បរទេស៖ ការបិទប្រតិបត្តិការ និងផ្អាកបញ្ចេញទិន្នន័យមួយចំនួនរបស់រដ្ឋាភិបាលអាម៉េរិកអាចធ្វើឱ្យសេដ្ឋកិច្ចប្រទេសមហាអំណាចមួយនេះខាតបង់យ៉ាងសន្ធឹកសន្ធាប់ចន្លោះពី ៧ ពាន់លានដុល្លារទៅ ១៤ ពាន់លានដុល្លារ ដែលកាត់បន្ថយផលិតផលក្នុងស្រុកសរុប(GDP) ដល់ទៅ ២% នេះបើតាមការរាយការណ៍ពីរ៉យទ័រ។

កាលពីថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលអាម៉េរិកបានបន្តបិទប្រតិបត្តិការ និងផ្អាកបញ្ចេញទិន្នន័យសេដ្ឋកិច្ចមួយចំនួនរបស់ខ្លួន ខណៈដែលបក្សសាធារណរដ្ឋបានអំពាវនាវសុំការគាំទ្រពីបក្សប្រជាធិបតេយ្យសម្រាប់វិធានដោះស្រាយរយៈពេលខ្លី គឹការផ្តល់មូលនិធិដល់ភ្នាក់ងារសហព័ន្ធរហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា។ យ៉ាងណាមិញ គណបក្សប្រជាធិបតេយ្យបានបដិសេធចំពោះសំណើរនេះ និងទាមទារការចរចាដើម្បីពង្រីកឥណទានពន្ធសម្រាប់ជួយពលរដ្ឋអាម៉េរិកទិញការធានារ៉ាប់រងសុខភាពឯកជន តាមរយៈច្បាប់ថែទាំដែលមានតំលៃសមរម្យ។ ការិយាល័យថវិកាសភា (CBO) បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនឹងរងទុក្ខដោយសារការពន្យារពេលរបស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិកក្នុងចំណាយសម្រាប់សំណងបុគ្គលិក ទំនិញ និងសេវាកម្ម ព្រមទាំងអត្ថប្រយោជន៍អាហារសម្រាប់ពលរដ្ឋអាម៉េរិកដែលមានចំណូលទាប។
លោក Phillip Swagel នាយកទីភ្នាក់ងារ CBO បានព្យាករណ៍ថា បើទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ ភាគច្រើននឹងត្រូវបានស្តារឡើងវិញ ប៉ុន្តែការខាតបង់ចន្លោះពីប្រមាណ ៧ ពាន់លានដុល្លារទៅ ១៤ ពាន់លានដុល្លារ នឹងពិបាកស្រោចស្រង់ណាស់។ ផលប៉ះពាល់ទាំងនោះ អាស្រ័យលើការសម្រេចចិត្តដែលធ្វើឡើងដោយរដ្ឋាភិបាល ខណៈដែលការជំរុញសេដ្ឋកិច្ចកាន់តែមានភាពមិនប្រាកដប្រជា។ ការបិទប្រតិបត្តិការរយៈពេល ៦ សប្តាហ៍ចាប់តាំងពីថ្ងៃទី ១ ខែតុលារហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា នឹងត្រូវខាតអស់ ១១ ពាន់លានដុល្លារ ហើយការបិទរយៈពេល ៨ សប្តាហ៍គិតត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកានឹងត្រូវខាតអស់ ១៤ ពាន់លានដុល្លារ។ ការខាតបង់នឹងបណ្តាលមកពីការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដូចជា ការបាត់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ការពន្យាពេលកិច្ចសន្យា ការខកខានការធ្វើដំណើរ និងការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងពេលបិទប្រតិបត្តិការ។

គួរកត់សម្គាល់ថា ចាប់តាំងពីរដ្ឋាភិបាលបានបិទបញ្ចប់នូវការផ្តល់មូលនិធិកាលពីថ្ងៃទី ១ ខែតុលា រហូតមក បុគ្គលិកសហព័ន្ធប្រហែល ៧៥០ ០០០ នាក់ត្រូវបានផ្អាកពីការងារ ខណៈដែលបុគ្គលិកមួយចំនួនដែលនៅសល់បន្តធ្វើការដោយគ្មានប្រាក់ឈ្នួល ខណៈរដ្ឋបាល Trump នៅបន្តគិតគូរផ្តល់ប្រាក់ឈ្នួលដល់ទាហានអាម៉េរិក ភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ និងមន្ត្រីអន្តោប្រវេសន៍៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content