ក្រសួងដែនដី បានកំណត់​ព្រំដីចុះបញ្ជី និងចេញវិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូន​វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និង​ពលរដ្ឋ​សហគមន៍ព្រែក​ខ្វិត​

ភ្នំពេញ ៖ តាមគោលការណ៍ប្រទានកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានជា​តិ​ ក​សិក​​ម្ម ព្រែ​កលៀ​ប​ និ​ង​ប្រ​ជា​​ពល​រ​ដ្ឋក្នុងសហគមន៍ព្រែកខ្វិតចំនួន៥១ គ្រួសារ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោ​យ​ចង្វា​រ​ រាជធានីភ្នំពេញ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីត​នា​យក​វិទ្យា​ស្ថា​ន​​ជា​តិ​ ក​សិកម្ម ព្រែកលៀប បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកខ្វិតចំនួន ៥១ គ្រួ​សារ​​ ដែល​ទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះពីរាជរដ្ឋាភិបាល និង​បាន​ថ្លែងអំ​ណរ​គុណ​ដល់អាជ្ញាធរ ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី នគរូបនី​យក​ម្ម​ សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដែលបាន​ខិ​តខំប្រឹ​ងប្រែ​ងជំ​រុញ​កា​រ​ងារ​ចេ​ញ​វិ​ញ្ញាប​ន​ប​ត្រ​ស​ម្គា​ល់​ម្ចា​​ស់​អច​​លន​​វ​ត្ថុជូនវិទ្យាស្ថានជាតិ កសិកម្ម ព្រែកលៀប និង​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុ​ង​ស​ហគ​ម​​ន៍ព្រែ​ក​ខ្វិ​​ត​នេះ​បានស​ម្រេ​ច​​ជោគជ័យ។

ឯកឧត្តម បានផ្ដាំផ្ញើដល់វិទ្យាស្ថានជាតិ កសិកម្ម ព្រែកលៀប និងប្រជាពល​រ​ដ្ឋ​ដែល​រ​ស់​នៅ​ជុំ​វិ​ញ​វិ​ទ្យា​ស្ថាន​នេះ​ឱ្យ​រ​ស់​នៅ​ជា​សហគមន៍ ចេះគោរពស្រឡាញ់គ្នា យល់អធ្យាស្រ័យគ្នាទៅវិញទៅមក ចេះចូលរួមថែ​រក្សា​អ​នា​​ម័យ​បរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីការរស់នៅស្អាត និងសុខភាពល្អទាំងអស់គ្នា ព្រម​ទាំង​ត្រូ​វ​ចេះប​ង្កើន​ជីវភាពរស់នៅ និងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់មន្ទីររៀបចំដែនដី នគរូបនីយ​កម្ម​ ​សំណង់ និងសុរិយោដីរាជធានីភ្នំពេញ,និង លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅវិទ្យា​ស្ថានជា​តិ​ ក​សិក​ម្ម ព្រែកលៀប, ប្រជាពលរដ្ឋ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួ​ង​សេ​ដ្ឋ​កិច្ច​ និ​ង​ហិ​រ​ញ្ញ​វ​ត្ថុ​ ព្រមទាំងអា​ជ្ញា​​ធរដែនដីដែលបានខិតខំប្រឹងប្រែង​ជំ​រុ​ញ និ​​ងចូ​ល​រួ​ម​​ផ្ដ​ល់​កិ​ច្ច​ស​ហកា​​រ​សម្រេ​​ច​យុទ្ធ​នា​កា​រ​ចុះ​ប​ញ្ជី​ដី​ធ្លី​ប​ង្ហើយរហូ​តឈា​ន​ឲ្យប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ងសហគមន៍ព្រែកខ្វិតទទួលបា​នវិ​ញ្ញាប​ន​ប​ត្រ​ស​ម្គា​ល់​ម្ចា​ស់​អ​ច​ល​ន​វ​ត្ថុ​នា​ពេល​​នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ព្រំជាក់លាក់ ធ្វើការចុះបញ្ជី និងចេ​ញ​វិ​ញ្ញា​ប​ន​ប​ត្រ​ស​ម្គា​ល់​ម្ចា​ស់​អចលនវត្ថុជូនវិទ្យាស្ថានជាតិ កសិកម្ម ព្រែកលៀប និងប្រជាពលរដ្ឋសហគមន៍ព្រែកខ្វិត។ នេះ​គឺ​ជា​ដីដែលនៅ​សេសសល់ត្រូវចុះបញ្ជី ជាដីដែលមានភាពមិនច្បាស់លាស់រវាងស្ថាប័នរដ្ឋ និងប្រជាព​ល​រ​ដ្ឋ​ ​​​ហើយនេះគឺជាឧ​ទា​ហ​រ​ណ៍​មួ​យ​ដ៏​ថ្លៃ​ថ្លា​ដែ​​ល​យើ​ង​នឹ​ង​អនុ​វ​ត្ត​នៅ​តា​មបណ្តាអង្គ​ភា​ព​ផ្សេ​ង​ៗ​ទៀ​ត​ដែល​មា​ន​ប​ញ្ហា​។ ​

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់កា​រណែ​នាំ​ឲ្យ​ប្រ​ជា​​ពល​រ​ដ្ឋ​ផ្លា​ស់​ប្ដូ​រ​ផ្ន​ត់​គំ​និ​ត​ដោយ​បង្វែរ​ការ​គិតគូរទៅលើគុណតម្លៃដីជាជាងគិតគូរទៅលើតម្លៃដីតែម្យ៉ាង មាន​ន័​យ​ថា ​ត្រូវ​គិ​ត​គូ​រ​លើ​កា​រយ​ក​ដី​ម​ក​​ប្រើ​ប្រា​ស់ធ្វើ​កសិកម្ម ឬធ្វើអ្វីមួយ​ឱ្យ​មា​ន​ប្រ​​យោជ​ន៍​ ដើ​ម្បី​ទ​ទួ​ល​បាន​ប្រា​ក់​ចំ​ណូ​ល​ស​ម្រា​ប់​ផ្គត់​ផ្គ​ង់​គ្រួ​សា​រ​ប្រ​ចាំ​ថ្ងៃប្រសើរជាជាងការលក់ដី។ រា​ល់បេ​ស​ក​ក​ម្ម​ដែ​ល​ក្រ​សួ​ង​រៀ​ប​ចំ​ដែ​ន​ដី ​​នគ​រូ​ប​នី​យ​កម្ម​និង​សំណ​ង់​ ខិតខំប្រឹងប្រែងធ្វើទាំងអស់នេះបានបង្ហាញឱ្យឃើញថា នៅក្នុងសម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត គឺជាសហ​សម័​យកម្ពុជា​ដែ​ល​យើ​ងទាំ​ង​អ​ស់​គ្នា​មា​ន​​សម​​ត្ថ​ភាព​ខាងផ្លូវ​ច្បាប់​ក្នុង​ការកា​ន់​កា​ប់​អច​ល​​ន​ទ្រ​ព្យដោ​យ​ខ្លួនឯងដូចដែលប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកខ្វិតចំនួន៥១ គ្រួសារទទួលបា​ន​នា​ពេ​ល​នេះ​ ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *