ចិន សម្រេចដំឡើងពន្ធលើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុបរហូតដល់ ៤២,៧%

ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍ថា អត្រាពន្ធគយនឹងត្រូវដំឡើងពី ២១,៩% ទៅ ៤២,៧% លើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុប និងចូលជាធរមានចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៥

អាម៉េរិក អនុម័តលើការចំណាយយោធា ៩០០ពាន់លានដុល្លារ ខណៈការលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១០ពាន់លានដុល្លារ

អាម៉េរិក អនុម័តលើការចំណាយយោធា ៩០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ខណៈការលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១០ពាន់លានដុល្លារ

ចិន កាត់បន្ថយពន្ធប្រឆាំងការលក់បង្ខូចថ្លៃលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបសម្រាប់រយៈពេល៥ឆ្នាំ

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាត់បន្ថយពន្ធដើម្បីប្រឆាំងការលក់បង្ខូចថ្លៃនៃសាច់ជ្រូកដែលនាំចូលពីសហភាពអឺរ៉ុប ឬ anti-dumping មកត្រឹមចន្លោះ ៤,៩% ដល់ទៅ ១៩,៨% ដែលធ្លាក់ចុះពីអត្រាពន្ធដំបូង ៦២,៤%

ឆ្នាំ២០២៥ សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន មានដំណើរការល្អលើសពីការរំពឹងទុក

នៅក្នុងរយៈពេលស្ទើរពេញមួយឆ្នាំ២០២៥ សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេសង្កេតឃើញថា មានដំណើរការល្អលើសពីការរំពឹងទុក ដោយសារភាពតានតឹង និងសម្ពាធពាណិជ្ជកម្មមួយចំនួនត្រូវបានកាត់បន្ថយ

អាម៉េរិក អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Nvidia លក់បន្ទះឈីប H200 AI ទៅឲ្យប្រទេសចិន

ប្រធានាធិបតីអាម៉េរិក លោក Donald Trump លើកឡើងថា Nvidia នឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនបន្ទះឈីប H200 AI របស់ខ្លួនទៅកាន់អតិថិជននៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀតដែលបានអនុម័ត ប៉ុន្តែក្នុងលក្ខខណ្ឌត្រូវផ្តល់ចំណែកពីការលក់ ២៥ % មកឲ្យរដ្ឋាភិបាលអាម៉េរិក

ទោះបីជារងសម្ពាធពន្ធគយពីអាម៉េរិកក៏ដោយ រយៈពេល ១១ ខែ ពាណិជ្ជកម្មរបស់ចិនកើនឡើង ៣,៦%

យោងតាមទិន្នន័យពីរដ្ឋបាលគយរបស់ចិន បានចេញផ្សាយថា ការនាំចូល និងការនាំចេញទំនិញសរុបបានឈានដល់ ៤១,២១ ទ្រីលានយ័ន (៥,៨៣ ទ្រីលានដុល្លារ) កើនឡើង ៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤

កោះតៃវ៉ាន់បិទប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន RedNote ឬ Xiaohongshu

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កោះតែវ៉ាន់រកឃើញករណីក្លែងបន្លំជាង ១ ៧០០ ករណីនៅលើកម្មវិធី RedNote ឬ Xiaohongshu ចាប់តាំងពីឆ្នាំ ២០២៤ ជាមួយនឹងការខាតបង់សរុបមានតម្លៃជាង ២៤៧ លានដុល្លារតៃវ៉ាន់ (៧,៩9 លានដុល្លារអាម៉េរិក)

ចិនទំនងជាបន្តរក្សាគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៥%ដដែលសម្រាប់ឆ្នាំ២០២៦

គោលដៅកំណើនសេដ្ឋកិច្ច ៥% នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការចាប់ផ្តើមផែនការថ្មីរយៈពេល ៥ ឆ្នាំផ្អែកលើមូលដ្ឋានដ៏រឹងមាំ និងការដោះស្រាយបញ្ហាដូចជា វិបត្តិអចលនទ្រព្យ តម្រូវការអ្នកប្រើប្រាស់ខ្សោយ សមត្ថភាពរោងចក្រលើស និងការធ្លាក់ចុះនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

សកម្មភាពរោងចក្ររបស់សេដ្ឋកិច្ចអាស៊ីធំៗជួបប្រទះនឹងការធ្លាក់ចុះនៃតម្រូវការក្នុងខែវិច្ឆិកា

សេដ្ឋកិច្ចអាស៊ីធំៗដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់រាយការណ៍ពីការធ្លាក់ចុះនៃសកម្មភាពរោងចក្រ ប៉ុន្តែសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ភាគច្រើនមើលឃើញកំណើន

ជម្លោះការទូតកាន់តែតានតឹង ធ្វើឲ្យចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុនជាលើកទី២

ក្រសួងការបរទេសចិន លើកឡើងថា ចិននឹងមិនមានទីផ្សារសម្រាប់គ្រឿងសមុទ្រជប៉ុននោះទេ ដោយសារជប៉ុនបរាជ័យក្នុងការផ្តល់ឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារដែលខ្លួនបានសន្យា ខណៈដែលការអធិប្បាយរបស់នាយករដ្ឋមន្រ្តី លោកស្រី Sanae Takaichi លើបញ្ហាតៃវ៉ាន់បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសចិន