ត្រួសៗអំពីវិបតិ្តថាមពលកាលពីទសវត្សរ៍ឆ្នាំ៧០ និងការកកើតឡើងនៃទីភ្នាក់ងារថាមពលអន្តរជាតិ IEA

បើទោះបីជាបច្ចុប្បន្ន ការកើនឡើងនៃតម្លៃថាមពលបានប៉ះពាល់ទៅដល់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងពិភពលោកក្តី ប៉ុន្តែយោងតាមអ្នកជំនាញបានធ្វើការប្រៀបធៀបទំហំនេះហាក់ដូចជាមិនទាន់អាចអាក្រក់ដូចទៅនឹងវិបត្តិថាមពលកាលពីទសវត្សឆ្នាំ១៩៧៣នៅឡើយនោះទេ។

The WEFORUM បានសរសេរថា ហេតុការណ៍រាំងខ្ទប់ការផលិតប្រេងកាលពីទសវត្សឆ្នាំ៧០ មិនត្រឹមតែបានធ្វើឲ្យសកលលោកបានជួបប្រទះទៅនឹងវិបត្តិនៃការកើនឡើងនៃតម្លៃប្រេងសាំងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនោះទេ វាថែមទាំងបានកើតឡើងផ្ទួនៗជាប់គ្នា២ដងត្រឹមរយៈពេល៦ឆ្នាំ ហើយមិនត្រឹមតែប៉ុណ្ណោះក៏បានបង្កឲ្យកើតចេញទៅជាវិបតិ្តសេដ្ឋកិច្ចសកលដ៏ធ្ងន់ធ្ងរផងដែរ។

ជាលទ្ធផលដែលបានមកពីបទពិសោធដ៏ជូរចត់នេះ ពិភពលោកបានបង្កើតបានទៅជាអង្គភាពជំនាញមួយដែលប្រើប្រាស់សម្រាប់កិច្ចការងារការពារ និងទប់ទល់ទៅនឹងបញ្ហាផលិតកម្មបញ្ហាកើនឡើងនៃតម្លៃថាមពលព្រមទាំងបញ្ហាផ្សេងទៀតផងដែលមានឈ្មោះថាទីភ្នាក់ងារថាមពលអន្តរជាតិ ឬហៅកាត់ថា IEA (International Energy Agency)។

សូមរំលឹកឡើងវិញខ្លះៗអំពីវិបត្តិប្រេងកាលពីឆ្នាំ១៩៧៣ ដែលបានចាប់ផ្តើមភ្លាម និងបានបង្កទៅជាបញ្ហាវិបត្តិសេដ្ឋកិច្ចសកលភា្លមតែម្តង។ផលិតផលសរុបនៃបណ្តាប្រទេសសេដ្ឋកិច្ចលើលោកបានដាំក្បាលចុះ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជា ជប៉ុន ធ្លាក់ចុះ៧ភាគរយ អាមេរិកធ្លាក់ចុះ៤,៧ភាគរយ និងនៅអឺរ៉ុបដល់ទៅ២,៥ភាគរយ។

ឥទ្ធិពលនៃវិបត្តិបានធ្វើឲ្យមានការខ្វះខាតថាមពលអគ្គិសនីស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងនោះសូម្បីសហរដ្ឋអាមេរិកបានចេញការកំណត់ការប្រើប្រាស់ប្រេងសាំងឲ្យនៅកម្រិតទាបបំផុត ខណៈនៅបារាំងការិយាល័យនានាត្រូវបិទអគ្គិសនីទាំងអស់ចាប់ពីម៉ោង១០យប់ ហើយនៅអង់គ្លេសឯណោះវិញ រដ្ឋាភិបាលប្រកាសកាត់បន្ថយថ្ងៃធ្វើការងារមកត្រឹមតែ៣ថ្ងៃក្នុងមួយសប្តាហ៍ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនីដែលមិនចាំបាច់។

តម្លៃប្រេងនៅគ្រានោះបានកើនឡើងស្ទើរគុណនឹង៤ដង ចន្លោះពីខែតុលាឆ្នាំ១៩៧៣ ទៅដល់ខែមករា ឆ្នាំ១៩៧៤ ពោលគឺពីតម្លៃប្រមាណជា ២,៩ដុល្លារក្នុងមួយបារ៉ែលទៅដល់១១,៦៥ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងដែរថា វិបត្តិប្រេងកាតឆ្នាំ១៩៧៣ គឺបានចាប់ផ្តើមឡើងភ្លាមៗនៅក្នុងពេលដែលសង្គ្រាមរវាងបណ្តាប្រទេសនៅអារ៉ាប់ជាមួយនឹងអ៊ីស្រាអ៊ែរកាលពីខែតុលាឆ្នាំ១៩៧៣។ បណ្តាប្រទេសក្នុងតំបន់អារ៉ាប់ដែលជាអ្នកផលិតប្រេងច្រើនជាងគេបំផុតនោះបានសម្រេចរាំងខ្ទប់ការផលិតប្រេងចេញរហូតដល់ខែមីនាឆ្នាំ១៩៧៤ ដើម្បីប្រឆាំងទៅនឹងអាមេរិក និងបណ្តាប្រទេសលោកខាងលិចដែលនាំគ្នាគាំទ្រអ៊ីស្រាអ៊ែរ។

មកដល់ឆ្នាំ១៩៧៩ វិបត្តិប្រេងបានកើតឡើងសាជាថ្មីដោយសារតែព្រឹត្តិការណ៍ធ្វើបដិវត្តនៅក្នុងប្រទេសអ៊ីរ៉ង់លប់បំបាត់ចោលការគ្រប់គ្រងដោយព្រះមហាក្សត្រដែលវាបានធ្វើឲ្យមានភាពវឹកវរយ៉ាងខ្លាំងនៅក្នុងប្រទេសផលិតប្រេងដ៏សំខាន់មួយនេះ។ ហេតុការណ៍នេះបានរុញឲ្យផលិតកម្មផលិតប្រេងបាត់បង់កម្លាំងដល់ទៅ៧ភាគរយនៃចំណែកទីផ្សារសកល ហើយនៅពេលនោះតម្លៃប្រេងបានកើនឡើងដល់ទៅទ្វេដងក្នុងរយៈពេលត្រឹមតែមួយឆ្នាំនេះ ឬប្រមាណជា៤០ដុល្លារក្នងមួយបារ៉ែល។

តើ IEA កើតឡើងក្នុងពេលណានិងដើម្បីអ្វី?

វិបត្តិឆ្នាំ១៩៧៣-១៩៧៤  ពិភពលោក តាមរយៈរដ្ឋាភិបាលទាំងឡាយបានឈានទៅដល់ការយល់ព្រមសហការគ្នាបង្កើតបានទៅជាទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA កាលពីខែវិច្ឆិកាឆ្នាំ១៩៧៤។ អង្គការនេះមានតួនាទីសំខាន់ក្នុងការថែរក្សាសន្តិសុខនៃការផ្គត់ផ្គង់ប្រេងក្នុងទីផ្សារសកលលោក ព្រមទាំងជាទីកន្លែងសម្រាប់គ្រប់គ្រងទៅលើបញ្ហាជាច្រើនទៀតដែលពាក់ព័ន្ធរួមមានទាំងសន្តិសុខថាមពលអគ្គិសនីរហូតទៅដល់សន្តិសុខនៃការវិនិយោគលើវិស័យថាមពល ដែលក្នុងនោះក៏មានរួមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការបំពុលបរិយាកាសផងដែរ។

មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងប៉ារីស បច្ចុប្បន្ន IEA មានសមាជិកសរុប ៣១ប្រទេសដែលក្នុងនោះមានទាំងមហាអំណាចសេដ្ឋកិច្ចដូចជា អាល្លឺម៉ង់ ជប៉ុន កាណា ដាន័រវេស ញូវស៊ីឡេន អង់គ្លេស និងសហរដ្ឋអាមេរិក។ គិតមកដល់ទល់បច្ចុប្បន្ននាយកប្រតិបត្តិរបស់ IEA បានផ្លាស់ប្តូរមេដឹកនាំចំនួន៧រូបរួចមកហើយដែលមានដូចជាលោក Ulf Lantzke ជនជាតិអាល្លឺម៉ង់ ពីឆ្នាំ១៩៧៥-១៩៨៤); លោកស្រី​ Helga Steeg ជនជាតិអាល្លឺម៉ង់ ពីឆ្នាំ១៩៨៤-១៩៩៤​ លោក Robert Priddle ជនជាតិអង់គ្លេស ពីឆ្នាំ១៩៩៤-២០០៣ លោក Claude Mandil ជនជាតិបារាំង ពីឆ្នាំ២០០៣-២០០៧ លោក Nobuo Tanaka ជនជាតិជប៉ុន ពីឆ្នាំ២០០៧-២០១១ លោកស្រី Maria van der Hoeven ជនជាតិហូឡង់ ពីឆ្នាំ២០១១-២០១៥ និងលោកសាស្ត្រាចារ្យ Dr Fatih Birol ជនជាតិតួកគីចាប់តាំងពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ