សេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៥,២ ភាគរយនៅឆ្នាំ២០២៥ តែអាចនឹងធ្លាក់មកវិញ​នៅឆ្នាំក្រោយ

ក្រសួងសេដ្ឋកិច្ច​កម្ពុជា បាន​កែសម្រួលការព្យាករកំណើន​សម្រាប់​ឆ្នាំ២០២៥នេះ​ឡើងវិញ ដោយ​ប៉ាន់​ប្រមាណថា ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំនេះ នឹង​ឈានដល់ ៥,២ ភាគរយ ប៉ុន្តែក្រសួង​បាន​ព្រមានថា កម្ពុជា​អាច​ប្រឈម​នឹង​ការថមថយមកវិញ​នៅឆ្នាំ២០២៦

តម្លៃប្រេងបានឡើងថ្លៃបន្តិចវិញបន្ទាប់ពីធ្លាក់ចុះរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣៣% ឬ ៦៣,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣៧% ឬ ៥៩,៦៥ ដុល្លារក្នុងមួយបារ៉ែល

មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងឡើងវិញ និងពង្រីកការផ្លាស់ប្តូរវប្បធម៌

ប្រមុខដឹកនាំកំពូលរបស់ចិន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាអំពីការផ្លាស់ប្តូរវប្បធម៌ និងបន្ធូរបន្ថយការរឹតត្បិតរបស់ទីក្រុងប៉េកាំងលើវិស័យកម្សាន្តរបស់កូរ៉េខាងត្បូងដែលធ្លាប់មានកន្លងទៅឱ្យធូរស្រាលឡើងវិញ

ឥណ្ឌូណេស៊ី ចរចាបំណុលជាមួយចិន ពាក់ព័ន្ធនឹងគម្រោងរថភ្លើងល្បឿនលឿន Whoosh ដែលចំណាយអស់ ៧,៣ ពាន់លានដុល្លារ

រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងចរចាបំណុលជាមួយចិន ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវ និងរថភ្លើងល្បឿនលឿន Whoosh ដែលបានចំណាយអស់ ៧,៣ ពាន់លានដុល្លារ ហើយពិបាករកចំណូលដើម្បីទូទាត់សងត្រឡប់ទៅចិនវិញ

តម្លៃប្រេងបន្តរក្សាបានស្ថិរភាព ខណៈដែលអាម៉េរិក និងចិន ព្រមព្រៀងគ្នាកាត់បន្ថយសម្ពាធពាណិជ្ជកម្ម

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃត្រឹម ០,១% ប៉ុណ្ណោះ ឬ ៦៥  ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,១% ដូចគ្នា ឬ  ៦០,៥៧ ដុល្លារក្នុងមួយបារ៉ែល

អាម៉េរិក – ជប៉ុន ចាប់ដៃគ្នាធានាទីផ្សាររ៉ែកម្រ ខណៈចិនកំពុងរឹតបន្តឹងលើការនាំចូលធនធានទាំងនេះ

សហរដ្ឋអាម៉េរិក និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការផលិត និងការផ្គត់ផ្គង់សារធាតុរ៉ែកម្រសំខាន់ៗ ​ក្នុង​អំឡុង​ពេល​ដែលលោក Donald Trump ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន លោកស្រី Sanae Takaichi ជា​លើក​ដំបូង

ការបិទប្រតិបត្តិការ និងផ្អាកបញ្ចេញទិន្នន័យមួយចំនួនរបស់អាម៉េរិក អាចធ្វើឱ្យសេដ្ឋកិច្ចខាតបង់ចន្លោះពី ៧ ទៅ ១៤ ពាន់លានដុល្លារ

ការបិទប្រតិបត្តិការ និងផ្អាកបញ្ចេញទិន្នន័យមួយចំនួនរបស់រដ្ឋាភិបាលអាម៉េរិកអាចធ្វើឱ្យសេដ្ឋកិច្ចប្រទេសមហាអំណាចមួយនេះខាតបង់យ៉ាងសន្ធឹកសន្ធាប់ចន្លោះពី ៧ ពាន់លានដុល្លារទៅ ១៤ ពាន់លានដុល្លារ

វៀតណាម និងសិង្ហបុរីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) សម្រាប់ការនាំចេញអង្ករដោយគ្មានរនាំងពាណិជ្ជកម្ម

អនុស្សរណៈនៃការយោគយល់សម្រាប់ការនាំចេញអង្ករដោយគ្មានរណាំងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីបរិស្ថាន និងទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្មរបស់សិង្ហបុរី ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម

អាម៉េរិក ចុះហត្ថលេខាធ្វើពាណិជ្ជកម្ម និងរ៉ែសំខាន់ៗជាមួយប្រទេសចំនួន៤ នៅអាស៊ីអាគ្នេយ៍

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅគូឡាឡាំពួកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ៤ ប្រទេសរួមមាន ម៉ាឡេស៊ី កម្ពុជា ថៃ​ និងវៀតណាម

ទីផ្សារដូងក្រអូបថៃកំពុងជួបហានិភ័យខ្ពស់ អ្នកដាំដុះថ្ងួចថ្ងូរ ក្រោយមានការប្រកួតប្រជែងពីវៀតណាម

តម្លៃដូងក្រអូបថៃធ្លាក់ចុះមកត្រឹម ៣ បាតប៉ុណ្ណោះក្នុងមួយផ្លែ បង្កឱ្យមានការខាតបង់រាប់រយលានដុល្លារ ខណៈដែលដូងរបស់វៀតណាមទទួលបានការចាប់អារម្មណ៍ពីអ្នកទិញសំខាន់ៗនៅចិន