រាជរដ្ឋាភិបាល បន្តលើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បណ្ដាក់ទុន​វិនិយោគ​នៅតាមតំបន់ឆ្នេរ​ ស្រប​ពេលការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កាន់តែ​ទំនើប​ និងសម្បូរបែប​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​ បាន​បង្កើត​ក្រុមការងារជំរុញការ​វិនិយោគ​នៅ​តំបន់​ឆ្នេរ ជាពិសេស​នៅក្នុង​​ខេត្តព្រះសីហនុ ដោយ​ក្នុងនោះថែមទាំងបានលើកទឹកចិត្ត​ដល់​វិនិយោគិន​ជាតិ​ និងអន្តរជាតិ ឱ្យ​​បណ្ដាក់ទុន​វិ​និយោ​គ​នៅ​តំបន់​ឆ្នេរ​នៃ​ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈដែល​រាជរដ្ឋាភិបាល​បានចំណាយថវិកា​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ទង់ពាន់​លានដុល្លារអាមេរិកដើម្បី​តភ្ជាប់ប៉ូល​សេដ្ឋកិច្ចភ្នំពេញ ទៅកាន់​ប៉ូលសេដ្ឋកិច្ច​នៃតំបន់​ឆ្នេរ ។​

ជាការកត់សម្គាល់ បច្ចុប្បន្ន ​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធទំនើបៗជាច្រើន​ តភ្ជាប់ពី​ភ្នំពេ​ញ​ទៅ​កាន់តំបន់​សមុទ្រ​ ​រួមមានផ្លូវ​ជាតិ ផ្លូ​វល្បឿនលឿន ផ្លូ​វដែក និង​ផ្លូវទឹក ( គម្រោងព្រែកជីក​ហ្វូណន​តេជោ ) ជាដើម ។ សម្រាប់ផ្លូវជាតិ (ផ្លូវគោក) រាជរដ្ឋាភិបាលសម្រេច​បាននូវការ​សាងសង់ផ្លូវជាតិលេខ​៣ ​ត​ភ្ជាប់​ទៅកាន់​ខេត្ត​កំពត និងកែប ក្រៅពីនេះ មានផ្លូវ​បែកពីផ្លូវជាតិលេខ​៣ ជាច្រើនខ្សែទៀត ដូចជា ​ផ្លូវ​លេខ​៣១ ផ្លូវលេខ​៣៣​ ជា​ដើម  ។ ក្រៅពីនេះដែរ ផ្លូវជាតិលេខ​៤ ក៏ត្រូ​វបានរាជរដ្ឋាភិបាល​ចំណាយថវិកា​រាប់រយ​លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​ឱ្យ​កាន់តែស្អាត​ ធំ និងមានគុណភាពតភ្ជាប់ទៅកាន់ខេត្តព្រះសីហនុ ​។ ដោយឡែក ផ្លូ​វ​ជាតិលេខ​៤១ ក៏​បានចំណាយថវិកា​ប្រមាណជិត១០០​លានដុល្លា​រ​ដើម្បីលើកកម្ពស់​កាន់តែប្រសើរ ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៤ ​ទៅ​កាន់លេខ​៣ ក្នុងខេត្ត​កំពត និង​បន្តទៅកាន់​តំបន់ឆ្នេរ ។ សម្រាប់ផ្លូវជាតិលេខ​៤៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ​៤ ត្រង់ចំណុចផ្លូវបំបែកស្រុកស្រែអំបិល ទៅកាន់ទីរួម​ខេត្តកោះកុង ក៏បាន និង​កំពុង​សាងសង់លើក​កម្ពស់​កម្រិត​គុណភាព​ ដោយគ្រោង​នឹង​បញ្ចប់​ឆាប់​ៗ ដែលជា​សក្ដា​នុពល​ជំរុញ​ការ​វិនិ​យោគនៅ​កាន់ខេត្ត​តំបន់សមុទ្រ​មួយនេះ ស្របពេល​ដែលអាកាស​យានដ្ឋានអន្តរជាតិ​តារាសាគរ​ក៏បាន​ដាក់​ដំណើរ​ការ​ក្នុងដំណាក់កាលដំបូង ។

គ្រាន់តែរៀបរាប់ត្រួស​ៗដូចការលើកឡើងខាងលើនេះបានឱ្យឃើញថា កម្ពុជា​បាន​ចំណាយថវិកា​រាប់ពាន់​លានដុល្លារ​អាមេរិក​ក្នុងការ​កសាង​ និងលើកកម្ពស់កម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីប៉ូលសេដ្ឋកិច្ចភ្នំពេញ ទៅកាន់​ប៉ូលសេដ្ឋកិច្ច​តំបន់​សមុទ្រ ដែលត្រូវបានប្រសិទ្ធនាមថាជាតារារះនាទិសនិរតីរបស់កម្ពុជា ។

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ ឯកឧត្តម ​ជា កុក​ហុង ​ប្រធានលេខាធិការ​ដ្ឋាន​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​ប៉ូលសេដ្ឋកិច្ចគំរូពហុ​បំណង បាន​ថ្លែង​ថា​ តាមរយៈផែនការ​មេអភិវឌ្ឍន៍​ខេត្តព្រះសីហនុ រយៈ​ពេល១៥​ឆ្នាំ កម្ពុជា​រំពឹងថា​នឹងទទួលបានទុនវិនិយោគ​ប្រមាណ២០ពាន់លានដុល្លារ​អាមេរិក​ទៅលើ​គម្រោង​វិនិយោគ​នានា​ក្នុង​ខេត្តព្រះសីហនុ ហើយនឹងជួយជំរុញកំណើនសេដ្ឋកិច្ច​បានមួយកម្រិត​ផងដែរ។

សូមរំលឹកថា ក្នុង​រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤​ (ខែមករា-ដំណាច់ខែធ្នូ) កន្លងទៅនេះ ក្រុមការងារ​ជំរុ​ញ​ការ​វិនិយោគ​ក្នុ​ងខេត្តព្រះសីហនុ បាន​សម្រេច​ជាគោលការណ៍​ផ្ដល់​ការ​លើកទឹកចិត្ត​ ការ​អនុគ្រោះ​ការ​សម្រួល​នីតិវិធី​ដោះស្រាយ​វិវាទ​ ចំនួន​២១៣គម្រោង​ ស្មើនឹង​២១៣ភាគរយ​លើស​គោលដៅ​សូចនាករកម្មសិទ្ធិ​ ដែល​បាន​កំណត់​ត្រឹម១០០​គម្រោង​ និង​មា​នទុ​នវិ​និយោ​គ​រហូតដល់​៦ ០២៦​លានដុល្លារអាមេរិក លើស​សូចនាករ​សមិទ្ធផល​ដែល​បានកំណត់​ត្រឹម​ ១០០០​លាន​​​ដុល្លារអាមេរិក ។ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​ទាំង​១០៣ គម្រោង ស្មើនឹង​៤៨ភាគរយ​នៃ​គម្រោង​​ពាក់ព័ន្ធនឹងអគារ​ជាប់គាំង​សរុប និងមានទឹកប្រាក់​ប្រមាណ ២ ៥១០លា​ន​ដុ​ល្លា​រ​​​​អា​មេរិក ​អាច​បង្កើត​ការងារ​បាន​​ចំនួនជាង​៤ពាន់​​កន្លែង ត្រូវបាន​​សម្រួល​នីតិវិធី និង​ដោះ​ស្រាយ​វិវាទ ដើម្បី​ឱ្យ​មានដំ​ណើរ​ការឡើងវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

Leave a Reply

Your email address will not be published.Required fields are marked *