នាយករដ្ឋមន្ត្រីកាណាដា នឹងទៅប្រទេសចិនក្នុងសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាលើកិច្ចការងារពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើកិច្ចការងារពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងមានទំហំកាន់តែធំជាងពេលបច្ចុប្បន្ន

អ្នកវិភាគព្យាករណ៍ពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់វេណេហ្ស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីលោក Nicolas Maduro ត្រូវបានចាប់ខ្លួន

សេដ្ឋកិច្ចរបស់ប្រទេសវេណេហ្ស៊ុយអេឡាកំពុងធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីប្រធានាធិបតីលោក Nicolas Maduro ត្រូវបានចាប់ខ្លួនដោយសហរដ្ឋអាម៉េរិក

ចិន មានសព្វាវុធប្រល័យថ្មី DF-27 ដែលជាមីស៊ីលអាចបាញ់ដល់គ្រប់ទីតាំងទាំងអស់ក្នុងទឹកដីអាម៉េរិក

មន្ទីរប៉ង់តាហ្គោន បានបង្ហាញរបាយការណ៍ស៊ើបអង្កេតមួយដែលបានដាក់ការសង្ស័យថា ប្រទេសចិន បានដាក់ឲ្យប្រតិបត្តិការមីស៊ីលឆ្លងទ្វីប DF-27 ទៅក្នុងជួរកងទ័ពរបស់ខ្លួនជាផ្លូវការ

ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ប្រចាំឆ្នាំ២០២៥ ទំនងអាចនាំមុខក្រុមហ៊ុនអាម៉េរិក Tesla

BYD បង្ហាញថា ការលក់រថយន្តអគ្គិសនីរបស់ខ្លួនបានកើនឡើង ២៨% ឬ ២,២៥ លានគ្រឿងក្នុងឆ្នាំ ២០២៥ ខណៈដែលអ្នកវិភាគប៉ាន់ប្រមាណថា ក្រុមហ៊ុនអាម៉េរិក Tesla លក់រថយន្តប្រហែល ១,៦៥ លានគ្រឿង

អាម៉េរិក សម្រេចពន្យារពេលដំឡើងពន្ធលើការនាំចូលគ្រឿងសង្ហារឹមសម្រាប់រយៈពេលពេញមួយឆ្នាំ

លោក Trump បានសម្រេចចិត្តពន្យារពេលដំឡើងពន្ធលើគ្រឿងសង្ហារឹមសម្រាប់រយៈពេលពេញមួយឆ្នាំ ដោយនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៧ ប៉ុន្តែត្រូវរក្សានៅត្រឹមអត្រា ២៥% ដដែល

Amazon ច្រានចោលពាក្យស្នើសុំធ្វើការងារជាង ១ ៨០០ នាក់ ក្រោយសង្ស័យថាជាភ្នាក់ងារមកពីកូរ៉េខាងជើង

ប្រធានសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Amazon លោក Stephen Schmidt បានលើកឡើងថា ពលរដ្ឋមកពីកូរ៉េខាងជើងបានព្យាយាមដាក់ពាក្យសុំធ្វើការងារពីចម្ងាយផ្នែកព័ត៌មានវិទ្យា (IT) ដោយប្រើអត្តសញ្ញាណលួចពីគេ ឬក្លែងក្លាយ

សេដ្ឋកិច្ច​អាម៉េរិក​ក្នុងត្រីមាសទី៣ ​កើន​ឡើង​ជាង​ការព្យាករណ៍ ដោយសារការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកើនឡើង

របាយការណ៍ពីក្រសួងពាណិជ្ជកម្មអាម៉េរិក បង្ហាញថា កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទីបីកើនឡើង ៤,៣% នៅក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ដែលល្អប្រសើរជាងការព្យាករណ៍ ៣,២%

ការនាំចេញរថយន្តរបស់អាល្លឺម៉ងទៅកាន់អាម៉េរិកធ្លាក់ចុះជិត ១៤% ដោយសារអត្រាពន្ធគយខ្ពស់

ការនាំចេញរថយន្ត និងផលិតផលសំខាន់ៗរបស់អាល្លឺម៉ង់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីកត្តាពន្ធគយអាម៉េរិក ខណៈដែលប្រទេសនេះគឺជាអ្នកនាំចេញដ៏សំខាន់ និងមានសេដ្ឋកិច្ចធំជាងគេនៅក្នុងសហភាពអឺរ៉ុប

អាម៉េរិក អនុម័តលើការចំណាយយោធា ៩០០ពាន់លានដុល្លារ ខណៈការលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១០ពាន់លានដុល្លារ

អាម៉េរិក អនុម័តលើការចំណាយយោធា ៩០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ខណៈការលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១០ពាន់លានដុល្លារ

ការនាំចេញរបស់ឥណ្ឌា កើនឡើង ១៩% ក្នុងខែវិច្ឆិកា បន្ទាប់ពីពាណិជ្ជកម្មជាមួយអាម៉េរិកមានភាពប្រសើរជាងមុន

កាលពីខែវិច្ឆិកា ការនាំចេញទំនិញសរុបរបស់ឥណ្ឌាឈានដល់ ៣៨,១៣ ពាន់លានដុល្លារ ដែលកើនឡើង ១៩% បើធៀបនឹងរយៈពេលកាលពីឆ្នាំមុន ដោយសារពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកមានភាពប្រសើរជាងមុន