សហរដ្ឋអាម៉េរិកបញ្ជាឱ្យក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ TSMC បញ្ឈប់ការលក់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនទៅឲ្យចិនដីគោក

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានផ្ញើលិខិតមួយច្បាប់ទៅក្រុមហ៊ុន TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញលើបន្ទះឈីបទំនើបមួយចំនួនដែលជាប្រភេទកម្រិតខ្ពស់ 7 nanometer ឬខ្ពស់ជាងនេះទៅឲ្យចិនដីគោក ដើម្បីហាមឃាត់សមត្ថភាពផលិតរបស់ពួកគេនៅក្នុងការបង្កើនល្បឿនបញ្ញាសិប្បនិម្មិត AI និងអង្គភាពដំណើរការក្រាហ្វិក

តម្លៃប្រេងធ្លាក់ចុះជិត ២ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី Donald Trump ឈ្នះឆ្នោត

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៥ ភាគរយ ឬ ៧៤,៦០ ដុល្លារក្នុងមួយបារ៉ែរល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៧ ភាគរយ ៧១,០៦ ដុល្លារក្នុងមួយបារ៉ែល

អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដេល E-7 ចំនួន៤គ្រឿងតម្លៃជិត៥ពាន់លានដុល្លារ

អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដេល E-7 ចំនួន៤គ្រឿងតម្លៃជិត៥ពាន់លានដុល្លារ ទៅឱ្យប្រទេសកូរ៉េខាងត្បូងដើម្បីបង្កើនសមត្ថភាពយោធាឱ្យកាន់តែបករសើរ

អ្នកវិភាគបានព្យាករណ៍ការប្រែប្រួលសេដ្ឋកិច្ចពិភពលោកបន្ទាប់ពី Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

អ្នកវិភាគជាច្រើនបានយល់ឃើញថា គោលនយោបាយរបស់ Trump នឹងជះឥទ្ធិពលវិជ្ជមានយ៉ាងធំធេងលើសេដ្ឋកិច្ចអាមេរិក ប៉ុន្តែក៏នឹងមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅដល់ប្រទេសមួយចំនួនផងដែរ ជាពិសេសប្រទេសចិន

តាមដានព្រឹត្តិការណ៍ ៖ តើតម្លៃទំនិញ និងការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកអាចមានភាពធូរស្រាលកម្រិតណា ក្រោយជ័យជម្នះរវាងលោក Trump និង លោកស្រី Harris

លោក Trump ធ្លាប់បានសន្យាថា នឹងដាក់ពន្ធឲ្យបានតឹងរឹងចាប់ពី១០ទៅ២០ភាគរយទៅលើការនាំចូលទំនិញទាំងអស់ ដែលអាចជួយបង្កើនតម្លៃទំនិញផលិតនៅក្នុងស្រុក

ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន BYD វ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកដំបូង

យោងតាមប្រភពពី CNN បានឲ្យដឹងថា ប្រាក់ចំណូលសម្រាប់ត្រីមាសទីបី(ខែកក្កដា-កញ្ញា)របស់ BYD កើនឡើង ២៤ ភាគរយ ឬ ២៨,២ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលសម្រាប់ត្រីមាសទីបីរបស់ Tesla កើនឡើងដល់ ២៥,២ ពាន់លានដុល្លារ

រុស្ស៊ី ទោះកំពុងស្ថិតក្នុងស្ថានភាពមានវិបត្តិ ប៉ុន្តែអាចពង្រឹងសេដ្ឋកិច្ចបានកាន់តែខ្លាំង និងក្លាយជាមហាអំណាចលេខ៤លើពិភពលោក

ប្រទេសរុស្ស៊ី ទើបតែទទួលបានដំណឹងល្អតាមរយៈរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា បានវ៉ាដាច់ប្រទេសជប៉ុន និងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខរៀងទី៤

មន្ទីរប៉ង់តាហ្គោន ព្យាករណ៍សាជាថ្មីថា ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ១០០០គ្រាប់ ដែលសុទ្ធតែអាចវាយប្រហារដល់ទឹកដីអាមេរិក

របាយការណ៍របស់ប៉ង់តាហ្គោន បានសរសេរថា៖ ចិនកំពុងស្ថិតនៅក្នុងផលិតកម្មដ៏មមាញឹក និងមហិច្ឆតាក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរច្រើនជាង់ ១០០០គ្រាប់

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញពីតួលេខនៃការព្យាករមកលើសេដ្ឋកិច្ចពិភពលោក

IMF មើលឃើញថា ការខិតខំប្រឹងប្រែងប្រឆាំងនឹងអតិផរណាបានជំរុញឱ្យធនាគារកណ្តាលអាម៉េរិក Fed និងធនាគារកណ្តាលអឺរ៉ុប ECB កាត់បន្ថយអត្រាការប្រាក់ ហើយពួកគេស្ទើរតែអាចយកឈ្នះលើអតិផរណាបានទាំងស្រុង

កិច្ចប្រជុំកំពូល BRICS+ ធ្វើនៅរុស្ស៊ីបង្ហាញពីភាពបរាជ័យរបស់លោកខាងលិច ដែលព្យាយាមធ្វើឲ្យរដ្ឋាភិបាលក្រុងម៉ូស្គូឯកា

កិច្ចប្រជុំកំពូល BRICS+ ធ្វើនៅរុស្ស៊ីបង្ហាញពីភាពបរាជ័យលោកខាងលិចដែលមានបំណង និងព្យាយាមធ្វើឲ្យរដ្ឋាភិបាលក្រុងម៉ូស្គូស្ថិតក្នុងភាពឯកា