ក្រសួងសេដ្ឋកិច្ច ពិភាក្សា និងពិគ្រោះយោបល់ដើម្បីពង្រឹងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្ទាប់ 

ភ្នំពេញ ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុបានថ្លែងឱ្យដឹងថា កម្ពុជាត្រូវការតម្រង់ទិសអាទិភាពគោលនយោបាយចំពោះវិស័យសំខាន់ៗ ដែលរួមមាន ឡូជីស្ទីក កសិកម្ម អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំពារសង្គម ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៣ ក៏ដូចជាការបោះចំណោលសម្រាប់រៀបចំថវិកាសម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងពិភាក្សាបញ្ហាប្រឈម និងសម្រួចអាទិភាពគោលនយោបាយក្នុងគោលដៅតម្រង់ទិសនៃការប្រើប្រាស់ធនធានដែលមានកម្រិតឱ្យកាន់តែចំទិសដៅ និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហា ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងគាំទ្រដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ក្នុងគោលដៅបង្កើនពិពិធកម្ម បង្កើនផលិតភាព  និងលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបានបន្តលើកឡើងថា ថវិកាឆ្នាំ២០២៣ ជាថវិកាវិត្ថារកម្ម (Expansionary budget) ដើម្បីបង្កើនចំណាយតម្រង់ទៅលើអាទិភាពគោលនយោបាយ ក៏ដូចជាការខិតខំដោះស្រាយឱ្យបានជាសារវន្តនូវគោលដៅសំខាន់ ៗ ជាពិសេសការសន្យាទាំង​ឡាយរបស់រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ និងការទ្រទ្រង់ដល់ការអនុវត្តបញ្ចប់នូវក្របខ័ណ្ឌយុទ្ធសាស្រ្ត  និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ផងដែរ។

ក្រៅពីនេះ ថវិកាឆ្នាំ២០២៣ ក៏នឹងត្រូវទ្រទ្រង់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ និងការប្រកួតកីឡាស៊ីហ្កេម ដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយត្រូវចំណាយថវិកាច្រើន ។ ដោយសារធនធានរបស់កម្ពុជាមានកម្រិត ដូចនេះ យើងចាំបាច់ណាស់ ត្រូវចេះប្រើប្រាស់ទាំងធនធាននេះ ឱ្យបានត្រឹមត្រូវចំទិសដៅ (Spending right) និងត្រូវមានភាពឆ្លាតវៃក្នុងការចាយវាយ (Spending wise) ថែមទៀត។នេះបើតាមឯកឧត្តមបានគូសបញ្ជាក់។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើង កម្ពុជាក្លាយជាប្រទេសដែលអាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ -១៩ បានល្អប្រសើរ និងបានបើកប្រទេស ឡើងវិញមុនគេ។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ ។ ប៉ុន្តែគួរឱ្យសោកស្តាយ ក្នុងពេលសេដ្ឋកិច្ចយើងចាប់ផ្តើមងើបឡើងវិញ កម្ពុជាក៏កំពុងតែទទួលការគំរាមកំហែងថ្មីមួយទៀត ដែលអាចជាវិបត្តិ (Shock)ទី២ កើតចេញអំពីស្ថានភាពមិនអំណោយផលនៃសេដ្ឋកិច្ចពិភពលោក ដោយសារការថមថយកំណើន ជាពិសេសបញ្ហាអតិផរណា តែម្តង។

ឯកឧត្តមបានបន្តថា កត្តាដែលធ្វើឱ្យមានបញ្ហាអតិផរណា គឺមិនមែនសង្គ្រាមអ៊ុយក្រែនទាំងស្រុងទេ ក៏ប៉ុន្តែសង្គ្រាមនេះបានសង្កត់បន្ថែម និងបង្កើនល្បឿនហក់ឡើងនៃអតិផរណាសាយភាយពេញពិភពលោក តាមរយៈការឡើងថ្លៃប្រេង និងថ្លៃម្ហូបអាហារ ដែលទំនិញទាំងពីរមុខនេះ ជាហេតុធ្វើឱ្យថ្លៃទំនិញសព្វសារពើឡើងថ្លៃ។ យើងអាចនិយាយបានថា អតិផរណា ពេលនេះខុសពីធម្មតា ដោយសារមូលហេតុទាំងផ្នែកផ្គត់ផ្គង់ (Supply side) និងទាំងផ្នែកតម្រូវការ (Demand side) ទាំងសងខាង។ ប្រការនេះបាននិងកំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកថមថយ ហើយអាចនាំទៅដល់វិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ច (Recession)។

ក្នុងន័យនេះ  ការគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ គឺនឹងផ្តល់អាទិភាពទី១ ទៅលើមនុស្ស ដោយតម្រង់ទៅលើការរក្សាលំនឹងជីវភាពរស់នៅ ការងារ និងប្រាក់ចំណូល ជាពិសេសការបន្តផ្តល់ជំនួយសង្គមដល់អ្នកក្រីក្រ (ក្រ១ និងក្រ២) ហើយអាចនឹងពង្រីកទៅដល់អ្នកក្បែរក្រ (Near​poor) ថែមទៀត ដើម្បីទប់ទល់ និងសម្រាលសម្ពាធនៃអតិផរណាមកលើពួកគាត់ ក្នុងពេលមានវិបត្តិនេះ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏នឹងផ្តល់អាទិភាពបន្ទាប់ ឬទី២ ទៅលើការទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកំពុងតែមាននេះ មិនបានឱ្យបាត់បង់ទៅវិញផងដែរ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធឡូជីស្ទីក ការអភិវឌ្ឍជំនាញ និងការលំអបរិយាកាសវិនិយោគ និងធុរកិច្ច ជាពិសេសការជំរុញអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាសន្តិសុខម្ហូបអាហារកម្ពុជាខ្លួនឯងផង ក៏ដូចជាដើម្បីជំរុញការនាំចេញទៅក្រ ប្រទេសផង ខណៈដែលពិភពលោកអាចប្រឈមមុខនឹងបញ្ហាខ្វះស្បៀងអាហារ។

ឯកឧត្តម  បានបញ្ជាក់ថា នេះគឺជាស្លាបទាំងពីរដ៏សំខាន់នៃគោលនយោបាយថវិកាឆ្នាំ២០២៣ ដែលប្រទាក់ក្រឡាគ្នា ព្រោះថាការផ្តល់ជំនួយសង្គមដល់អ្នកក្រ និងអ្នកក្បែរក្រ មិនត្រឹមតែជាការដោះស្រា យបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិញដែរ។ ដោយឡែក ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ក៏នឹងជួយបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជន វិញផងដែរ។ ទន្ទឹមនេះ ការជំរុញផលិតភាព ក៏នឹងជួយបន្ថយកម្លាំង និងសម្រាលផលប៉ះពាល់ នៃអតិផរណាមកលើសេដ្ឋកិច្ច។

សូមបញ្ជាក់ថាបញ្ហាប្រឈម និងការសម្រួចអាទិភាពគោលនយោបាយ លើប្រធានបទសំខាន់ៗចំនួន៤ គឺ៖ ឡូជីស្ទីក កសិកម្ម អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំពារសង្គម ដែលវិស័យទាំង៤នេះ មានបច្ច័យធំដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។ ចំពោះលទ្ធផលនៃកិច្ចពិភាក្សានេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវិភាជថវិកាឆ្នាំ២០២៣ ឱ្យបានសមស្រប និងតម្រង់ចំណាយឱ្យចំអាទិភាពពិតប្រាកដ ដើម្បីម្ខាងផ្តល់ការគាំពារដល់ប្រជាជនកម្ពុជាក្នុងគ្រាលំបាកនេះ និងម្ខាងទៀត ដើម្បីទ្រទ្រង់ដល់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការទ្រទ្រង់ដល់ចលនាការនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាឱ្យបានរឹងមាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ