ភ្នំពេញ ៖ ជាការឆ្លើបតបទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ របស់រាជរដ្ឋាភិបាលម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើត និងបង្កើនសកម្មភាពជាច្រើន ហើយត្រូវបានដាក់ចេញឱ្យអនុវត្ត ដើម្បីធានានូវការគោរពចំពោះគោលការណ៍ការពារអតិថិជន។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងថា សកម្មភាពអប់រំស្តីពីចំណេះដឹងហិរញ្ញវត្ថុផ្សេងៗក៏ត្រូវបានអនុវត្ត ដូចជា ការគាំទ្រឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ យុទ្ធនាការអប់រំចំណេះដឹងហិរញ្ញវត្ថុប្រចាំខែ ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន សៀវភៅអប់រំអំពីហិរញ្ញវត្ថុ ការប្រកួតប្រជែងវីដេអូខ្លី កិច្ចពិភាក្សាស្តីពីបរិយាបន្នហិរញ្ញវត្ថុប្រចាំខែ និងសិក្ខាសាលាអំពីមីក្រូហិរញ្ញវត្ថុនៅតាមបណ្តាខេត្ត គឺជាចង្កោមសកម្មភាពសង្គម ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបាននឹងកំពុងយកចិត្តទុកដាក់។
ជាងនេះទៅទៀត សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហរិញ្ញវត្ថុ និងការកែសម្រួលឡើងវិញនូវវិធានផ្តល់ឥណទាន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីដាក់ឱ្យអនុវត្តជាបណ្តោះអាសន្នរយៈពេល៦ខែមក។
ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហរិញ្ញវត្ថុបង្កើតជាស្តង់ដារអប្បបរមា និងការអនុវត្តជាលក្ខណៈអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសមាជិកនៃសមាគមទាំងបី ក្នុងគោលបំណងចម្បង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ទទួលខុសត្រូវ ក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ និងការប្រកួតប្រជែងដោយស្មើភាព។ ក្រមនេះគឺដើម្បីជួយឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុ មានកំណើនរឹងមាំនិងបរិយាបន្ន ព្រមទាំងជំរុញនូវកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ បន្ថែមពីនេះ វគ្គសិក្សាកាតព្វកិច្ចនៃការផ្តល់ឥណទានប្រកបដោយទំនូលខុសត្រូវ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ដែលតម្រូវឱ្យមន្រ្តីផ្តល់ឥណទានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចូលរួមសិក្សា និងមានការទទួលស្គាល់ដោយស្ថាប័នដាច់ដោយឡែកមួយទៀត។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានជួយសម្រួលបន្ទុកដល់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ តាមរយៈការធ្វើឥណទានរៀបចំឡើងវិញ ប្រមាណជាង ៦២ម៉ឺនគណនី ជាមួយនឹងសមតុល្យសាច់ប្រាក់សរុបប្រមាណ ជាង ៧ពាន់លានដុល្លារគិតត្រឹមខែមីនាឆ្នាំ២០២២នេះ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្វាគមន៍នូវមតិរិះគន់ដើម្បីស្ថាបនា និងអំពាវនាវឱ្យភាគីពាក់ព័ន្ធផ្តល់មតិកែលម្អរទាំងអស់ផ្តល់ព័ត៏មានឱ្យគ្រប់ជ្រុងជ្រោយមកសមាគមទាំងពីរ។ វិធានការពិន័យ និងត្រូវបានយកមកអនុវត្តប្រកបដោយភាពត្រឹមត្រូវ ម៉ឹងម៉ាត់ និងឯករាជ្យបំផុត បើសិនជាប្រព្រឹត្តិមិនត្រឹមត្រូវ ដោយសមាជិកណាមួយរបស់សមាគម។ យើងបន្តយកចិត្តទុកដាក់លើការអនុវត្តនូវផែនទីបង្ហាញផ្លូវដែលបានចែងក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុក្នុងការការពារអតិថិជននិង លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content