កំពង់ឆ្នាំង ៖ ប្រជាកសិករខ្មែរភាគច្រើននិយមចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក គោ ក្របី ជាដើមដើម្បីទ្រទ្រង់ជីវភាពជីវភាពគ្រួសារ ក៏ដូចជាការប្រើប្រាស់ដើម្បីជាជំនួយកម្លាំងក្នុងការភ្ជួររាល់ផងដែរ។ ប៉ុន្តែបងប្អូនមិនទាន់ដឹងទេថា ក្រៅពីសត្វទាំងអស់ខាងលើ ប្រទេសកម្ពុជាក៏អាចចិញ្ចឹមសត្វចៀមបានយ៉ាងល្អ និងអាចទទួលផលបានច្រើនលើសពីការស្មាន។
លោក ប៊ុន ចាន់វីរៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណជាង10ហិចតា។ លោកបានប្រាប់ពីមូលហេតុដែលគាត់ចិញ្ចឹមចៀមថា៖« ខ្ញុំចិញ្ចឹមចៀម ដោយសារពួកខ្ញុំគិតថាវាថ្មី ប្លែក យើងចង់សាកល្បងចិញ្ចឹមចៀមដោយសារតែគោគេចិញ្ចឹមច្រើនហើយ ឯសាច់ចៀមក៏ពេញនិយមនៅប្រទេសគេ គេចិញ្ចឹមយកសាច់ ហើយតម្លៃរបស់វាថ្លៃជាងសាច់គោទៅទៀត។

មួយវិញទៀត ប្រទេសខ្លះគេរៀបចំរមណីយដ្ឋានឱ្យភ្ញៀវមកលេង ហើយយើងក៏មានគម្រោងបង្កើតរមណីយដ្ឋានផង អ៊ីចឹង ទម្រាំយើងធ្វើហើយ យើងមានចៀមច្រើន អាចទទួលភ្ញៀវគាត់មកលេងបានតែម្ដង។ ចៀមជាសត្វស្រួលចិញ្ចឹម វារស់នៅជាហ្វូង ហើយអាកាសធាតុក្ដៅក៏គ្មានបញ្ហា ដោយយើងចិញ្ចឹមពូជយកសាច់ មិនត្រូវការអាកាសធាតុត្រជាក់ដូចពូជយករោម និងយកទឹកដោះទេ»។
ម្ចាស់កសិដ្ឋានរូបនេះបានប្រាប់ផងដែរថា គាត់រៀនបច្ចេកទេសចិញ្ចឹមចៀមនេះដោយខ្លួនឯងនៅផ្ទះលក្ខណៈជា homeschool ដែលយើងអាចទិញមេរៀនគេមករៀនដោយខ្លួនឯងបាន។ មួយវិញទៀត ដោយសារលោកកាន់សាសនាគ្រឹស្ត និងមានមិត្តភក្ដិជាជនជាតិបរទេសច្រើននៅក្នុងសមាគមផង លោកក៏ទទួលបានចំណេះដឹងពីមិត្តរបស់លោកបានខ្លះផងដែរ។ ក្រៅពីនេះ គាត់ក៏ធ្លាប់ទៅសិក្សាជំនាញកសិកម្មវគ្គខ្លីៗនៅក្រៅប្រទេសដូចជា ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមជាដើម។
លោក ចាន់វីរៈ បានចាប់ផ្ដើមដំណើរការចិញ្ចឹមដំបូងកាលពី 3ឆ្នាំមុន ដោយចាប់ផ្ដើមពីសត្វចៀមញី10ក្បាល និងឈ្មោល1ក្បាលក្នុងទំហំដើមទុនប្រមាណ 3,300ដុល្លា ដោយសត្វចៀមមួយក្បាលមានតម្លៃប្រមាណ300ដុល្លា។ ដំបូងឡើយ លោកបានធ្វើទ្រង់បណ្ដោះអាសន្ន ដោយប្រើរោងដាក់ឥវ៉ាន់មានដំបូល និងព័ទ្ធសំណាញ់ធម្មតាៗប៉ុណ្ណោះ។ ចំណែកការឱ្យចំណីគាត់បានព្រលែងចៀមឱ្យទៅស៊ីស្មៅនៅចម្ការដូងរបស់គាត់ ពោលគឺការចិញ្ចឹមចំណាយអស់ភាគច្រើនតែទៅលើការទិញពូជប៉ុណ្ណោះ ហើយចំណីគឺងាយស្រួលណាស់ វាអាចស៊ីបានទាំងស្មៅធម្មជាតិ ស្មៅដាំ ស្មៅក្រៀម ឬស្លឹកឈើក៏បាន។
ចំពោះដំណើរការចិញ្ចឹមត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ថា សត្វចៀមជាសត្វដែលស្រួលចិញ្ចឹម ហើយឆាប់បានផលទៀតផង។ តួយ៉ាង កាលដែលគាត់ចាប់ផ្ដើមដំបូងត្រឹមតែរយៈពេល 5ខែ ចៀមញីកើតកូនដែលមានន័យថា វាអាចមានកូនបាន 2ដងក្នុងឆ្នាំ។ លុះដល់កូនដែលកើតមកនោះមានអាយុត្រឹម 6-8ខែ វាក៏ចាប់ផ្ដើមរកបង្កាត់ពូជពោលគឺតែ1ឆ្នាំទៅ 1ឆ្នាំ2ខែ វាក៏ចាប់ផ្ដើមកើតកូនដែរ។ ឯចៀមឈ្មោល ត្រឹម 6-8ខែក៏អាចបង្កាត់ពូជបាន តែបើមានឈ្មោលច្រើន យើងអាចលក់ចេញ ព្រោះចៀមញី 20-30 ក្បាលត្រូវការតែឈ្មោល1ក្បាលប៉ុណ្ណោះ។ ត្រឹមអាយុខាងលើចៀមមានទម្ងន់ជាមធ្យម 30គីឡូក្រាម ឯការលក់ក្នុងទីផ្សារគឺ 1គីឡូក្រាមមានតម្លៃ 7-8ដុល្លាដែលអាចទូរទាត់បានថា ចៀមមួយក្បាលលក់បានតម្លៃពី 210-240 ដុល្លា។
មកដល់ពេលបច្ចុប្បន្ន កសិដ្ឋានរបស់លោកកំពុងផ្ទុកនូវចៀមប្រមាណ500ក្បាល ក្នុងនោះមាន300ក្បាលសម្រាប់ចិញ្ចឹម និង 200ក្បាលទៀតសម្រាប់លក់។ ជាមួយគ្នានេះ លោកក៏មានគម្រោងពង្រីកកសិដ្ឋានដោយបន្ថែមមេដល់600ក្បាល និងកូន 600ក្បាល ខណៈដែលសព្វថ្ងៃកំពុងពង្រីកការដាំស្មៅប្រមាណជាង20ហិចតាបន្ថែមទៀត។ លោកបានប្រាប់បន្ថែមថា សម្រាប់វាលស្មៅធម្មជាតិក្នុង 1ហិចតា អាចព្រលែងចៀមឱ្យស៊ីបាន 20ក្បាល ឯស្មៅដាំវិញគេអាចដាក់ចៀមបានពី 60-100 ក្បាល។
ម្យ៉ាងវិញទៀត សត្វចៀមមានទីផ្សារល្អណាស់ ដែលធ្វើឱ្យកសិដ្ឋាននេះផ្គត់ផ្គង់តម្រូវការទីផ្សារមិនបានគ្រប់គ្រាន់នោះទេ ដោយគ្រាន់តែលក់ជាពូជឱ្យកសិករមកទិញដើម្បីចិញ្ចឹមបន្តនោះមិនគ្រប់ផង។ ចំណែកឯទីផ្សារក្រៅប្រទេសក៏មិនធម្មតាដែរ ដោយមានការចាប់អារម្មណ៍ពីហាងនៅសហរដ្ឋអាម៉េរិក ញ៉ូហ្សាលែន និងអូស្រ្តាលីទៀតផងដែរ ប៉ុន្តែម្ចាស់កសិដ្ឋានមិនអាចផ្គត់ផ្គង់តម្រូវការបាន ដោយសារសូម្បីតែទីផ្សារក្នុងស្រុកផ្គត់ផ្គង់មិនគ្រប់ផងនោះ។
សម្រាប់អ្នកដែលចង់ចិញ្ចឹមចៀមនេះ អាចូលទៅកាន់ផេកហ្វេសប៊ុក Organic Sheep Farm កសិដ្ឋានកូនចៀមធម្មជាតិ ដើម្បីមើលពីរបៀបចិញ្ចឹមដែលម្ចាស់កសិដ្ឋានបានបង្ហោះជាសាធារណៈ។ អ្នកក៏អាចទាក់ទងទិញពូជចៀមពីគាត់ផ្ទាល់បានដោយក្នុង1ក្បាលតម្លៃប្រមាណ 300ដុល្លា ដោយមានការចាក់វ៉ាក់សាំង 3មុខឱ្យរួចជាស្រេច ហើយលោកក៏រីករាយនឹងចែករំលែកចំណេះដឹង ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងឡាយណាដែលចាប់អារម្មណ៍ក្នុងការចិញ្ចឹមចៀមយកសាច់នេះ ព្រោះវាងាយស្រួលចិញ្ចឹម និងលក់បានថ្លៃ។
គួរបញ្ជាក់ផងដែរថា ម្ចាស់កសិដ្ឋានរូបនេះមិនមែនមានតែចៀមមួយមុខនោះទេ តែមានទាំងចិញ្ចឹមជន្លេន ចញ្ចឹមរុយ រួមជាមួយនឹងដំណាំចម្រុះ និងចម្ការដូងក្រអូបជាដើម៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content