តាមដានព្រឹត្តិការណ៍ ៖ តើតម្លៃទំនិញ និងការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកអាចមានភាពធូរស្រាលកម្រិតណា ក្រោយជ័យជម្នះរវាងលោក Trump និង លោកស្រី Harris

លោក Trump ធ្លាប់បានសន្យាថា នឹងដាក់ពន្ធឲ្យបានតឹងរឹងចាប់ពី១០ទៅ២០ភាគរយទៅលើការនាំចូលទំនិញទាំងអស់ ដែលអាចជួយបង្កើនតម្លៃទំនិញផលិតនៅក្នុងស្រុក

តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់ជិត ២ ៨០០ ដុល្លារក្នុងមួយអោន

ថ្មីៗនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៧៨៧ ដុល្លារក្នុងមួយអោន ហើយមានការព្យការណ៍ថា វាអាចនឹងឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ២ ៨០០ ដុល្លារក្នុងមួយអោននៅខែធ្នូខាងមុខនេះ

តម្លៃប្រេងឡើងថ្លៃជិត ២ ភាគរយ បន្ទាប់ពីមានដំណឹងថាអ៊ីរ៉ង់កំពុងរៀបចំការវាយប្រហារសងសឹកលើអ៊ីស្រាអែល

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៨ ភាគរយ ឬ ៧៤,១២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៩ ភាគរយ ឬ ៧០,៦១ ដុល្លារក្នុងមួយបារ៉ែល

ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន BYD វ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកដំបូង

យោងតាមប្រភពពី CNN បានឲ្យដឹងថា ប្រាក់ចំណូលសម្រាប់ត្រីមាសទីបី(ខែកក្កដា-កញ្ញា)របស់ BYD កើនឡើង ២៤ ភាគរយ ឬ ២៨,២ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលសម្រាប់ត្រីមាសទីបីរបស់ Tesla កើនឡើងដល់ ២៥,២ ពាន់លានដុល្លារ

រុស្ស៊ី ទោះកំពុងស្ថិតក្នុងស្ថានភាពមានវិបត្តិ ប៉ុន្តែអាចពង្រឹងសេដ្ឋកិច្ចបានកាន់តែខ្លាំង និងក្លាយជាមហាអំណាចលេខ៤លើពិភពលោក

ប្រទេសរុស្ស៊ី ទើបតែទទួលបានដំណឹងល្អតាមរយៈរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា បានវ៉ាដាច់ប្រទេសជប៉ុន និងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខរៀងទី៤

ទីក្រុងប៉េកាំង ដាក់ពាក្យបណ្តឹងទៅ WTO ពាក់ព័ន្ធនឹងការដំឡើងពន្ធថ្មីរបស់សហភាពអឺរ៉ុបមកលើរថយន្ត EV ដែលនាំចូលពីប្រទេសចិន

កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានអនុម័តលើការដំឡើងពន្ធរហូតដល់ ៣៥ ភាគរយលើរថយន្តអគ្កិសនីនាំចូលពីចិន បន្ទាប់ពីពួកគេស៊ើបអង្កេតរកឃើញថាការឧបត្ថម្ភធនរបស់រដ្ឋចិនកំពុងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុប

អង់គ្លេស បន្តជាប់ពាក្យបណ្តឹងជាសំណងពាក់ព័ន្ធនឹងហេតុការណ៍ពីអតីតកាលក្នុងទំហំដល់ទៅជាង២៤ទ្រីលានដុល្លារ

ក្រុមប្រទេសការ៉ាប៊ីន នឹងធ្វើការទាមទារសំណងយ៉ាងហោចណាស់២០០ពាន់លានផោន ឬត្រូវជា២៦១ពាន់លានដុល្លារពីរដ្ឋាភិបាលអង់គ្លេសនៅក្នុងកិច្ចប្រជុំកំពូលមួយ.

IMF ព្យាករណ៍​ថា ការចុះខ្សោយនៃប្រាក់​យ៉េននឹងមាន​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ជប៉ុន

Nada Choueiri ប្រធានបេសកកម្មជប៉ុនរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងថា ការចុះខ្សោយនៃប្រាក់យ៉េនអាចជំរុញការនាំចេញដើម្បីឲ្យមានតុល្យភាពនឹងការនាំចូលដែលមានតម្លៃថ្លៃសម្រាប់ប្រទេសជប៉ុន

តម្លៃប្រេងអាចឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល​ ប្រសិនបើជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

តម្លៃប្រេងម៉ាក Brent ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៤,៣៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧០,១៩ ដុល្លារក្នុងមួយបារ៉ែល

យូអិន ព្យាករណ៍សេដ្ឋកិច្ចរបស់ហ្គាហ្សា ត្រូវការពេលយ៉ាងហោចណាស់ជាង៣០០ឆ្នាំដើម្បីត្រឡប់មកដូចដើមវិញ

ហ្គាហ្សា បានក្លាយទៅជាភ្នក់ភ្លើងសង្គ្រាម និងការវាយប្រហារដាក់គ្នាយ៉ាងខ្លាំងក្លារវាងក្រុមប្រទេសមហាអំណាច ជាពិសេសចាប់តាំងតែពីពេលវាត្រូវបានក្រុមហាម៉ាសគ្រប់គ្រងអំណាចកាលពីឆ្នាំ២០០៧