យល់ដឹងពីភាពប្រឈម និងហានិភ័យសម្រាប់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ

ភ្នំពេញ ៖ សេវាហិរញ្ញវត្ថុក្រៅផ្លូវការ គឺសំដៅដល់សេវាហិរញ្ញវត្ថុដែលផ្តល់ដោយនីតិបុគ្គល ឬរូបវន្តបុគ្គលដែលពុំទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីអាជ្ញាធរហិញ្ញវត្ថុ (ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ) ដើម្បីអាចផ្តល់សេវាហិរញ្ញវត្ថុជាប្រក្រតីដល់សាធារណជន។

សកម្មភាពមួយចំនួនដែលអាចសន្និដ្ឋានថា ជាសេវាហិរញ្ញវត្ថុក្រៅផ្លូវការរួមមាន៖ ការខ្ចីចងការប្រាក់ក្រៅប្រព័ន្ធ ការប្រមូលលុយរាប់តាមផ្សារ ការន្សំ និងកម្ចីក្នុងសហគមន៍ ការលេងតុងទីន ការប្រមូលប្រាក់សន្សំ ឬវិនិយោគដែលគ្មានច្បាប់អនុញ្ញាត និងការផ្តល់សេវាផ្ទេរ និងទូទាត់ប្រាក់ដែលគ្មានច្បាប់អនុញ្ញាតជាដើម។

ហានិភ័យចម្បងៗដែលនឹងកើតមានចំពោះអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការរួមមាន ៖

• ប្រឈមមុខនឹងការឆបោក ការកេងបន្លំ ហិង្សា ការគំរាមកំហែង និងការរំលោភបំពាន ដោយសារប្រតិបត្តិការទាំងនោះពុំស្ថិតក្រោមច្បាប់ និងមិនត្រូវបានត្រួតពិនិត្យ ដោយនិយ័តករ ឬអាជ្ញាធរ។ កិច្ចសន្យា និងលក្ខខណ្ឌពាក់ព័ន្ធ មានលក្ខណៈបោកបញ្ឆោត មិនមានសុចរិតភាព និងដាក់បន្ទុកធ្ងន់ធ្ងរទៅកាន់អតិថិជន

• ប្រឈមមុខនឹងការខាតបង់ហិរញ្ញវត្ថុ ដោយសារអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់ និងមិនមានតម្លាភាព

• ប្រឈមមុខនឹងការរឹបអូស និងលក់ឡៃឡុងលើទ្រព្យបញ្ចាំ ដោយពុំឆ្លងកាត់សេចក្តីសម្រេចរបស់តុលាការ

• ប្រឈមមុខនឹងការលេចធ្លាយព័ត៌មានបុគ្គលជាសាធារណៈ ឬនៅតាមបណ្តាញសង្គម ព្រមទាំងអាចក្លាយជាកម្មវត្ថុនៃការគំរាមកំហែងជាដើម។

ទន្ទឹមនេះ ជនរងគ្រោះដោយកម្ចីក្រៅផ្លូវការ និងខុសច្បាប់ អាចរាយការណ៍មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈទូរសព្ទលេខ ០២៣ ៧២ ៦៨ ២២ ហើយដើម្បីចៀសវាងនូវបាតុភាពដូចដែលបានរៀបរាប់ខាងលើ ពលរដ្ឋទូទៅគួរទទួលយកឥណទានជាមួយនឹងគ្រឹះស្ថាន ដែលមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាតែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *