តាមរយៈសេចក្តីណែនាំថ្មីមួយដែលទើបបានប្រកាសកាលពីចុងសប្តាហ៍កន្លងមករដ្ឋាភិបាលនៃប្រទេសចិន បានដាក់ផែនការដំណាក់កាលដំបូងមួយក្នុងការកសាងប្រព័ន្ធគ្រប់គ្រងទីផ្សារថាមពលអគ្គិសនីរួមដ៏ធំមួយនៅត្រឹមឆ្នាំ២០២៥ ដែលមានសមត្ថភាពក្នុងការបែងចែកធនធានថាមពលប្រកបដោយស្ថេរភាពនិងនិរន្តភាពចំពោះពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងប្រទេស។

ស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងថ្មីនេះទីផ្សារលក់ថាមពលអគ្គិសនីថ្នាក់ជាតិថ្នាក់ខេត្តនិងតំបន់នឹងអាចប្រតិបត្តិការរួមគ្នាបានយ៉ាងល្អ ហើយព្រមទាំងធ្វើការពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងនិងការបែងចែកធនធានថាមពលបូករួមទាំងថាមពលស្អាត ផងនៅគ្រប់កម្រិត។ ទៅដល់ឆ្នាំ២០៣០វិញប្រព័ន្ធគ្រប់គ្រងទីផ្សារថាមពលអគ្គិសនីនឹងអាចបញ្ចប់រួចរាល់ជាស្ថាពរដែលមានន័យថាថាមពលស្អាតនឹងអាចចូលរួម ប្រតិបត្តិការបានពេញលេញនៅក្នុងប្រតិបត្តិការទីផ្សារនិងការបែកចែកថាមពលទៅកាន់គ្រប់តំបន់នៅទូទាំងប្រទេស។

តាមរយៈផែនការ និងការសម្រេចឲ្យបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលរួចរាល់ ហើយនោះប្រទេសចិននឹងបន្តធ្វើការសិក្សាថែមទៀតធ្វើយ៉ាងណា ជំរុញឲ្យមានការបង្កើតនិងធ្វើការផ្សព្វផ្សាយនូវមជ្ឈមណ្ឌលជាតិទទួលបន្ទុកកិច្ចការងារធ្វើពាណិជ្ជកម្មថាមពលជាតិឲ្យបានទាន់ពេលវេលាជាមួយគ្នា។ គួរឲ្យដឹងដែរថា កិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងនេះផងដែរក៏មានគោលបំណងដើម្បីអាចបង្កើនការសម្របខ្លួននៃទីផ្សារអគ្គិសនីទៅនឹងការផ្គត់ផ្គង់ប្រភពថាមពលថ្មី ដែលផ្អែកទៅនឹងសេចក្តីណែនាំកន្លងមកក្នុងការជំរុញឱ្យការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងវិធានការគោលនយោបាយយ៉ាងតឹងរឹង លើកកម្ពស់ការចូលរួម នៃថាមពលថ្មីៗទាំងឡាយនៅក្នុងប្រតិបត្តិការទីផ្សាររបស់ប្រទេសចិនទាំងមូលនិងក៏ដូចជានៅក្នុងតំបន់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content