រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួង សុខាភិបាលបានសម្រេចធ្វើការហាមឃាត់ជនជាតិឥណ្ឌា និងគ្រប់ជនបរទេសទាំងអស់ដែលចេញពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌាចូលមកកម្ពុជាមួយរយៈពេលក្នុងគោលបំណងទប់ស្កាត់កាលរាលដាលឆ្លងជំងឺកូវីដ19 ដោយអនុវត្តក្រោយរយៈពេល48ម៉ោងពីពេលចេញសេចក្ដីប្រកាសនេះ។
តាមរយៈ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី27 ខែមេសា ឆ្នាំ 2021នេះ បានបញ្ជាក់ ថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍20កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-19 នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ ហើយតាមការសង្កេត មើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1617 មានប្រភពចេញពី ប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ B1 17 ទៅទៀត។
ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលសម្រេចហាមឃាត់ការធ្វើដំណើចូលមក ប្រទេសកម្ពុជាមួយរយ:រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល បីសប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ 48ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/08/2026
សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 10/08/2026
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

បច្ចុប្បន្នភាពវិស័យការពារជាតិផ្នែកផ្លូវសមុទ្ររបស់ ប៊ុលហ្ការី ជាមួយការបញ្ចប់ថ្នាក់នាយទាហានជើងទឹកជំនាន់ថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/08/2026
ប៊ុលហ្ការី បានបោះជំហានទៅមុខយ៉ាងសកម្មក្នុងវិស័យការពារជាតិ ជាមួយការធ្វើបច្ចុប្បន្នភាពពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែនសមុទ្ររបស់ខ្លួន

សព្វាវុធអាមេរិក ថយចុះដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងធ្វើឱ្យសម្ព័ន្ធមិត្តនៅអាស៊ីបារម្ភពីហានិភ័យ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/08/2026
ការប្រើប្រាស់អាវុធយុទ្ធភណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងជម្លោះយោធាជាមួយអ៊ីរ៉ង់ដែលកំពុងបន្តរហូតមកដល់ពេលនេះ បានធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំងមីស៊ីលរបស់អាមេរិកផងដែរនោះ ថយចុះយ៉ាងខ្លាំង




វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content