បេសកកម្មរុករកភពអង្គារ និងផែនការទៅរស់នៅលើភពអង្គារមានជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នមានការព្យាករណ៍ខុសគ្នារវាងអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញល្បីៗលើពិភពលោកដោយអ្នកខ្លះជឿជាក់ថានៅត្រឹមឆ្នាំ២០៤០ និងអ្នកខ្លះថានៅឆ្នាំ២០៥០មនុស្សជាតិនឹងអាចចាប់ផ្តើមរស់នៅលើភពនេះបាន។

ភពអង្គារ ជាភពមួយដ៏ត្រជាក់ដែលជាធម្មតាសីតណ្ហភាពអាចមានទៅដល់ក្រោម៦៣អង្សារទាមទារចាំបាច់ប្រើប្រាស់វិធីសាស្ត្រមួយចំនួនក្នុងការកែប្រែអាកាសធាតុដើម្បីអនុញ្ញាតឲ្យជីវិតរស់នៅមានភាពងាយស្រួលដូចទៅនឹងភពផែនដីរបស់យើង។ មួយក្នុងចំណោមនោះការប្រើប្រាស់គ្រាប់នុយក្លេអ៊ែរគឺជាទ្រឹស្តីដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែនៅតែជាទ្រឹស្តីដ៏ចម្រូងចម្រាសមួយផងដែរសម្រាប់អ្នកជំនាញថាតើប្រសិទ្ធភាពរបស់វាពិតជាអាចជួយពន្លឿនបរិយាភពអង្គារឲ្យអាចរស់នៅបានយ៉ាងឆាប់រហ័ស ឬយ៉ាងណា។

ជាទ្រឹស្តីដែលធ្លាប់ត្រូវបានបកស្រាយកន្លងមកជាយូរហើយដោយក្នុងនោះសូម្បីតែបុរសមហាសេដ្ឋីលោក Elon Musk ស្ថាបនិក SpaceXដែលជាអ្នកមេគំនិតធំជាងគេនៅពេលបច្ចុប្បន្នដែលមានមហិច្ឆិតាទៅរស់នៅលើភពអង្គារនោះក៏បានយល់ស្របទៅលើគំនិតក្នុងការទំលាក់គ្រាប់បែកនុយក្លេអ៊ែរលើប៉ូលទាំង២របស់ភពអង្គារដើម្បីធ្វើការកែប្រែបរិយាកាសភពទាំងមូលឡើងវិញឲ្យដូចទៅនឹងបរិយាកាសភពផែនដីទាំងស្រុង។
អ្នកវិទ្យាសាស្ត្រជឿជាក់ថាវិធីសាស្ត្រមួយនេះនឹងអាចបង្កើនកំដៅលើភពព្រមទាំងបើកកកាយឲ្យកាបូនឌីអុកស៊ីតសាយភាយចេញពីទៅក្នុងបរិយាកាសនិងក៏ដូចជាការបែកខ្ញែកទឹកជាច្រើនសន្ធឹកចេញពីតំបន់ប៉ូលផងដែរដែលវានឹងធ្វើឲ្យដំណើរការផលិតអុកស៊ីសែនក៏ចាប់ផ្តើមដំណើរការ។
ទោះបីជាយ៉ាងណាក្តីបើយើងពិនិត្យមើលទៅវិធីសាស្ត្រនេះគឺពិតជាងាយស្រួលខ្លាំងណាស់ ប៉ុន្តែហេតុអ្វីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយពិភពលោកមិនសម្រេចចិត្តក្នុងការអនុវត្តវិធីសាស្ត្រមួយនេះ?
យោងតាមការស្រាវជ្រាវមួយដោយប៉ុស្តិ៍យូធូប What If មានអ្នក subscribe ដល់ជាង ៦លាននាក់ និងជាផ្នែកមួយនៃវេបសាយដ៏ល្បីល្បាញរបស់កាណាដា underknown.com បានបង្ហាញថា មានមូលហេតុច្រើនដែលបានធ្វើឲ្យមានការគិតគូរឡើងវិញចំពោះទ្រឹស្តីខាងលើនេះ ពីព្រោះថាមិនត្រឹមតែមិនអាចទទួលជោគជ័យនោះទេវានឹងធ្វើឲ្យផែនការទៅរស់នៅភពក្រៅនឹងមានភាពយឺតយ៉ាវកាន់តែខ្លាំងឡើងផងដែរនាពេលអនាគត។
What If និយាយថាទ្រឹស្តីទាំងមួយនេះមានហានិភ័យកម្រិតខ្ពស់បំផុតដែលវានឹងមិនអាចជួយសម្រេចទៅតាមអ្វីយើងចង់បានច្រើនជាងការទទួលជោគជ័យ។ អ្នកវិទ្យាសាស្ត្រមួយចំនួនជឿជាក់ថាវាគ្រាន់តែជាទ្រឹស្តីមិនទាន់បានអនុវត្តសុទ្ធសាធដែលមានន័យថាវាអាចខុសឆ្គងបានគ្រប់ពេលវេលា។ ពួកគេនិយាយថា បរិយាកាសរបស់ភពអង្គារបានបាត់បង់អស់រយៈពេលជាយូរមកហើយដែលបច្ចុប្បន្នធៀបទៅនឹងបរិយាកាសភពផែនដីនោះភពអង្គារស្ថិតនៅកម្រិតខុសគ្នាដល់ទៅជាង១០០ដង។
នៅក្នុងការសិក្សាមួយដែលមានឈ្មោះថា Nature Astronomy កាលពីឆ្នាំ២០១៨អាចរកឃើញថាទោះបីជាការទំលាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ប៉ូលក្តីឧស្ម័នកាបូនិក និងទឹកដែលយើងត្រូវការគឺនឹងអាចជួយឲ្យកំរាស់បរិយាកាសភពអង្គារកើនឡើងបាន៧ភាគរយប៉ុណ្ណោះធៀបទៅនឹងបរិយាកាសនៅផែនដី ហើយបើទោះបីជាវាអាចបង្កើនកំដៅលើភពអង្គារក្តី ប៉ុន្តែវាត្រូវការពេលវេលាដល់ទៅច្រើនទសវត្សរ៍ដែលនេះនឹងធ្វើឲ្យបេសកកម្មធ្វើដំណើរទៅស្រាវជ្រាវ និងរុករកនឹងត្រូវពន្យាពេលយ៉ាងយូរ។
មួយវិញទៀតគ្រាប់នុយក្លេអ៊ែរដែលអ្នកវិទ្យាសាស្ត្រគ្រោងយកទៅបំផ្ទុះលើភពអង្គារគឺជាប្រភេទនុយក្លេអ៊ែរ Thermonuclear ដែលវាមានសមត្ថភាព និងកម្លាំងដល់ទៅជាង ១ ០០០ដងខ្លាំងជាងនុយក្លេអ៊ែរដែលអាមេរិកធ្លាប់ប្រើប្រាស់នៅក្នុងសង្គ្រាមលោកទី២។ ដូចនេះប្រសិនបើមានការធ្វេសប្រហែសណាមួយ ឬវានឹងផ្ទុះនៅបរិយាកាសជាជាងផ្ទុះនៅនឹងផ្ទៃដីភពអង្គារនោះប្រាកដណាស់ភពអង្គារទាំងមូលនឹងពោរពេញទៅដោយធាតុវិទ្យុសកម្មដែលលំបាកក្នុងការបោសសំអាតជាមិនខានដែលវានឹងធ្វើឲ្យបេសកកម្មរបស់មនុស្សជាតិទៅកាន់ភពអង្គារនឹងលែងមានដំណើរតទៅទៀត។
ចុងក្រោយបញ្ហាមួយនេះដែលអ្នកវិទ្យាសាស្ត្របារម្ភថានៅពេលដែលនុយក្លេអ៊ែរបានធ្លាក់ទៅលើតំបន់ប៉ូលវាបែរជាបង្កើតបានទៅជាព្យុះត្រជាក់ ឬ Winter Storm ដ៏ធំមួយទៅវិញចំណែកឯនៅលើបរិយាកាសវិញធូលីអ័ព្វយ៉ាងក្រាស់នឹងបន្តមានវត្តមានលើភពនេះជារៀងរហូតរារាំងកំដៅព្រះអាទិត្យហើយនឹងធ្វើឲ្យភពអង្គារប្រែក្លាយទៅកាន់តែត្រជាក់ជាងពេលបច្ចុប្បន្នទៅវិញនោះទេ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content