កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលរដូវកាលទី ២ ត្រូវបានប្រកាសដាក់ដំណើរការជាផ្លូវការ

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលរដូវកាលទី ២ ក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម (SAAMBAT) ត្រូវបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការហើយ។

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ អនុសមាសភាគទី២.២ នៃគម្រោង SAAMBAT បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ដំណើរការជាផ្លូវការនូវកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលរដូវកាលទី ២ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ”តេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលរដូវកាលទី ២ ដល់ធុរជន សាធារណជន និង ដៃគូពាក់ព័ន្ធនានាដែលធ្វើការក្នុងវិស័យកសិកម្ម, កសិ-ពាណិជ្ជកម្ម, ធុរកិច្ចថ្មី, ឬថ្នាលឌីជីថលដែលមានស្រាប់ ប៉ុន្តែនៅខ្វះខាតការគាំទ្រ ទាំងធនធាន និងបច្ចេកទេស អាចមានសិទ្ធិក្នុងការស្នើសុំមូលនិធិពន្លឿនអាជីវកម្ម​កសិកម្មឌីជីថល ដើម្បីស្វែងរកនវានុវត្តន៍ថ្មីៗបន្ថែមទៀត ។

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល ដើរស្របទៅនឹង “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទីមួយ” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលទើបត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការកាលពីថ្មីៗនេះដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ។

នៅក្នុងបញ្ចកោណទី ៥ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតចំបងលើ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលរួមមានកិច្ចការអាទិភាពចំនួន ៥ ដោយក្នុងនោះមុំទី២ គឺ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល តាមរយៈការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ច, ការបង្កើតធុរកិច្ចឌីជីថលថ្មី, ការជំរុញការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស, ការជំរុញ និងការអភិវឌ្ឍខ្សែច្រវាក់ឌីជីថល និង ការជំរុញការកសាង និងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ឌីជីថលដើម្បីសម្រួលធុរកិច្ច និង ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ។

តំណាងមកពីដៃគូពាក់ព័ន្ធសំខាន់ៗរបស់គម្រោងដែលទទួលបានហិរញ្ញប្បទានពី IFAD ក៏ដូចជាធុរកិច្ចកសិកម្ម, កសិ-ពាណិជ្ជកម្ម, ក្រុមហ៊ុនដឹកជញ្ជូន, និង ស្ថាប័នហិរញ្ញវត្ថុនានា ដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម និង វិស័យផ្សេងៗទៀតក្នុងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល ត្រូវបានអញ្ជើញមកចូលរួមក្នុងអង្គសិក្ខាសាលានេះ។

ជាលទ្ធផល អ្នកចូលរួមមិនត្រឹមតែបានចូលរួមជជែកវែកញែកប្រកបដោយផ្លែផ្កាប៉ុណ្ណោះទេ ថែមទាំងទទួលបានព័ត៌មាន ស្តីពីវិធីនៃការដាក់ពាក្យចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល ដើម្បីទទួលបានរង្វាន់ជ័យលាភីយកទៅធ្វើអាជីវកម្ម រួមទាំងជ្រួតជ្រាបកាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃដំណើរការនៃការធ្វើនវានុវត្តន៍បច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រដោយផ្តល់នូវឱកាសសេដ្ឋកិច្ចដល់ប្រជាជននៅទីជនបទ ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *