ភ្នំពេញ ៖ សេវាហិរញ្ញវត្ថុក្រៅផ្លូវការ គឺសំដៅដល់សេវាហិរញ្ញវត្ថុដែលផ្តល់ដោយនីតិបុគ្គល ឬរូបវន្តបុគ្គលដែលពុំទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីអាជ្ញាធរហិញ្ញវត្ថុ (ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ) ដើម្បីអាចផ្តល់សេវាហិរញ្ញវត្ថុជាប្រក្រតីដល់សាធារណជន។ សកម្មភាពមួយចំនួនដែលអាចសន្និដ្ឋានថា ជាសេវាហិរញ្ញវត្ថុក្រៅផ្លូវការរួមមាន៖ ការខ្ចីចងការប្រាក់ក្រៅប្រព័ន្ធ ការប្រមូលលុយរាប់តាមផ្សារ ការន្សំ និងកម្ចីក្នុងសហគមន៍ ការលេងតុងទីន ការប្រមូលប្រាក់សន្សំ ឬវិនិយោគដែលគ្មានច្បាប់អនុញ្ញាត និងការផ្តល់សេវាផ្ទេរ និងទូទាត់ប្រាក់ដែលគ្មានច្បាប់អនុញ្ញាតជាដើម។