កម្ពុជាទទួលបានចំណែកនៃជំនួយក្នុងគម្រោងប្រឆាំងការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ

ក្នុងចំណោមប្រទេសចំនួន 8 រួមទាំងប្រទេសកម្ពុជាផងដែរនោះ នឹងទទួលបានការជំរុញលើកទឹកចិត្តកិច្ចខិតខំរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការនេសាទខុសច្បាប់បន្ទាប់ពីអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ទទួលបានការយល់ព្រមពីមូលនិធិបរិស្ថានសាកល (GEF) ដើម្បីអនុវត្តគម្រោងរបស់ខ្លួន។

អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានស្វាគមន៍ចំពោះការអនុម័តរបស់មូលនិធិបរិស្ថានសកល (GEF) លើគម្រោងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុដែលមានថវិកាសរុបជាង 46.6លានដុល្លារ ដែលបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមូលនិធិបរិស្ថានសកល (GEF) លើកទី60 និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចលើកទី30 របស់ GEF។

គម្រោងទាំងនេះនឹងផ្តោតលើការគាំទ្រ និងការដោះស្រាយបញ្ហាប្រឈមលើវិស័យបរិស្ថានសំខាន់ៗដូចជា ការសឹករិចរិលដី ការបាត់បង់ជីវចម្រុះ ការនេសាទគ្មាន និរន្តរភាព និងការប្រែប្រួលអាកាសធាតុដែលបាននឹងកំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក នឹងត្រូវបានអនុវត្តក្នុងភាពជាដៃគូ និងសហហិរញ្ញប្បទានដោយរដ្ឋាភិបាលនៃប្រទេសជាសមាជិកដូចជា កម្ពុជា កាមេរូន អេរីទ្រា ឡេសូថូ (Lesotho) ម៉ាឡេស៊ី សេណេហ្កាល់ ថៃឡង់ដ៍ និងវៀតណាម។

លោក Qu Dongyu អគ្គនាយករបស់អង្គការ FAO បានមានប្រសាសន៍ថា ៖ «គម្រោងទាំងនេះត្រូវបានស្វាគមន៍ជាពិសេសបន្ទាប់ពីសម្ពោធនៃគំនិតផ្តួចផ្តើមស្តីពីទសវត្សរ៍នៃ អ.ស.ប ស្តីពីការស្តារប្រព័ន្ធអេកូឡូស៊ី។ យើងចាំបាច់ត្រូវចាត់វិធានការឥឡូវនេះ ដើម្បីស្តារប្រព័ន្ធធម្មជាតិលើដី និងទឹក ដែលយើងពឹងផ្អែកដើម្បីសម្រេចបាននូវផលិតកម្មល្អប្រសើរ អាហារូបត្ថម្ភ បរិស្ថាន និងជីវិតដ៏ល្អប្រសើរមួយ»។

យោងតាមអង្គការ FAO បានឲ្យដឹងថា គម្រោងទាំងនេះនឹងជួយដល់ប្រទេសដែលជាសមាជិកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ការពារជីវចម្រុះ និងការពារការនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍ និងគ្មានច្បាប់ទម្លាប់។

ពួកគេនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ 441,500 នាក់ដោយផ្ទាល់ និងស្តារឡើងវិញនូវទេសភាពដែលត្រូវបានបំផ្លាញប្រមាណជាង 27,000 ហិកតា។ គម្រោងនេះក៏នឹងបង្កើតតំបន់ការពារធម្មជាតិថ្មីទាំងលើដីគោក និងសមុទ្រចំនួន 30,000 ហិកតា និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលើផ្ទៃដីជាង 765,000 ហិកតា រួមជាមួយនឹងដែនជម្រកត្រី និងសត្វសមុទ្រប្រមាណ 4 លានហិកតា។

សកម្មភាពដែលត្រូវបានរៀបចំឡើងនៅក្នុងគម្រោងនឹងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ 6.8 លានតោន និងប្រែក្លាយស្តុកត្រីដែលបានកំពុងនេសាទហួសកម្រិតចំនួន 547, 393 តោន ឲ្យវិលទៅកាន់កម្រិតមួយដែលមាននិរន្តរភាពឡើងវិញ។

តាមរយៈ FAO ដដែលបានឲ្យដឹងផងដែរថា សកម្មភាពនេសាទចម្រុះដែលមិនមានការគ្រប់គ្រង និងការបាត់បង់ទីជម្រកគឺជាក្តីបារម្ភមួយដ៏ធំសម្រាប់វិស័យនេសាទនៅកម្ពុជា ដែលកំពុងប្រឈម ហើយគម្រោងមួយក្នុងចំណោមគម្រោងទាំង 5 នឹងផ្តោតលើការបង្កើតជលផលប្រកបដោយនិរន្តរភាពនៅឈូងសមុទ្រថៃហើយនឹងអាចផ្តល់នូវផលប្រយោជន៍ដោយផ្ទាល់ដល់ប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាមផងដែរ។

ដោយឡែក គម្រោងដែលត្រូវបានអនុម័តដោយ GEF នឹងជួយគាំទ្រដល់ប្រទេសទាំង 8 ដែលមានទំហំទឹកប្រាក់ប្រមាណ 46.6លានដុល្លារ ក៏នឹងជួយដល់សហគមន៍របស់ពួកគេក្នុងការជ្រើសយកការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹងអាកាសធាតុ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងបង្កើតគោលនយោបាយដែលកាន់តែរឹងមាំ ដើម្បីអភិរក្សជីវចម្រុះ និងទប់ស្កាត់ការនេសាទខុសច្បាប់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី