៣ ចំណុចអំពីធនាគារ ជីប ម៉ុង – ធនាគារដែលលេចធ្លោយ៉ាងឆាប់រហ័សក្នុងវិស័យហិរញ្ញវត្ថុ

ភ្នំពេញ ៖ បើកដំណើរការត្រឹម៦ឆ្នាំប៉ុណ្ណោះ ធនាគារក្នុងស្រុកមួយនេះដែលមានម្ចាស់ភាគហ៊ុនជាសហគ្រិនខ្មែរ ១០០ភាគរយ បង្ហាញនូវសក្តានុពលយ៉ាងខ្លាំងក្នុងការឈរជើងបានយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជាក្នុងការជ្រោមជ្រែងអតិថិជនទាំងអស់ឆ្ពោះទៅរកភាពជោគជ័យ។ នេះជា ៣ចំណុចធំៗ សម្រាប់អតិថិជនទាំងអស់ដែលមានតម្រូវការសេវាផ្នែកហិរញ្ញវត្ថុគួរយល់ដឹងអំពីធនាគារមួយនេះ។

ចំណុចទី១៖ ក្នុងរយៈពេលដ៏ខ្លី ធនាគារ ជីប ម៉ុង សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជាតួលេខ។ មើលក្នុងឆ្នាំ២០២៤ ធនាគារ ជីប ម៉ុង ទទួលបានកំណើនលើចំនួនប្រាក់កម្ចីកើនរហូតដល់​ ៧២៩លានដុល្លារអាមេរិក ជាពិសេសទៅលើផ្នែកកម្ចីទ្រទ្រង់អាជីវកម្មខ្នាតតូច និងមធ្យម ដែលនៅធនាគារ ជីប ម៉ុង ផ្តល់កម្ចីឆាប់រហ័ស និងត្រឹមត្រូវទៅតាមផែនការអាជីវកម្មរបស់អតិថិជន និងការផ្តល់អត្រាការប្រាក់ ០.៧២% ក្នុងមួយខែ មកជាមួយភាពបត់បែន។ ឯចំនួនប្រាក់បញ្ញើវិញ មានរហូតដល់ ១.១៦ ប៊ីលានដុល្លារអាមេរិកឯណោះ ដែលឆ្លុះបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់អតិថិជនមកលើម៉ាកយីហ៊ោរ ជីប ម៉ុង​ ជាកន្លែងដ៏សុវត្ថិភាពមួយក្នុងការថែរក្សាប្រាក់របស់អតិថិជន។

created by photogrid

ចំណុចទី២៖ មានភាគទុនិកជាកូនខ្មែរ១០០ភាគរយ និងសុទ្ធសឹងតែជាអ្នកគ្រប់គ្រងក្រុមហ៊ុនរៀងៗខ្លួន មានទស្សនវិស័យពីគ្រប់មជ្ឈដ្ឋាន និងការយល់ដឹងច្បាស់ពីទីផ្សារ និងអតិថិជនក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យចំណុចខ្លាំងមួយរបស់ធនាគារ ជីប ម៉ុង គឺការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលបត់បែនទៅតាមម្ចាស់អាជីវកម្ម​ ព្រមទាំអាចជួយជ្រោមជ្រែងក្តីស្រមៃរបស់អាជីវករនៅតាមវិស័យនីមួយៗអាចទទួលបាននូវភាពរីកចម្រើន និងឱ្យអាជីវកម្មគង់វង្សយូរអង្វែងទៅមុខ ដោយសារមានការបណ្តុះបណ្តាលខ្ពស់ទៅលើបុគ្គលិកគ្រប់ជាន់ថ្នាក់នៅធនាគារ ជីប ម៉ុង ឱ្យមានគោលជំហររួមក្នុងការធ្វើកម្ចី ឬផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ ដោយមានការយកចិត្តទុកដាក់ និងសិក្សាច្បាស់លាស់ជាមួយអតិថិជន ផ្តល់ដំបូន្មានដែលត្រឹមត្រូវ និងជៀសវាងនូវហានិភ័យ ឬបញ្ហាផ្សេងៗ ដូចជា កម្ចីលើសលប់ជាដើម។

ចំណុចទី៣៖ គ្រឹះដ៏រឹងមាំក្នុងទីផ្សារប្រទេសកម្ពុជា ធានាសុវត្ថិភាព និងទំនុកចិត្តយ៉ាងខ្លាំងក្លាជូនអតិថិជន។ ធនាគារ ជីប ម៉ុង គឺជាធនាគារដែលមានប្រភពច្បាស់លាស់ មានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនខ្នាតយក្សដ៏ល្បីល្បាញជាក្រុមហ៊ុនមេ ដែលមានបុត្រសម្ព័ន្ធជាង១៣ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យសំណាក់អតិថិជនក្នុងប្រទេសអាចពឹងផ្អែកបាន និងចាប់ដៃគូហិរញ្ញវត្ថុជាមួយធនាគារ ជីប ម៉ុង ដោយមិនភ័យព្រួយ។​

ដោយសារមានការគាំទ្រយ៉ាងពិតប្រាកដជូនអតិថិជន ធនាគារ ជីប ម៉ុង បានបន្តកសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញនៅក្នុងទីផ្សារកម្ពុជាយើង ហើយចំណុចទាំងអស់នេះហើយដែលជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់យ៉ាងច្បាស់លាស់ពីសំណាក់អតិថិជនក្នុងប្រទេសជាធនាគារពាណិជ្ជខ្មែរមួយដែលលេចធ្លោក្នុងការបម្រើជូនសេវាហិរញ្ញវត្ថុដែលល្អ និងស័កិ្តសមបំផុតសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *