អ្នកវិភាគបានព្យាករណ៍ការប្រែប្រួលសេដ្ឋកិច្ចពិភពលោកបន្ទាប់ពី Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី DW បានរាយការណ៍ថា បន្ទាប់ពីលោក Donald Trump បានឈ្នះការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក អ្នកវិភាគបានព្យាករណ៌ពីឥទ្ធិពលមួយចំនួនដែលអាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលខុសពីការគ្រប់គ្រងអំណាចដោយប្រធានាធិបតីអាណត្តិកន្លងទៅ។

អ្នកវិភាគជាច្រើនបានយល់ឃើញថា គោលនយោបាយរបស់ Trump នឹងជះឥទ្ធិពលវិជ្ជមានយ៉ាងធំធេងលើសេដ្ឋកិច្ចអាមេរិក ប៉ុន្តែក៏អាចមានឥទ្ធិពលអវិជ្ជមានមួយចំនួនផងដែរពាក់ព័ន្ធទៅនឹងបញ្ហាពាណិជ្ជកម្មជាមួយបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសចិន។ ។ យ៉ាងណាក៏ដោយ លោក Donald Trump បានសន្យាថា នឹងពិចារណាទៅលើបញ្ហាពន្ធនៃការនាំចូល បញ្ជាឱ្យនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ប៉ុន្តែគេមិនច្បាស់ថា គោលនយោបាយទាំងនោះអាចត្រូវបានអនុម័តនៅពេលណា ឬត្រូវធ្វើឡើងដោយរបៀបណានោះទេ។ ប្រសិនបើគណបក្សសាធារណរដ្ឋបានគ្រប់គ្រងព្រឹទ្ធសភាអាមេរិកទៀតនោះ វាកាន់តែងាយស្រួលសម្រាប់ Trump អនុម័តគោលនយោបាយទាំងនោះ។ គោលនយោបាយ​សេដ្ឋកិច្ច​ជាច្រើន​របស់​ Trump ​គឺ​ស្រដៀង​នឹង​ការ​កាន់​អំណាច​ដំបូង​របស់លោក។

Donald Trump សន្យាថា នឹងដំឡើងពន្ធ ១០ ឬ ២០ ភាគរយលើទំនិញទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក និងដំឡើងពន្ធខ្ពស់រហូតដល់ ៦០ ភាគរយលើទំនិញដែលផលិតដោយចិន។ បន្ថែមពីនេះ គាត់បានសន្យាថា នឹងបង្កើនការផលិតក្នុងស្រុក កាត់បន្ថយពន្ធ និងនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់។ យ៉ាងណាក៏ដោយ បើទោះបីជាការសន្យាទាំងនេះមានចំណុចមួយចំនួនហាក់ដូចជាហួសហេតុក៏ដោយ ប៉ុន្តែវាបានបញ្ចុះបញ្ចូលអ្នកបោះឆ្នោតជាច្រើនដែលកំពុងជួបបញ្ហាជាមួយនឹងតម្លៃអាហារ និងតម្លៃដែលចំណាយលើការស្នាក់នៅទទួលយកគោលនយោបាយរបស់ ពីព្រោះពួកគេចង់ឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើង។ គោលនយោបាយរបស់ Trump នឹងជះឥទ្ធិពលយ៉ាងធំធេងលើសេដ្ឋកិច្ចអាមេរិក ប៉ុន្តែក៏នឹងមានឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងពិភពលោកផងដែរ។ នៅមុនការបោះឆ្នោត អាជីវកម្មជុំវិញពិភពលោកបានត្រៀមខ្លួនធ្វើផែនការបន្ទាន់ ប្រសិនបើគណបក្សប្រជាធិបតេយ្យ ឬសាធារណរដ្ឋទទួលបានជ័យជម្នះ។

បន្ទាប់ពីលោក Donald Trump បានឈ្នះឆ្នោត ទីផ្សារភាគហ៊ុនពិភពលោកមានប្រតិកម្មចម្រុះគ្នា ជាពិសេសទីផ្សារភាគហ៊ុននៅអាស៊ី។ ទីផ្សារហ៊ុន Nikkei របស់ជប៉ុន និង S&P/ASX 200 របស់អូស្ត្រាលីឡើងថ្លៃ ខណៈពេលដែលទីផ្សារហ៊ុន Hang Seng របស់ហុងកុងធ្លាក់ចុះ ខណៈដែលទីផ្សារហ៊ុនចិនដីគោកមិនបានផ្លាស់ប្តូរច្រើនទេ ប៉ុន្តែមិនទាន់មានដំណឹងពីទីផ្សារអឺរ៉ុបនោះទេ។ ទន្ទឹមនឹងនេះ ទីផ្សារហ៊ុនអាមេរិកបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយសន្ទស្សន៍ S&P 500 បានកើនឡើង ២,៤ ភាគរយ, Dow Jones Industrial Average បានកើនឡើង ៣,៤ ភាគរយ, និង Nasdaq Composite កើនឡើង ២,៧ ភាគរយ។ កាលពីថ្ងៃពុធ សន្ទស្សន៍ទាំង ៣ បានឡើងដល់កម្រិតខ្ពស់បំផុត ខណៈដែលសន្ទស្សន៍ភាគហ៊ុនពិភពលោក MSCI កើនឡើង ១,៣ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump បានសន្យាថានឹងធ្វើឱ្យអាមេរិកក្លាយជាកន្លែងគ្រីបតូកំពូលរបស់ពិភពលោក ហើយការគាំទ្ររបស់លោកចំពោះរូបិយប័ណ្ណឌីជីថលបានផ្តល់ក្តីសង្ឃឹមដល់ឧស្សាហកម្មនៅសហរដ្ឋអាមេរិក។ ដូច្នោះហើយ បុគ្គល និងក្រុមហ៊ុនគ្រីបតូមួយចំនួនចង់ឃើញគាត់ជាប់ឆ្នោត និងបានបរិច្ចាគប្រាក់រាប់លានដល់ Super PACs ដើម្បីគាំទ្របេក្ខជនតាមជម្រើសរបស់ពួកគេ។ បន្ទាប់ពី Trump ឈ្នះឆ្នោតកាលពីថ្ងៃពុធ តម្លៃ Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូដ៏ពេញនិយមបំផុតបានកើនឡើងជាង ៧៥ ០០០ ដុល្លារ។

យ៉ាងណាក៏ដោយ បើទោះបីជាតម្លៃ Bitcoin បានកើនឡើងខ្ពស់ក៏ពិតមែន ប៉ុន្តែរូបិយប័ណ្ណផ្សេងមួយចំនួនមិនបានដំណើរការល្អនោះទេបើធៀបនឹងប្រាក់ដុល្លារអាមេរិក។ លើសពីនេះ សហភាពអឺរ៉ុប ចិន ជប៉ុន និងម៉ិកស៊ិក កំពុងព្រួយបារម្ភពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក ខណៈដែលរូបិយប័ណ្ណរបស់ពួកគេបានបាត់បង់តម្លៃធៀបនឹងប្រាក់ដុល្លារអាមេរិកដែលកំពុងកើនឡើង។ ប្រាក់ប៉េសូម៉ិកស៊ិកបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ៣ ខែ ដោយសារវាងាយរងគ្រោះពីពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ដុល្លារដែលថ្លៃជាងនឹងធ្វើឱ្យទំនិញរបស់សហរដ្ឋអាមេរិកមានតម្លៃថ្លៃសម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយប័ណ្ណផ្សេង។ នេះមានន័យថា ទំនិញសកលដែលមានតម្លៃជាដុល្លារដូចជាប្រេង នឹងមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញដែលបង់ប្រាក់ជារូបិយប័ណ្ណផ្សេងទៀត។

ក្រៅពីផលលំបាកផ្នែកពាណិជ្ជកម្ម និងពន្ធ បណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនក៏មានភាពភ័យខ្លាចថា Trump អាចនឹងធ្វើឲ្យការគាំទ្រដ៏សំខាន់របស់អាមេរិកសម្រាប់អង្គការណាតូមានការចុះខ្សោយ។ លើសពីនេះ ពួកគេក៏ព្រួយបារម្ភអំពីអនាគតនៃសង្រ្គាមនៅអ៊ុយក្រែន និងទាញទម្លាក់តម្លៃរូបិយប័ណ្ណអឺរ៉ុបខាងកើតមួយចំនួន។ ដូច្នោះហើយ គេយល់ឃើញថា អឺរ៉ុបប្រហែលជាត្រូវបង្កើនការចំណាយលើវិស័យការពារជាតិ និងការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែនជាពិសេស ដើម្បីផ្គាប់ចិត្ត Trump។ លើសពីនោះ គោលនយោបាយជាច្រើនរបស់ Trump អាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសដទៃទៀតក្នុងការខ្ចីប្រាក់ និងបណ្តាលឲ្យសេដ្ឋកិច្ចរបស់ពួកគេមានអតិផរណា។

លោក Piotr Matys អ្នកវិភាគ FX ជាន់ខ្ពស់នៅក្រុមហ៊ុន In Touch Capital Markets បានលើកឡើងថា គោលនយោបាយរបស់ Trump នឹងមានផលវិបាក និងអវិជ្ជមានខ្លាំងសម្រាប់ប្រទេសម៉ិកស៊ិក និងតំបន់ចាយប្រាក់អឺរ៉ូ។

លោក Thilo Brodtmann ប្រធានសមាគមឧស្សាហកម្មវិស្វកម្មមេកានិកអាល្លឺម៉ង់ បានលើកឡើងថា អាណត្តិទី២ របស់លោក Donald Trump អាចនឹងក្លាយជាបញ្ហាប្រឈមសម្រាប់ឧស្សាហកម្មអាល្លឺម៉ង់ និងអឺរ៉ុបធំជាងអាណត្តិដំបូងរបស់គាត់។ ដូច្នោះ ពួកគេត្រូវតែយកចិត្តទុកដាក់ជាពិសេសលើការប្រកាសពន្ធរបស់ Trump ដោយសារការដំឡើងពន្ធអាចនឹងប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ហើយជាលទ្ធផល ប្រទេសចិន និងបណ្តាប្រទេសអឺរ៉ុបនឹងប្រឹងអភិវឌ្ឍខាងសេដ្ឋកិច្ចរបស់ពួកគេបន្ថែមទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ