំរុញកំណើនពាណិជ្ជកម្មប្រចាំឆ្នាំក្នុងតំបន់មេគង្គ

ការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ អាចបង្កើនការនាំចូល និងការនាំចេញរហូតដល់ ៩ ភាគរយ នៅក្នុងប្រទេសវៀតណាម កម្ពុជា និងឡាវ

ក្រុមហ៊ុនដ៏ធំមួយរបស់ថៃ ប្រមូលទិញផលិតផលកសិកម្មក្នុងស្រុកពីកម្ពុជា

ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា នារសៀលថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ ជាមួយក្រសួងពាណិជ្ជកម្ម កម្ពុជានៅទីស្តីការក្រសួងពាណិជ្ជកម្មក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

កម្ពុជា រៀបចំជំនួបពាណិជ្ជកម្មជំរុញការនាំចេញផលិតផលសក្តានុពលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជានឹងរៀបចំជំនួបពាណិជ្ជកម្ម​ ស្តីពី “ការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ”នាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣។

កម្ពុជា ស្នើក្រសួងផែនការ-វិនិយោគវៀតណាម កៀរគរវិនិយោគិនមកវិនិយោគនៅកម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល

កម្ពុជា​បានសំណូមពរភាគីវៀតណាមរួមគ្នាក្នុងការជំរុញការវិនិយោគបង្កើតខ្សែច្រវាក់តម្លៃក្នុងតំបន់ នៃប្រទេសទាំងពីររួមទាំងប្រទេសឡាវផងដែរ

កម្ពុជា ចុះអនុស្សរណៈយោគយល់ចំនួន៣ជាមួយវៀតណាម

កម្ពុជា ចុះអនុស្សរណៈយោគយល់ចំនួន៣ជាមួយវៀតណាម លើវិស័យពាណីជ្ជកម្ម វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងការទូត

សភាពាណិជ្ជកម្មកម្ពុជា និងវៀតណាម បន្តជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា និងវៀតណាម នឹងចុះអនុស្សរណៈយោគយលបន្តជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទាំង២

អ៊ីតាលីប្រកាសចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន

ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីតាលីលោក Antonio Tajani បានថ្លែងថា កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកលដែលដឹកនាំដោយចិនគឺ លែងជាអាទិភាពសម្រាប់អ៊ីតាលីទៀតហើយ

ទីម័រលេស្តេ ទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូង

ប្រទេសទីម័រលេស្តេ នាព្រឹកថ្ងៃពុធ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូង បន្ទាប់ពី​ប្រទេសទាំងពីរបានចុះអនុស្សរណៈ​នៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ

កម្ពុជា តួកគី ជំរុញធុរកិច្ចវិស័យនាំចេញសម្ភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិច

កម្ពុជា តួកគី ឯកភាពជំរុញទំហំពាណិជ្ជកម្មរហូតដល់១ពាន់លានដុល្លារ។ជាពិសេសបង្កើនការនាំចេញសម្ភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិក។

ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជានៅក្នុង​ទីក្រុង​ឡុង​ប៊ិច ជា​វេទិកាផ្គូរផ្គង​ធុរកិច្ច ដើម្បី​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​

ក្នុងគោលបំណងបង្ហាញ​ផលិតផល​​​និងពង្រីក​ពាណិជ្ជកម្ម ការ​វិនិយោគ​របស់​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ ពិព័រណ៍​ពាណិជ្ជកម្ម និង​ព្រឹ​តិ្ត​ការណ៍​ពាណិជ្ជកម្ម​នៃ​កម្ពុជា នឹងរៀបចំឡើងក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ខាងមុខ​…