អ្នកវិភាគព្យាករណ៍ពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់វេណេហ្ស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីលោក Nicolas Maduro ត្រូវបានចាប់ខ្លួន

បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសវេណេហ្ស៊ុយអេឡាកំពុងធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីប្រធានាធិបតីលោក Nicolas Maduro ត្រូវបានចាប់ខ្លួនដោយសហរដ្ឋអាម៉េរិក នេះបើយោងតាមការាយការណ៍ពី Al Jazeera។

ចាប់តាំងពីលោក Maduro ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ អាម៉េរិកបានចេញសេចក្តីប្រកាសជាបន្តបន្ទាប់អំពីប្រភពប្រេងរបស់ប្រទេសវេណេហ្ស៊ុយអេឡា ដែលជាទុនបម្រុងច្រើនជាងគេបំផុតរបស់ពិភពលោក។​ កាលពីថ្ងៃពុធ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមកំហែងបន្ថែមទៀតលើរដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេហ្ស៊ុយអេឡា ប្រសិនបើពួកគេមិនសហការជាមួយនឹងការទាមទាររបស់ខ្លួន ហើយទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងការលក់ប្រេងរបស់វេណេហ្ស៊ុយអេឡាដោយគ្មានកំណត់។

រដ្ឋមន្ត្រីថាមពលរបស់អាម៉េរិក លោក Chris Wright បានលើកឡើងថា អាម៉េរិក បានចាប់ផ្តើមធ្វើទីផ្សារលើប្រេងដែលខ្លួនធ្លាប់ដាក់ទណ្ឌកម្ម និងរក្សាទុកក្នុងស្តុករហូតមកដល់ពេលនេះ ហើយខ្លួននឹងមានគម្រោងគ្រប់គ្រងការលក់ទាំងអស់ថែមទៀតផង។ បន្ថែមពីនេះ ប្រាក់ចំណូលដែលបានមកពីការលក់ទាំងនោះនឹងត្រូវរក្សាទុកនៅក្នុងគណនីរតនាគាររបស់អាម៉េរិក បើទោះបីជាត្រូវចែករំលែករវាងអាម៉េរិក និងវេណេស៊ុយអេឡាក៏ដោយ។ ការអត្ថាធិប្បាយរបស់លោក Wright បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋបាល Trump ប្រកាសថា ពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងការ៉ាកាសលើការនាំចេញប្រេងឆៅពីវេណេហ្ស៊ុយអេឡាដែលមានតម្លៃដល់ទៅ ២ ពាន់លានដុល្លារអាម៉េរិក ដោយសារប្រេងជាប់ទណ្ឌកម្មមានចន្លោះពី ៣០ និង ៥០ លានបារ៉ែល។

លោក Rachel Ziemba ជំនួយការជាន់ខ្ពស់នៅក្នុងមជ្ឈមណ្ឌលសន្តិសុខអាម៉េរិក បានវិភាគថា ក្នុងរយៈពេលវែង រដ្ឋបាល Trump ទំនងជានឹងបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរបស់វេណេហ្ស៊ុយអេឡា។ លោក Trump អះអាងថា ក្រុមហ៊ុនប្រេងរបស់អាម៉េរិកនឹងវិនិយោគរាប់ពាន់លាននៅក្នុងវិស័យប្រេងរបស់វេណេហ្ស៊ុយអេឡាដែលនឹងសម្រួលដល់លំហូរនៃវិនិយោគិនបរទេសដែលអាចផ្តល់ដើមទុន ឧបករណ៍ និងជំនាញមកកាន់ប្រទេសមួយនេះ។ បច្ចុប្បន្ន​នេះ វេណេហ្ស៊ុយអេឡាមានទិន្នផល​ប្រេង​​ជិត ១ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែស្ថិត​នៅ​ក្រោម​កម្រិត​ខ្ពស់​បំផុត ៣,៥ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០។

លោកស្រី​ Cynthia Arnson សាស្ត្រាចារ្យរងនៅសាលាសិក្សាអន្តរជាតិ Johns Hopkins បានលើកឡើងថា ទោះបីជាក្រុមហ៊ុនប្រេងបង្កើនការវិនិយោគថ្លៃបំផុតប៉ុណ្ណាក៏ដោយ ប៉ុន្តែបរិយាកាសសេដ្ឋកិច្ចនៅតែពិបាកស្មាន ជាពិសេស ថាតើវាមានស្ថិរភាពប៉ុណ្ណា? មិនត្រឹមតែប៉ុណ្ណោះ វាអាចនឹងធ្វើឲ្យសេដ្ឋកិច្ចវ៉េណេស៊ុយអេឡាកាន់តែអាក្រក់ឡើង។

យោងតាមលោក Tim Hunter សេដ្ឋវិទូជាន់ខ្ពស់នៅ Oxford Economics បានលើកឡើងថា ៧៨% នៃថវិការបស់រដ្ឋាភិបាលវេណេស៊ុយអេឡាត្រូវបានបែងចែកទៅជាការចំណាយសង្គម។ ប្រសិនបើហិរញ្ញវត្ថុរបស់រដ្ឋទាំងនោះជួបបញ្ហា ការចំណាយសង្គមនឹងកាន់តែពិបាកដែលនាំមកជាមួយនឹងហានិភ័យនៃភាពចលាចលក្នុងសង្គម ខណៈដែលពលរដ្ឋកំពុងជួបប្រទះការឡើងថ្លៃនៃតម្លៃរស់នៅស្រាប់ទៅហើយ។

Benjamin Radd បុគ្គលិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ UCLA Burkle បានលើកឡើងថា ប្រាក់ចំណូលពីប្រេងអាចនឹងក្លាយជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា ប៉ុន្តែវាប្រើរយៈពេលយូរសម្រាប់បណ្តាប្រទេសអាម៉េរិកឡាទីនក្នុងការត្រៀមខ្លួនក្នុងការទទួលយកការវិនិយោគទំហំដ៏ធំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រេង។ ជាមួយគ្នានេះ ស្របពេលដែលប្រធានាធិបតី Trump បានសន្យាថានឹងដំណើរការវិស័យប្រេងរបស់វេណេស៊ុយអេឡា និងគ្រប់គ្រងការលក់ថាមពល ប៉ុន្តែដំណើរការទាំងមូលនៅតែមិនមានភាពច្បាស់លាស់។ កត្តាសំខាន់មួយទៀតគឺ រចនាសម្ព័ន្ធនៅក្នុងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡាមានភាពខ្សោយខ្លាំង ដែលធ្វើឲ្យភាពមិនច្បាស់លាស់ទាំងខាងច្បាប់ និងសេដ្ឋកិច្ចនៅតែស្រពិចស្រពិល និងផុយស្រួយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *