ភ្នំពេញ ៖ និយាយដល់វិបត្តិថាមពល ជាពិសេសការកើនឡើងនៃតម្លៃប្រេងនាពេលបច្ចុប្បន្នបានក្លាយជាបញ្ហាមួយដ៏សំខាន់ដែលបណ្តាប្រទេសនានានៅលើសកលលោកកំពុងព្រួយបារម្ភ រហូតមានប្រទេសមួយចំនួនអស់ស្តុកប្រេងនៅទូទាំងប្រទេស និងកំពុងស្វះស្វែងរកជំនួយ ក៏ដូចជាដំណោះស្រាយបន្ទាន់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ AMS ថា ការនាំចូលប្រេងឥន្ធនៈ ឬការទិញប្រេងទុកសម្រាប់ប្រើប្រាស់សម្រាប់តែប្រទេសកម្ពុជា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានត្រៀមទុកជាមុន និងជាចក្ខុវិស័យវែងឆ្ងាយក្នុងការគ្រប់គ្រងសន្និធិប្រេងបានល្អប្រសើរ តែអ្វីដែលកាន់តែល្អជាងនេះ គឺការទិញប្រេងពីប្រភពមួយក្នុងតម្លៃធូរថ្លៃ ។
លោកបណ្ឌិតបានបង្ហាញពីទស្សនៈបែបនេះ បន្ទាប់ពីមានរបាយការណ៍ក្រសួងពាណិជ្ជកម្មដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២កន្លងទៅ ដោយបញ្ចាក់ពីការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាពីទីផ្សារអន្តរជាតិមានតម្លៃជាង៩៧១លានដុល្លារអាមេរិក កើនឡើងជិត៦០% ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ។

លោកបណ្ឌិត ហុង វណ្ណៈបានបញ្ជាក់ថា ៖
“បើយើងសង្កេតមើល ឬកត់សម្កាល់លើស្ថានការទាក់ទងនឹងប្រេងឥន្ធនៈសម្រាប់កម្ពុជា ទី១គឺ ស្ថាប័នមានសមត្ថកិច្ចមានបច្ចេកទេសនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងការគ្រប់គ្រងសន្និធិប្រេងទុកជាការល្អ ជាជាងការដាច់ប្រេងស្តុកដែលសម្រាប់ទុកប្រើប្រាស់ដោយប្រការណាមួយ។ ទី២ នេះគឺជាយុទ្ធសាស្ត្រ និងជាចក្ខុវិស័យវែងឆ្ងាយ ដែលរាជរដ្ឋាភិបាល បានចង្អុលទិសក្នុងការគ្រប់គ្រងសន្នធិប្រេង ដែលមិនធ្វើឱ្យប៉ះពាល់ដល់ចរន្តការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងដំណើរការផលិតកម្មមួយចំនួននៅក្នុងប្រទេស ដែលយើងបានដឹងថាប្រទេសមួយចំនួនបាននឹងកំពុងជួបប្រទះរួចមកហើយ រាជរដ្ឋាភិបាលមិនដើរតាមផ្លូវនេះទេ គឹបានគិតគូរពីបញ្ហានេះបានច្បាស់លាស់”

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់បន្ថែមថា ចំណុចដ៏សំខាន់មួយទៀតនោះគឺការទិញប្រេងពីប្រភពមួយក្នុងតម្លៃធូរថ្លៃគឺរឹតតែពិសេសសម្រាប់កម្ពុជា ដែលមានតម្រូវការប្រេងឥន្ធនៈ និងក៏មានអំណរសាទរពីប្រជាជនក្នុងអន្តរកាលនេះ ព្រោះវាអាចរួមចំណែកជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋទប់ស្កាត់នូវតម្លៃប្រេងដែលនឹងនៅតែហក់ឡើងបន្តទៀត។
យោងតាមរបាយការណ៍ដែលចេញដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថាពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ មានតម្លៃជាង ៩៧១ លានដុល្លារ កើនឡើងជាង៣៥៤លានដុល្លារ ឬស្មើនឹង ៥៧.៣៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៦១៧លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះការនាំចូលប្រេងសាំង មានតម្លៃជាង៣៤១លានដុល្លារ កើនឡើង១០៣.១១% និងប្រេងម៉ាស៊ូតមានតម្លៃ៦២៩លានដុល្លារ កើនឡើង ៤០.២០% បើធៀបនឹងកាលពីឆ្នាំមុន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងថា តម្លៃនៃការនាំចូលប្រេងឥន្ធនៈនៅរយៈពេល៥ខែនេះ កើនឡើងរហូតដល់ជាង៥០% គឺ បណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិជាបន្តបន្ទាប់ បន្ទាប់ពីផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលតាមរយៈការសង្កេតមើលតម្លៃប្រេងលើទៅផ្សារអន្តរជាតិ ថ្លៃប្រេងនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ បើទោះបីជាបច្ចុប្បន្ននេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាប្រេងថ្លៃបន្តិចមែន ប៉ុន្តែកម្ពុជាមិនទាន់ប្រឈមនឹងកង្វះខាតប្រេងសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសនៅឡើយទេ ដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន អនុវត្តយុទ្ធសាស្រ្តស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ និងបម្រើការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេសឱ្យបានយ៉ាងហោចណាស់២០ថ្ងៃ។
យោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុន តម្លៃប្រេងសាំង លក់រាយតាមស្ថានីយ៍នានា ក្នុងរយៈពេល១០ថ្ងៃនេះ ថ្លៃ៥៨០០រៀលក្នុងមួយលីត្រ ម៉ាស៊ូត ៦៣០០រៀលក្នុងមួយលីត្រ និងសាំងស៊ុបពែរថ្លៃ៦៤០០រៀលក្នុងមួយលីត្រ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content