បរទេស ៖ រតនាគារជាតិសហរដ្ឋអាមេរិកបានផ្តល់អាជ្ញាប័ណ្ណសាជីវកម្មដល់ក្រុមហ៊ុនថាមពលអាមេរិក Chevron ដើម្បីបន្តការធ្វើប្រតិបត្តិការទាញយកធនធានធម្មជាតិ និងប្រេង ដែលនាំចេញពីវេណេស៊ុយអេឡា ដែលជាប្រទេសស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ រតនាគារជាតិសហរដ្ឋអាមរិកបានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុន Chevron ត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការទាញយកធនធានធម្មជាតិដែលមានកម្រិតលុះត្រាតែរដ្ឋាភិបាលរបស់វេណេស៊ុយអេឡាមិនទទួលបានប្រាក់ចំណេញណាមួយពីការលក់ប្រេងដោយក្រុមហ៊ុន Chevron។
នៅក្រោមគោលនយោបាយនេះ ប្រេងចម្រាញ់អាចនាំចេញទៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយប្រាក់ចំណេញអាចប្រើបានសម្រាប់តែការសងបំណុលដែលជំពាក់ក្រុមហ៊ុន Chevron ដែលក្រុមហ៊ុននេះបានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតបេ្រងរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា Petroleos de Venezuela S.A. (PDVSA)។ អាជ្ញាប័ណ្ណថ្មីនេះបានដាក់ការហាមឃាត់ជាពិសេសលើការបង់ពន្ធ ឬសួយសារអាករណាមួយដល់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា និងផ្តល់ដល់អង្គភាពណាមួយដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយ PDVSA ។

សម្រាប់ឯទណ្ឌកម្ម និងការរឹតបន្តឹងផ្សេងៗដែលត្រូវបានដាក់ដោយអាមេរិក គឺនៅដដែលដោយបានសង្កត់ធ្ងន់ថា វិធានការនេះមិនបង្ហាញពី ការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលយូរចំពោះវេណេស៊ុយអេឡានោះទេ។ ទីក្រុងវ៉ាស៊ីនតោននឹងបន្តការអនុវត្តយ៉ាងខ្លាំងក្លានូវទណ្ឌកម្មទាំងនេះ ដោយគ្រាន់តែបន្ធូរបន្ថយទណ្ឌកម្ម ដែលផ្អែកលើគោលដៅជាក់ស្តែង និង ការគាំទ្រការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញរបស់វេណេស៊ុយអេឡា។
ទោះជាយ៉ាងក្តី គេមិនបញ្ជាក់ច្បាស់លាស់ថា នៅក្រោមលក្ខខណ្ឌទាំងនេះ ក្រុមហ៊ុនអាមេរិក Chevron នឹងនាំចូលប្រេងក្នុងបរិមាណប៉ុន្មានពីវេណេស៊ុយអេឡានោះទេ ប្រសិនបើការផ្លាស់ប្តូរនេះនឹងមានផលប៉ះពាល់ដល់តម្លៃប្រេងពិភពលោក។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដើម្បីបង្កើតមូលនិធិដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ និងការផ្តល់ហិរញ្ញប្បទានដល់កម្មវិធីសុខភាព អាហារ និងការអប់រំ ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់វេណេហ្ស៊ុយអេឡាដែលបានបង្កក។
បន្ទាប់ពីមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ីកាលពីខែកុម្ភៈកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានងាកទៅរកវេណេស៊ុយអេឡា ដើម្បីរកជំនួយប្រេង បន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចលើការ៉ាកាស និងអនុញ្ញាតវេណេស៊ុយអេឡាបង្កើនការនាំចេញប្រេងរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ការ៉ាកាស គឺជារដ្ឋធានីរបស់ប្រទេសវេណេស៊ុយអេឡា ដែលបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាង ១៥ឆ្នាំ ហើយការរឹតបន្តឹងចុងក្រោយបំផុតត្រូវបានដាក់នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនទទួលស្គាល់លោក Nicolas Maduro ជាប្រធានាធិបតីរបស់ប្រទេសនេះកាលពីពេលបោះឆ្នោតឆ្នាំ២០១៨ ហើយត្រូវបានជំនួសដោយប្រធានរដ្ឋសភាលោក Juan Guaido ជាមេដឹកនាំបណ្តោះអាសន្ន។ ជាលទ្ធផលនៃការដាក់ទណ្ឌកម្ម ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាទាំងអស់ត្រូវបានបង្កកនៅក្នុងសហរដ្ឋអាមេរិក ហើយអាជីវកម្ម និងជំនួញជាមួយក្រុមហ៊ុនអាមេរិកត្រូវបានរារាំង។ ទោះបីជាមានបញ្ហាប្រឈមផ្នែកនយោបាយពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយប្រទេសលោកខាងលិចក៏ដោយ លោក Maduro នៅតែកាន់អំណាច ហើយនៅតែត្រូវបានចាត់ទុកថាជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡាដោយប្រទេសភាគច្រើននៃពិភពលោក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content