សៀមរាប ៖ សួនឧទ្យាន ANGKOR WILDLIFE & AQUARIUM ជាផលិតផលទេសចរណ៍ថ្មីមួយ និងដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានតម្លៃវិនិយោគប្រមាណ ៧០ លានដុល្លារ កំពុងទាក់ទាញទេសចរយ៉ាងមមាញឹកបន្ទាប់ពីបានដាក់ដំណើរការជាផ្លូវការកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ និងបានចូលរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិ រួមទាំងសត្វព្រៃ ត្រីទឹកសាប ត្រីទឹកប្រៃសរុបប្រមាន១០០០ប្រភេទ ។

ផលិតផលទេសចរណ៍ថ្មីនៃឧទ្យាន ANGKOR WILDLIFE & AQUARIUM នេះ ជាសួនសត្វ និងអាងចិញ្ចឹមត្រី ស្ថិតនៅលើផ្ទៃដីជាង១០០ ហិកតា ក្នុងភូមិក្បិន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ជារមណីយដ្ឋានដ៏អស្ចារ្យ និងមានអាងពិព័រណ៍ចិញ្ចឹមត្រីទឹកសាប និងទឹកប្រៃជាង ១ ០០០ប្រភេទ ដោយបែងចែកជា ៣ ដំណាក់កាល ដំណាក់កាលទី១ មានបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វព្រៃ ទី២ពង្រីកទ្រង់ដាក់សត្វធំៗដូចជាសត្វដំរីជាដើម និងការរៀបសួនផ្កាអូគីដេនៅកម្ពុជា និងទី៣ ការបង្តើតឱ្យមានកន្លែងស្នាក់នៅ។

លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានឱ្យដឹងថា សួនឧទ្យាននេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ និងបានបញ្ចប់ជាស្ថាពរដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ មានអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដែលមានទំហំជាង១ម៉ឺនម៉ែត្រគូប ដែលបានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេសជាង១០០០ប្រភេទ ព្រមទាំងមានសត្វច្រើនប្រភេទទៀត ដូចជា សត្វខ្លា យកមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ។ល។

លោកបានបញ្ជាក់ថា គម្រោងនេះ បានសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៍ប្លែកភ្នែក ដែលមិនធ្លាប់មានពីមុនមកជាមួយនឹងសួនឧទ្យាននេះ។
សួនឧទ្យាន Angkor Wildlife and Aquarium នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រួមមាន ការបង្កើនរយៈពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរដែលមកលេងខេត្តសៀមរាប និងបានបង្ហាញពីភាពអស្ចារ្យអំពីធនធានធម្មជាតិក្នុងបឹងទន្លេសាបក្នុងនាមជាសួនកម្សាន្តស្ដង់ដារអន្តរជាតិ។ បន្ថែមពីនេះ ថែមទាំងបានចូលរួមចំណែកក្នុងវិស័យអប់រំ ផ្ដោតលើបរិស្ថាន និងការអភិរក្សសត្វដែលរងការទន្ទ្រាន ដូចជាប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ ហើយលើសពីនេះគឺបានផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគមផងដែរ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា សត្វព្រៃ និងអាងចិញ្ចឹមត្រីអង្គរ ជាផលិតផលទេសចរណ៍ថ្មីមួយ ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើងវិញ ព្រោះពួកគេបានទស្សនាតំបន់អង្គរហើយ បានមកទស្សនាសួនឧទ្យាន Angkor Wildlife and Aquarium ដែលជាកញ្ចប់ទេសចរណ៍ថ្មីដ៏អស្ចារ្យដែលកម្ពុជាមិនធ្លាប់មានពីមុនមក។
ប្រជាពលរដ្ឋដែលបានទៅទស្សនាសួនឧទ្យាន Angkor Wildlife and Aquarium បានលើកឡើងថា ក្រៅពីការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប សួនឧទ្យានមួយនេះ បានបង្ហាញពីភាពអស្ចារ្យអំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប ដោយបានបង្ហាញពីប្រភេទត្រីទឹកសាបមួយចំនួនរបស់កម្ពុជាដែលជិតផុតពូជ ដែលកន្លងមកធ្លាប់តែឃើញតាមរយៈរូបថតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះបានឃើញផ្ទាល់ភ្នែក និងជាចំណែកមួយក្នុងការអប់រំយុវជនឱ្យចេះការអភិរក្សប្រភេទត្រី និងសត្វទាំងអស់ផងដែរ។ សូមបញ្ជាក់ថា សម្រាប់សំបុត្រទស្សនាសម្រាប់អ្នកទេសចរក្នុងស្រុក តម្លៃម្នាក់១០ដុល្លារ និងក្មេងម្នាក់៥ដុល្លារ ដោយឡែក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ តម្លៃម្នាក់១៨ដុល្លារ និងក្មេងម្នាក់១០ដុល្លារ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content