តម្លៃប្រេងអាចឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល​ ប្រសិនបើជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

បរទេស៖ យោងតាមប្រភព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា ទោះបីជាតម្រូវការប្រេងធ្លាក់ចុះក៏ដោយ ប៉ុន្តែគេកំពុងភ័យខ្លាចថាតម្លៃប្រេងនឹងឡើងដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតានតឹង ហើយវានឹងគំរាមកំហែងដល់ទីផ្សារអាស៊ីដែលសម្បូរទៅដោយអ្នកនាំចូលប្រេង។

កាលពីដើមខែតុលា អ៊ីរ៉ង់​ បានបាញ់មីស៊ីលចូលអ៊ីស្រាអែល ដែលធ្វើឱ្យមានការរំពឹងទុកថា អ៊ីស្រាអែល អាចនឹងសងសឹកដោយការវាយលុកហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់វិញ។ បញ្ហានេះអាចនាំទៅដល់ការបិទច្រកសមុទ្រ Hormuz ជាផ្លូវទឹកដឹកជញ្ជូនប្រេងសំខាន់មួយ ហើយអាស៊ីទទួលបានការដឹកប្រេងពីផ្លូវទឹកនោះ ៧០ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ការវាយប្រហារនេះបានអង្រួននិន្នាការទីផ្សារធ្លាក់ចុះបន្តិចម្តងៗ ខណៈដែលតម្រូវការប្រេងរបស់ចិនខ្សោយ។ ទន្ទឹមនឹងនេះ តម្លៃប្រេងម៉ាក Brent ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៤,៣៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧០,១៩ ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិភាគជាច្រើនព្យាករណ៍ថា ប្រសិនបើភាពតានតឹងកាន់តែអាក្រក់ទៅៗ នោះតម្លៃប្រេងអាចឡើងដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ហើយអាចលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បើសិនជម្លោះកាន់តែរីកធំឡើងប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ។ ប្រសិនបើតម្លៃឡើងដល់ ១០០ ដុល្លារក្នុងមួយបារ៉ែលពិតមែននោះ សេដ្ឋកិច្ចអាស៊ីអាចរងផលប៉ះពាល់ខ្លាំង។ ការឡើងថ្លៃតម្លៃប្រេងអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចអាស៊ី ដោយប្រទេសភាគច្រើនពឹងផ្អែកលើការនាំចូលប្រេង។ Tsuyoshi Ueno សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI លើកឡើងថា នៅក្នុងប្រទេសជប៉ុន ការឡើងថ្លៃតម្លៃប្រេងនឹងបង្កើនការចំណាយសម្រាប់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ ដោយសារតម្លៃឧស្ម័នធម្មជាតិរាវ ធ្យូងថ្ម និងប្លាស្ទិកក៏នឹងកើនឡើងដែរ ។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលជប៉ុន (BOJ) ចាប់ផ្តើមផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់ខ្លួនជាបណ្តើរៗ ប៉ុន្តែនៅតែមានការប្រុងប្រយ័ត្នប្រសិនបើតម្លៃប្រេងឡើងថ្លៃ ព្រោះវានឹងប៉ះពាល់ដល់ប្រាក់ចំណេញសាជីវកម្ម និងធ្វើឱ្យនិយោជកមានការលំបាកក្នុងការដំឡើងប្រាក់ឈ្នួល។ នៅអាស៊ីអាគ្នេយ៍ ធនាគារកណ្តាលមួយចំនួនក៏បានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ផងដែរក្នុងប៉ុន្មានខែថ្មីៗនេះ។​

យោងតាមទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងដ៏សំខាន់មួយដែលមានចំណែកប្រហែល ៣ ភាគរយនៃផលិតកម្មពិភពលោក។ ប្រសិនបើអ៊ីស្រាអែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ នោះការផ្គត់ផ្គង់ប្រេងឆៅនឹងកាន់តែតានតឹង។ លើសពីនេះ វាអាចមានផលប៉ះពាល់ដល់ប្រទេសជិតខាងផងដែរ ដោយសារអណ្តូងប្រេងរបស់អ៊ីរ៉ង់នៅជិតនឹងនៅគុយវ៉ែត និងអ៊ីរ៉ាក់។ មិនត្រឹមតែប៉ុណ្ណោះ ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបានបិទ ហើយការ​នាំ​ចេញ​ប្រេង​ឆៅ​ពី​អារ៉ាប៊ីសាអូឌីត និង​អារ៉ាប់រួមនឹង​ស្ទះផង​ដែរ។

បើគ្មានការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយធំខ្លាំងនោះទេ គេរំពឹងថា ការផ្គត់ផ្គង់ប្រេងឆៅនឹងគ្រប់គ្រាន់សមស្របទៅនឹងតម្រូវការដល់ឆ្នាំ ២០២៥។ បន្ថែមពីនេះ OPEC+ គ្រោងនឹងចាប់ផ្តើមបង្កើនផលិតកម្មនៅក្នុងខែធ្នូ។ កាលពីដំបូង ពួកគេមានគម្រោងកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ខ្លួនចំនួន ២,២ លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែតុលា ប៉ុន្តែបានពន្យារពេលកាត់បន្ថយនេះដោយសារតម្រូវការធ្លាក់ចុះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន