ភ្នំពេញ ៖ ជាប្រភេទស្រាដែលចម្រាញ់ចេញពីផ្លែឈើភាគច្រើនត្រូវបានគេដឹងជាទូទៅថាជាផលិតផលដែលអាចផ្តល់នូវគុណប្រយោជន៍ដល់សុខភាពអ្នកដែលបានប្រើប្រាស់ ឬទទួលទាន ខណៈដែលស្រាដែលច្នៃចេញពីផ្លែឈើទាំងនោះមានច្រើនប្រភេទ។ ក្នុងនោះគេសង្កេតមានស្រាផ្លែឈើចំនួនពីរប្រភេទដែលសហគ្រិនខ្មែរបានសាកល្បងផលិត និងដាក់លក់នៅលើទីផ្សារទទួលបានជោគជ័យ ដោយទទួលបានតម្លៃថ្លៃគួរសម។

ស្រាមៀនប៉ៃលិន (Pailin Longan Wine) ៖ ជាផលិតផលរបស់សិប្បកម្មមួយកន្លែងស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជ្រកក្រោមស្លាកយីហោ PALOWIN ដែលត្រូវបានចម្រាញ់ និងផលិតមកប្រកដោយរសជាតិ ផ្អែម ចត់ ជូរ ល្វីង លាយនឹងក្លិនឈ្ងុយ ពិសេសនោះគឺមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។
លោក វួច ធុច ម្ចាស់សិប្បកម្មស្រាមៀនប៉ៃលិន បានបញ្ជាក់ពីអត្ថប្រយោជន៍ដែរថា ៖
“ស្រាផ្លែមៀននេះគឺមានប្រយោជន៍ច្រើនចំពោះសុខភាព បើយើងទទួលទានសមល្មម និងត្រឹមត្រូវប្រចាំថ្ងៃ ពោលគឺអាចជួយដល់ការរំលាយអាហារ ជួយសម្រួលដល់ប្រព័ន្ធឈាម បេះដូង ជាពិសេសអាចជួយដុតជាតិខ្លាញ់ក្បាលពោះបានយ៉ាងប្រសើរ លើកលែងតែការទទួលទានលើសកម្រិតតែប៉ុណ្ណោះដែលអាចប៉ះពាល់ដល់សុខភាព”
លោកបន្ថែមថា តម្លៃស្រាមៀនប៉ៃលិនដែលត្រូវបានដាក់លក់នៅលើទីផ្សារក្រោមស្លាកយីហោ Palowin មានតម្លៃចន្លោះពី ១០-១២ ដុល្លារក្នុងមួយដប មានចំណុះ ៧៥០ មីលីលីត្រ ដែលជាតម្លៃមួយសមរម្យសម្រាប់អតិថិជនទូទៅដែលនិយមគាំទ្រស្រាមិនមានសារធាតុអាកុលខ្ពស់ និងអាចផ្តល់ផលប្រយោជន៍ចំពោះសុខភាព ហើយបច្ចុប្បន្ន ស្រាប្រភេទនេះកំពុងមានចរាចរណ៍ដាក់លក់នៅគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស។

ស្រាព្រីង តាកែវ (Takeo Jambolan Wine) ៖ អាចនិយាយបានថា ជារបកគំហើញថ្មីក្រោមស្នាដៃអ្នកខេត្តតាកែវ ដោយបានយកផ្លែព្រីងមកកែច្នៃ ចម្រាញ់ និងផ្អាប់បន្ទុំទុកផលិតបានជាស្រាព្រីង ក្រោមយីហោ ស្រាព្រីង តាកែវ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ជួយដល់សុខភាពអ្នកទទួលទាន និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើននៅលើទីផ្សារ។
ស្រាព្រីង តាកែវ (Takeo Jambolan Wine) ជាសិប្បកម្មក្នុងស្រុកមួយ ដែលចម្រាញ់ចេញពីផ្លែព្រីងក្នុងតំបន់ និងត្រូវបានបន្ទុំទុកស្រដៀងនឹងស្រាក្រហមផលិតចេញពីផ្លែទំពាំងបាយជូរប្រកបដោយក្លិនឈ្ងុយរសជាតិផ្អែមឆ្ងាញ់ ចត់ប្លែកម្យ៉ាង ជាពិសេសបើបងប្អូនពិសាតិចៗ និងទៀងទាត់អាចមានប្រយោជន៍ដល់សុខភាពថែមទៀតផង។
លោក រស់ ខេត ជាម្ចាស់សិប្បកម្ម ស្រាព្រីង តាកែវ ស្ថិតក្នុងស្រុកអង្គរបូរី ខេត្តតាកែវ បញ្ជាក់ថា ៖
“ស្រាព្រីង មានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ច្រើនដល់សុខភាព បណ្ដេញជាតិពុល អ្នកមានជំងឺទឹកនោមក៏អាចពិសាបាន ពិសាអត់ឈឺក្បាល ជួយសម្រួលសរសៃឈាម និងបេះដូង និងមានអត្ថប្រយោជន៍ផ្សេងៗទៀត”
បច្ចុប្បន្ន សិប្បកម្ម ស្រាពីរង តាកែវ មានស្រានៅក្នុងស្តុក និងកំពុងស្ថិតក្នុងដំណាក់កាលបន្ទុំប្រមាណ ១៦ ០០០លីត្រ ដែលត្រូវបានចែកចេញជាប្រភេទខុសៗគ្នា ពោលគឺបែងចែកសម្រាប់អាយុកាលបន្ទុំផ្សេងគ្នា ដែលមានអាយុចាប់ពី ៦ខែ រហូតដល់ ៥ឆ្នាំ ដោយសារការផលិតស្រាគឺគេត្រូវបន្ទុំទុកកាន់តែយូរកាន់តែមានរសជាតិ។ សម្រាប់រយៈពេលផ្អាប់ទុកនេះមានត្រឹម ៦ខែ តែបើចង់បានរសជាតិឆ្ងាញ់គឺអាចត្រឹម១ឆ្នាំ ដោយគិតរួមទាំងការច្រកដាក់ដប និងវេចខ្ចប់តាមស្តង់ដារផងដែរ។
លោកបានបន្ថែមថា ទាក់ទងទៅនឹងអតិថិជនដែលនិយមគាំទ្រស្រាព្រីង តាកែវ ភាគច្រើនជាអ្នករស់នៅតាមបណ្តាខេត្តក្រុងស្ទើរទូទាំងប្រទេស និងមានវ័យចាប់ពី ២០ឆ្នាំឡើងទៅ ពោលគឺអ្នកដែលនិយមទទួលទានស្រាតិចៗដើម្បីសុខភាព មិនថាជាស្រ្តី ឬបុរសនោះទេ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content