អង់គ្លេស បន្តជាប់ពាក្យបណ្តឹងជាសំណងពាក់ព័ន្ធនឹងហេតុការណ៍ពីអតីតកាលក្នុងទំហំដល់ទៅជាង២៤ទ្រីលានដុល្លារ

បរទេស ៖ កាលពីឆ្នាំទៅ ក្រុមហ៊ុនអ្នកជំនាញប្រឹក្សាសេដ្ឋកិច្ចដ៏ធំរបស់សហរដ្ឋអាមេរិក Brattle Group បានធ្វើការព្យាករណ៍ទៅលើករណីបណ្តឹងសំណងមួយរបស់ចក្រភពអង់គ្លេសថានឹងមានការទាមទារសំណងក្នុងទំហំសរុបដល៉ទៅ១៨ទ្រីលានផោន ឬប្រមាណជា២៤ទ្រីលានដុល្លារពីប្រទេសដើមបណ្តឹងយ៉ាងហោចណាស់១៤ប្រទេសដែលមានប្រភពមកពីតំបន់ការ៉ាប៊ីន។

សំណុំរឿងក្តីដែលបន្សល់ទុកតាំងតែពីអតីតកាលពាក់ព័ន្ធទៅនឹងការជួញដូរ និងធ្វើការរត់ពន្ធទាសករពីសំណាក់ចក្រភពអង់គ្លេសទៅលើបណ្តាប្រទេសដែលខ្លួនបានធ្វើអាណានិគមនបានក្លាយទៅជាបញ្ហាគួរឲ្យឈឺក្បាលមួយផ្សេងទៀតសម្រាប់រដ្ឋាភិបាលទីក្រុងឡុងបច្ចុប្បន្នក្នុងការដោះស្រាយ ពីព្រោះថាមានចំនួននៃពលរដ្ឋក្នុងវណ្ណៈទាសករជាច្រើនលាននាក់ដែលបានទទួលរងគ្រោះ។

មកទល់នឹងដើមខែតុលាកន្លងមកនេះ កាសែតអង់គ្លេស The Daily Mail បានអះអាងថា ក្រុមប្រទេសការ៉ាប៊ីនទាំងនោះនឹងធ្វើការទាមទារសំណងយ៉ាងហោចណាស់២០០ពាន់លានផោន ឬត្រូវជា២៦១ពាន់លានដុល្លារពីរដ្ឋាភិបាលអង់គ្លេសនៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសដែនកោះ Samoa ។

សមាគមប្រជាជាតិនៃក្រុមប្រទេស Commonwealth នៅមុនពេលកិច្ចប្រជុំកាលពីថ្ងៃទី២៥ និងទី២៦ ខែតុលា នៅក្នុងប្រទេសកូនកោះ Samoa បានដាក់ពាក្យស្នើសុំឲ្យកិច្ចពិភាក្សាជាមួយនឹងប្រទេសអង់គ្លេសផងដែរជុំវិញបញ្ហារឿងក្តីទាមទារសំណងនៃការជួញដូរទាសករនេះ។

គេសង្កេតឃើញថា ទាំងរដ្ឋាភិបាលអង់គ្លេស និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានព្យាយាមយ់ាងខ្លាំងក្នុងការលុបចោលកិច្ចពិភាក្សានេះឲ្យចេញពីរបៀបវាៈ ប៉ុន្តែមិនបានទទួលជោគជ័យន៉ោះឡើយ។ Commonthwealth ភាគច្រើនសុទ្ធតែជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេស ឬមានន័យថាសុទ្ធតែជាជនរងគ្រោះនៅក្នុងករណីបណ្តឹងទាមទារសំណងនេះផងដែរ។

សម្រាប់អង់គ្លេសវិញ ចំពោះករណីបណ្តឹងជាច្រើនដងនេះគឺពុំទាន់បានធ្វើការសម្រេចចិត្តណាមួយពាក់ព័ន្ធទៅនឹងទំហំសំណង ឬសូម្បីតែការសុំទោសជាផ្លូវការណាមួយនៅឡើយ។ លុះមកដល់អាណត្តិថ្មីនេះដូចគ្នា លោកនាយករដ្ឋមន្ត្រី Starmer ធ្លាប់បានបដិសេធរួចមកហើយចំពោះសំណងទាំងអស់ ហើយបញ្ជាក់ថានឹងមិនពិចារណាទាំងសំណង ឬការសុំទោសណាមួយឡើយចំពោះករណីអំពើឃោរឃៅដែលអូសបន្លាយ ៣សតវត្សរ៍មកហើយនេះដែរ។

ដោយមិនអាចជៀសរួចអំពីការថ្លែងការណ៍ចំពោះករណីពាក្យបណ្តឹងនេះ លោក Starmer នៅឯកិច្ចប្រជុំកំពូលនេះបានសារភាពថា សកម្មភាពជួញដូរទាសករ និងវណ្ណៈទាសករនោះគឺជារឿងដែរគួរឲ្យស្អប់ខ្ពើម ប៉ុន្តែទោះជាយ៉ាងណាក្តី មេដឹកនាំរូបនេះនៅតែបដិសេធមិនមានបំណង ឬពិចារណាទៅលើសំណងអ្វីនោះដែរ។

លោកពោលថា ៖

«ខ្ញុំបានត្រៀមខ្លួនរួចមកហើយមុនមកដល់ទីនេះសម្រាប់កិច្ចប្រជុំរយៈពេល២ថ្ងៃ។ យើងនឹងមិនមានប្រធានបទណាដែលពាក់ព័ន្ធអំពីលុយកាក់ត្រូវបានធ្វើឡើងឡើយនៅក្នុងរបៀបវារៈដែលគួរតែត្រូវបានផ្តោតតែទៅលើភាពធន់ និងបញ្ហាបរិស្ថានប៉ុណ្ណោះ»។

យ់ាងណាក្តី កាលពីក្នុងខែសីហាកន្លងមក ចៅក្រមតំណាងឲ្យអង្គការសហប្រជាជាតិ លោក Patrick Robinson បានលើកឡើងថា អង់គ្លេសមិនគួរប្រកែកឡើយចំពោះករណីបណ្តឹងទាមទារដ៏ធំមួយនេះហើយអះអាងថា ចំនួនដែលបានគណនាដោយក្រុមហ៊ុន Brattle Group គឺមានទំហំតិចជាងទំហំដែលរងការខូចខាតជាក់ស្តែងដោយសកម្មភាពជួញដូរទាសករទាំងនោះទៅទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​)​ ​ពិភពលោក​ ​ដោយ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ ​និង​បង្ក​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ រហូត​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​កើនឡើង​ប្រមាណ ​៥០ ​ភាគរយ ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ

អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​រំពឹង​ថា​ ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​)​ ​លើក​ទី​១២​ ​នៅ​ប្រទេស​វៀតណាម ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ចិនប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់នានា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។