អាម៉េរិក ចុះហត្ថលេខាធ្វើពាណិជ្ជកម្ម និងរ៉ែសំខាន់ៗជាមួយប្រទេសចំនួន៤ នៅអាស៊ីអាគ្នេយ៍

បរទេស៖ សហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងរ៉ែសំខាន់ៗជាមួយ ៤ប្រទេស នៅអាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយអតុល្យភាពនៃពាណិជ្ជកម្ម និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

បណ្តាញផ្សព្វផ្សាយ រ៉យទ័រ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមភាគីម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មដករបាំងនានាជាមួយប្រទេសថៃ។ ក្រោមកិច្ចព្រមព្រៀងនេះ អាម៉េរិកនឹងរក្សាអត្រាពន្ធ ១៩% លើការនាំចូលពីប្រទេសទាំង ៣ ហើយពន្ធលើទំនិញមួយចំនួនត្រូវបានកាត់បន្ថយមកត្រឹមសូន្យផងដែរ។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានប្រកាសពីកិច្ចព្រមព្រៀងក្របខ័ណ្ឌស្រដៀងគ្នានេះជាមួយវៀតណាមផងដែរ ជាមួយនឹងអត្រាពន្ធ ២០% លើការនាំចូលពីប្រទេសនេះ។ ទន្ទឹមនឹងនេះ វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ១២៣ ពាន់លានដុល្លារជាមួយអាម៉េរិកកាលពីឆ្នាំមុន និងប្តេជ្ញាបង្កើនការទិញផលិតផលពីអាម៉េរិក ដើម្បីកាត់បន្ថយគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

មិនត្រឹមតែ​ប៉ុណ្ណោះ លោក Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីរដាច់ដោយឡែកជាមួយថៃ និងម៉ាឡេស៊ី ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសម្រាប់ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ចំពេលដែលមានការរឹតបន្តឹងខ្លាំងពីទីក្រុងប៉េកាំង។ នៅខែតុលានេះដែរ ចិនបានពិភាក្សាជាមួយទីក្រុងគូឡាឡាំពួអំពីការកែច្នៃរ៉ែកម្រ ខណៈដែលម៉ាឡេស៊ីរំពឹងថានឹងចាប់ដៃគូជាមួយក្រុមហ៊ុនចិនដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេស។

ចិន គឺជាអ្នករុករក និងអ្នកកែច្នៃរ៉ែកម្រដ៏កំពូលរបស់ពិភពលោក ប៉ុន្តែប៉ុន្មានខែកន្លងមកនេះ មហាអំណាចមួយនេះបានរឹតបន្តឹងការនាំចេញ។ បញ្ហានេះកំពុងធ្វើឲ្យក្រុមហ៊ុនផលិតសម្ភារ និងឧបករណ៍ជាច្រើននៅលើសកលលោកចាំបាច់ត្រូវតែរកការផ្គត់ផ្គង់ជំនួសជាបន្ទាន់សម្រាប់សារធាតុរ៉ែសំខាន់ៗ ជាពិសេស ការផលិតបន្ទះឈីប រថយន្តអគ្គិសនី និងសព្វាវុធ។ យ៉ាងណាមិញ នៅថ្ងៃអាទិត្យដដែលនេះ ម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមដកការហាមឃាត់លើការនាំចេញសារធាតុរ៉ែសំខាន់ៗទៅកាន់អាម៉េរិក​។ គួរបញ្ជាក់ដែរថា ម៉ាឡេស៊ី មានសារធាតុរ៉េកម្រជាទុនបម្រុងប្រមាណ ១៦,១លានតោន ប៉ុន្តែបានដាក់ការហាមឃាត់នាំចេញវត្ថុធាតុដើមទាំងនេះ ដើម្បីការពារ និងខ្លាចបាត់បង់ធនធានដ៏សំខាន់ ខណៈប្រទេសមួយនេះក៏កំពុងមានផែនការអភិវឌ្ឍន៍នៅក្នុងស្រុក។

សូមជម្រាបថា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងលោក Trump ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង ៤ រួមាមាន កម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម បានសន្យាដកចេញនូវរបាំងពាណិជ្ជកម្ម និងផ្តល់នូវការអនុគ្រោះដល់ទំនិញផ្សេងៗរបស់អាម៉េរិកមកកាន់ទីផ្សាររបស់ពួកគេឲ្យទូលំទូលាយជាងមុន។ កិច្ចព្រមព្រៀងនេះដែរ ក៏មានបញ្ចូលការធ្វើពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ បែបឌីជីថល ព្រមទាំងកិច្ចសន្យារការពារសិទ្ធិការងារ និងពង្រឹងការការពារបរិស្ថានផងដែរ ខណៈដែល ថៃ ម៉ាឡេស៊ី និងវៀតណាម បានព្រមព្រៀងទទួលយកយានជំនិះដែលផលិតតាមស្តង់ដារសុវត្ថិភាពយានយន្ត និងការបញ្ចេញឧស្ម័នរបស់អាម៉េរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *