ភ្នំពេញ ៖ នាយកផ្នែកទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បានលើកឡើងថា ឥណទានខ្នាតតូចបំផុតដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម លើកកម្ពស់កម្រិតជីវភាពអតិថិជនឲ្យកាន់តែប្រសើរឡើង ផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូចរបស់ប្រជាពលរដ្ឋតាមរយៈការពង្រីកអាជីវកម្ម ឬបង្កើតមុខរបរថ្មី។

លោក សុខ សំណាង នាយកនៃនាយកដ្ឋានទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានឱ្យដឹងថា ឥណទានខ្នាតតូចបំផុតគឺជាប្រភេទឥណទានអាជីវកម្ម ផ្តល់ជូនអតិថិជនក្នុងគោលបំណងពង្រីកអាជីវកម្មដែលមានស្រាប់ និងបង្កើតថ្មីឲ្យកាន់តែរីកចម្រើន ជាមួយនឹងទំហំឥណទានរហូតដល់ ៥ ០០០ ដុល្លារ (សមមូលប្រាក់រៀល) ហើយមានអត្រាការប្រាក់ប្រកួតប្រជែង និងមានរយៈពេលវែងរហូតដល់ ៣៦ខែ។

លោកបានថ្លែងបន្តថា ៖
“ឥណទានខ្នាតតូចបំផុតត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម លើកកម្ពស់កម្រិតជីវភាពអតិថិជនឲ្យកាន់តែប្រសើរឡើង ដោយជំរុញឲ្យមានការវិនិយោគកម្រិតតូច និងពង្រីក ឬបង្កើតអាជីវកម្មថ្មីៗ”
លោកបានថ្លែងបន្តទៀតថា អតិថិជនដែលអាចប្រើប្រាស់កម្ចីនេះបានគឺជាអតិថិជនដែលមានចំណូលតិច ឬមធ្យម ហើយជានីតិជន មានអាយុចាប់ពី១៨ឆ្នាំ-៦៥ឆ្នាំ មានប្រវត្តិ និងអត្តចរិតល្អដែលអាចជឿទុកចិត្តបាន មានអត្តសញ្ញាណច្បាស់លាស់ជាបុគ្គល ឬនីតិបុគ្គល និងពុំមែនជាពិរុទ្ធជនពាក់ព័ន្ធនឹងបទល្មើស មានទីលំនៅអចិន្រ្តៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា និងមានការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនរស់នៅ ហើយជាអាជីវករលក់ដូរ កសិករធ្វើស្រែចំការ ចិញ្ចឹមសត្វ និងអតិថិជនដែលមានមុខរបរការងារច្បាស់លាស់ ស្របច្បាប់។
លោក សុខ សំណាង បានថ្លែងដូច្នេះថា ៖
“ឥណទានខ្នាតតូចបំផុតផ្តល់អត្ថប្រយោជន៍ដល់សង្គម និងអតិថិជន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏សមស្របក្នុងការពង្រើកអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម និងកាត់បន្ថយការចំណាកស្រុករបស់ប្រជាជន”
លោកបានឱ្យដឹងបន្តថា ៖
“ឥណទានខ្នាតតូចបំផុតផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូច ដោយអតិថិជនអាចប្រើប្រាស់កម្ចីសម្រាប់ពង្រីក ឬបង្កើតមុខរបរតាមលក្ខខណ្ឌជាក់ស្តែងសម្រាប់អតិថិជន អតិថិជននឹងសម្រេចបានតាមគោលបំណងក្នុងការប្រកបអាជីវកម្ម ជួយឲ្យអតិថិជនមានចំណូលកាន់តែប្រសើរឡើង និងបង្កើនប្រភេទអាជីវកម្មផងដែរ”
គួររំលេចផងដែរថា ឥណទានខ្នាតតូចផ្ដល់ជូនដើម្បីបំពេញនូវរាល់តម្រូវការរបស់ទីផ្សារទៅតាមកម្រិតនៃអាជីវកម្មរបស់អតិថិជនតាមជនបទ ទីប្រជុំជន ក៏ដូចជាតំបន់ផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
របៀបនៃការសងប្រាក់ ៖ អតិថិជនអាចសងរំលស់ប្រាក់ដើម និងការប្រាក់ថយចុះរៀងរាល់ខែ និងសងរំលស់ប្រាក់ដើមបូកការប្រាក់ថេររៀងរាល់ខែ។
លក្ខខណ្ឌចាំបាច់ត្រូវមាន ៖ – មានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ – មានកេរ្ដិ៍ឈ្មោះល្អ ឥរិយាបទល្អ ប្រវត្តិរូបល្អ និងមានឆន្ទៈក្នុងការសងប្រាក់កម្ចីត្រឡប់មកស្ថាប័នវិញ – មានការងារ ឬប្រភពចំណូលច្បាស់លាស់ និរន្តរភាព សម្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការសងបំណុល – មានលំនៅដ្ឋានពិតប្រាកដ ដែលបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន និងមានទ្រព្យសម្បត្តិជាទ្រព្យបង្កើតហ៊ីប៉ូតែក។
ឯកសារចាំបាច់តម្រូវរួមមាន ៖ – ឯកសារអត្តសញ្ញាណមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬថតចម្លងឯកសារសម្គាល់ផ្សេងៗដែលមានសុពលភាព – លិខិតបញ្ជាក់ទីលំនៅរបស់អតិថិជនដែលចេញដោយអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ ខេមា – ឯកសារទាក់ទងជាមួយស្ថាប័ន ឬអង្គភាពដែលអតិថិជនបំរើការដូចជា លិខិតបញ្ជាក់ប្រាក់ខែ និងអត្ថប្រយោជន៍ទទួលបានផ្សេងៗ – ឯកសារទាក់ទងជាមួយមុខរបរ សហគ្រាស ឫក្រុមហ៊ុនដែលជាម្ចាស់សម្ព័ន្ធ ឬ ម្ចាស់អាជីវកម្ម និង ឯកសារដែលទាក់ទងជាមូយប្រវត្តិកម្ចីរបស់អតិថិជន (ប្រសិនបើមាន)។ លោក សុខ សំណាង បានឱ្យដឹងទៀតថា បច្ចុប្បន្ន គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត មានសាខាចំនួន០៤ រួមមាន៖ ការិយាល័យប្រតិបត្តិការ សាខាស្រុកអង្គស្នួល សាខាក្រុងតាខ្មៅ និងសាខាស្រុកគងពិសី។ ទន្ទឹមនឹងនេះដែរ គ្រឹះស្ថាន ខេមា មានគម្រោងពង្រើកសាខា ០១ បន្ថែមទៀតសម្រាប់ឆ្នាំ២០២២នេះ គឺសាខាទីរួមខេត្តកំពង់ស្ពឺ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content