ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជានៅក្នុង​ទីក្រុង​ឡុង​ប៊ិច ជា​វេទិកាផ្គូរផ្គង​ធុរកិច្ច ដើម្បី​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​

ភ្នំពេញ ៖ ក្នុងគោលបំណងបង្ហាញ​ផលិតផល​​​ និងពង្រីក​ទំហំពាណិជ្ជកម្មរបស់​​កម្ពុជា​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ ពិព័រណ៍​ពាណិជ្ជកម្ម និងផលិតផលកម្ពុជា គ្រោងនឹងរៀបចំឡើងក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ​នេះ។

យោងតាមស្ថាន​អគ្គ​កុងស៊ុលប្រចាំ​ទីក្រុង​ឡុង​ប៊ិច ​វេទិកា​នេះនឹង​ចាប់ផ្តើម​ពី​ម៉ោង​ ១០​ ព្រឹក​ដល់​ម៉ោង ៣ ​រសៀល​នៅ​ព្រលានយន្តហោះ Holiday Inn Long Beach Airport​។

អ្នកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាបានឱ្យដឹងថា ពិព័រណ៍​នេះ​មានគោលបំណងបង្ហាញ​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា ជាពិសេស​វា​មិន​ត្រឹមតែ​បង្ហាញ​ផលិតផល​កសិកម្ម​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ទីនោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ដល់​ប្រជាជន​អាស៊ី និង​អាមេរិក​ផ្សេងទៀត​ផងដែរ​។​

​អ្នកឧកញ៉ាបានឱ្យដឹងទៀតថា កម្ពុជា​នឹង​បើក​ការិយាល័យ​តំណាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ទីក្រុង​ឡុង​ប៊ិច នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា មុនពេល​បើក​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ ហើយ​ក៏​នឹងមាន​រៀបចំ​វេទិកា​ផ្គូរផ្គង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា និង​ដំណើរ​ទស្សនកិច្ច​នៅ​កំពង់ផែ​នៅទីនេះ​ផងដែរ​​។​

​អ្នកឧកញ៉ា​បានលើកឡើងថា ​៖

«​ពិព័រណ៍​នេះ​មាន​គោលបំណង​ជំរុញ និង​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​យើង​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ឱ្យ​កាន់តែ​ទូលំទូលាយ ជាពិសេស​ផលិតផល​កសិកម្ម​។ យើង​សង្ឃឹមថា បន្ទាប់ពី​ពិព័រណ៍​នេះ​នឹងមាន​អ្នកទិញ​កាន់តែច្រើន​មកពី​អាស៊ី ដែល​តែងតែ​នាំចូល​ផលិតផល​ពី​ប្រទេស​ថៃ និង​វៀតណាម ពួកគេ​ក៏​នឹង​ងាក​មក​នាំ​​ចូល​ពី​ប្រទេស​យើង​ផងដែរ​»

​លោក ហួត គឹម​ឆា អគ្គ​កុង​ស៊ុ​ល​កម្ពុជា​ប្រចាំ​ទីក្រុង​ឡុង​ប៊ិច បានឱ្យដឹងថា ពិព័រណ៍​ពាណិជ្ជ​កម្មនេះ គឺជា​មធ្យោបាយ​មួយ​សម្រាប់​ទំនិញ​កម្ពុជា ទៅ​ទីផ្សារ​អ្នកប្រើប្រាស់​របស់​អាមេរិក និង​បង្កើត​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​វិ​និ​​យោគិន​ក្នុងប្រទេស​ទាំង​ ២​។​អ្នកចូលរួម​នឹងមាន​ឱកាស​ស្វែងយល់ និង​ពិសោធ​លើ​ផលិតផល​ម្ហូបអាហារ​ខ្មែរ​ប្លែកៗ ដូចជា អង្ករ ម្រេច និង​គ្រាប់ស្វាយចន្ទី​។​សមាជិក​គណៈប្រតិភូ​ក៏​អាចមាន​បំណង​ចង់​និ​យាយ​អំពី​ចក្ខុវិស័យ​នៃ​ការវិនិយោគ​នៅក្នុង​ទីផ្សារ​អាមេរិក​ផងដែរ​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពាណិជ្ជកម្ម​ទំនិញ​កម្ពុជា និង​អាមេរិក ចាប់ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប ៧,០៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣​ ភាគរយ​បើ​ធៀប​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០២២ ដោយ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក មានតម្លៃ ៦,៩​ ពាន់​លាន​ដុល្លារ ថយចុះ ២,១​ ភាគរយ និង​ទំនិញ​អាមេរិក​នាំមក​កម្ពុជា ១៨១,០២ ​លាន​ដុល្លារ ថយ​ចុះ​ ២៧,៨ ​ភាគរយ​៕ ដោយ ៖ ញ៉ែម សុផល




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ