សហគមន៍កសិកម្មមួយនៅខេត្តបាត់ដំបង គ្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចឱ្យបានទូលំទូលាយនៅទូទាំងប្រទេស

សហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង គ្រោងបង្កើតបណ្ដាញផ្សារបន្លែទំនើបខ្នាតតូចឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ដើម្បីស្វែងរកទីផ្សារជូនកសិករដែលដាំដុះនៅក្នុងសហគមន៍ និងផ្គត់ផ្គង់បន្លែ ផ្លែឈើ ត្រីសាច់ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ។

គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដល់គ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ដែលនឹងពាំនាំចំណេះដឹងទាំងនេះបន្តទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍។

រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍ប្រមាណ ១១០ គ្រួសារ នៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ក្នុងខេត្តកោះកុង រីករាយជាមួយការប្រមូលផលពីផ្លែគុយ ដោយអនុផលព្រៃឈើប្រភេទនេះ អាចជួយផ្តល់ចំណូលបន្ថែមដល់គ្រួសាររបស់ពួកគាត់។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តចុះមូលដ្ឋានខេត្តកំពត ពិនិត្យស្ថានភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចសហគមន៍

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត​ បានចុះជួបសួរសុខទុក្ខបងប្អូនប្រជាជនតាមមូលដ្ឋាន និងពិនិត្យស្រះទឹកសហគមន៍ទន្លេនាម ផ្ទះសំណាញ់ ផ្សារបោះដុំបន្លែ កសិដ្ឋានចិញ្ចឹមមាន់ជាសហគមន៍

រដ្ឋមន្រ្តីកសិកម្ម ចុះជួបសំណេះសំណាលជាមួយកសិករសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនបី នៅខេត្តបាត់ដំបង

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង

ក្រសួងដែនដី បានកំណត់​ព្រំដីចុះបញ្ជី និងចេញវិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូន​វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និង​ពលរដ្ឋ​សហគមន៍ព្រែក​ខ្វិត​

ពលរដ្ឋ​ក្នុង​សហគមន៍​ព្រែកខ្វិត​ចំនួន៥១​គ្រួសារ​ បានទទួល​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ​ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​

កសិករបង្ហាញភាពរីករាយក្រោយពេលក្រសួងកសិកម្ម បង្កើតសហគមន៍កសិកម្មទំនើប

បច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបតែបានបង្កើតសហគមន៍ទំនើបស្វាយចន្ទីបានចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ធំ ខណៈដែលសហគមន៍កសិកម្មទំនើបទូទៅ ដូចជា ស្រូវ ចន្ទី បន្លែ ម្រេច មានចំនួនសរុប ១២ទីតាំងនៅទូទាំងប្រទេស

ផលិតផលកែច្នៃពីទ្រាំង នៅតែមានទីផ្សារល្អ ខណៈដែលបច្ចេកទេសនៃការផលិតនៅមានកម្រិត

ប្រជាប្រិយភាពរបស់សម្ភារផលិតពីដើមទ្រាំង បានធ្វើឱ្យសហគមន៍មួយកំពុងមមាញឹកក្នុងការផលិត និងកំពុងត្រៀមខ្លួនបង្កើនការផលិតបន្ថែមដើម្បីផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់

សិប្បកម្មកែច្នៃផ្លែឈើស្រស់ក្នុងស្រុកកាន់តែរីកចម្រើន អាចជួយលើកកម្ពស់ជីវភាពប្រជាកសិករ និងសហគមន៍

កម្ពុជាបច្ចុប្បន្ន មានសម្បូរទៅដោយកសិផលយ៉ាងសន្ធឹកសន្ធាប់ មិនថាជាពពួកបន្លែ ឬផ្លែឈើនោះទេ ខណៈដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ធ្វើពិពិធកម្មឱ្យកាន់តែល្អប្រសើរ ទាំងការដាំដុះ ការប្រមូលផល ការកែច្នៃ ជាពិសេសការពង្រីកទីផ្សាររឱ្យកាន់តែទូលំទូលាយ

សហគមន៍អេកូទេសចរណ៍ធម្មជាតិ ជីផាត បង្ហាញសម្រស់យ៉ាងស្រស់ស្អាត ខណៈអ្នកចូលទៅលេងកម្សាន្តនៅមានកម្រិត

លោក អន សុវណ្ណ ដែលជាប្រជាសហគមន៍អេកូទេសចរណ៍ជីផាត បានបន្តឱ្យដឹងថា ចំនួននៃអ្នកទេសចរទៅលេងតំបន់របស់លោកនៅមានកម្រិតនៅឡើយ ជាហេតុនាំឱ្យលោកខិតខំប្រឹងប្រែង បន្ថែមទៀតនៅក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ។