កម្ពុជា ត្រូវការថវិកា ២​ ៤២៨ប៊ីលានរៀល សម្រាប់ការទូទាត់ប្រាក់កម្ចី និងរំលស់បំណុលសាធារណៈ

ក្នុងគោលបំណងបំពេញតម្រូវការឱនភាពថវិកាជាតិ រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានទំហំ ៣,០៤% នៃផលិតផលសរុបក្នុងស្រុក(ផ.ស.ស) ព្រមទាំងមានតម្រូវការហិរញ្ញប្បទានទំហំ ១,១៦% នៃផ.ស.ស ទៀត ស្មើនឹង ២ ៤២៨ ប៊ីលានរៀល សម្រាប់ការទូទាត់ប្រាក់ខ្ចីដើម្បីរំលស់បំណុលសាធារណៈក្នុងប្រទេស និងក្រៅប្រទេស ស្របតាមវិធាន និងនីតិវិធីថ្មីនៃការទូទាត់ប្រាក់ខ្ចី ដែលបានកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣។

យោងតាមសរាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,២០% នៃ ផ.ស.ស. ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣លានដុល្លារអាមេរិក និងហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៣,៩៦% នៃ ផ.ស.ស. ត្រូវជាប្រមាណ ៨​ ២៨០ប៊ីលានរៀល សមមូលនឹងប្រមាណ ២ ០៣៥ លានដុល្លារអាមេរិក ក្នុងនោះរួមមានមូលនិធិទ្រទ្រងថវិកា ទំហំ ០,៩៤% នៃ ផ.ស.ស. ត្រូវជាប្រមាណ ១ ៩៧៥ បីលានរៀល សមមូលនឹងប្រមាណ ៤៨៥ លាន ដុល្លារអាមេរិក និងថវិកាវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ទំហំ៣.០១% នៃ ផ.ស.ស. ត្រូវជាប្រមាណ ៦ ៣០៥ ប៊ីលានរៀល សមមូលនឹងប្រមាណ ១ ៥៥០ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មានគោលដៅបន្តគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះនានាដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលជាអតិបរមា ដើម្បីឆ្លើយតបនឹងសំណូមពរ, សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជា។

ទន្ទឹមនេះ ក្នុងបរិកាណ៍ដែលកម្ពុជាកំពុងទទួលផលពីសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស ហើយសេដ្ឋកិច្ចក៏កំពុងងើបឡើងវិញ និងត្រឡប់ទៅរកភាពប្រក្រតីក្រោយវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជាក៏ដូចជាប្រទេសឯទៀតលើសកលលោកដែរ កំពុងត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដែលប្រការនេះអាចយាយីដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឈានទៅដំណាក់កាលថ្មីទៀត។

ជាមួយគ្នានេះ កម្ពុជាក៏ត្រូវត្រៀមលក្ខណៈឱ្យបានសមស្របក្នុងការទប់ទល់នឹងផលប៉ះពាល់ពីកត្តាខាងក្រៅប្រទេសដែលមានជាអាទិ៍ ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល ជាពិសេស ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រួមទាំងលទ្ធភាពនៃការផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនៃជម្លោះនៅតំបន់សមុទ្រក្រហម ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងអាចរុញច្រានថ្លៃទំនិញអន្តរជាតិឱ្យហក់ឡើងវិញ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការបន្តនិន្នាការថមថយនៃកំណើនសេដ្ឋកិច្ចសកល និងភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ចចិន ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យកសិកម្ម និងបង្កឱ្យមានបញ្ហាសន្តិសុខស្បៀង និងការកើនឡើងនៃថ្លៃទំនិញ ជាពិសេសថ្លៃម្ហូបអាហារ និងធាតុចូលកសិកម្មជាដើម៕ ដោយ ៖ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829


Leave a Reply

Your email address will not be published.Required fields are marked *